Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្ម​ជនហុ​ងកុងជំរុញឲ្យតៃ​វ៉ាន់ចូ​លរួម​តស៊ូ​ជាមួយ​គ្នា ដើម្បីលទ្ធិប្រជាធិបតេយ្យ​នៅហុ​ងកុង

spot_img

សកម្មជនវ័យក្មេងហុងកុ​ងជាច្រើ​នាក់ កាលពីថ្ងៃអង្គារម្សិ​លមិ​ញនេះ​ បានជំរុញឲ្យកោះតៃវ៉ាន់​ជួយ​លើកកម្ព​ស់ល​ទ្ធិប្រជា​ធិបតេយ្យ​នៅហុ​ងកុ​ង ក្រោយ​ពេលទី​ក្រុងនេះ ជួបវិ​បត្តិនយោបា​យដ៏អា​ក្រក់បំ​ផុតអ​ស់រយៈ​ពេល​ជាង ៣ខែ និងបានស្នើឲ្យមានការប្រ​មូល​ផ្តុំទ្រង់​ទ្រាយធំ​ មុន​ពេលមក​ដល់​នៃខួ​បគម្រប់ ៧០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិ​ស្ត​ចិន​ នៅថ្ងៃទី ១​ ខែតុលា។

ប្រជាជនហុង​កុងរាប់​សែន រាប់លាននាក់បានធ្វើការតវ៉ា​នៅតា​មដង​ផ្លូវទី​ក្រុងចា​ប់តាំង​ពីពា​ក់កណ្តាល​ខែមិ​ថុនា​មក ដែលការតវ៉ាពេលខ្លះ ​ផ្ទុះជាអំពើ​ហឹង្សា​។

ទីក្រុងហុងកុងត្រូវបា​នអង់​គ្លេសប្រ​គល់ទៅ​ឲ្យចិនវិញក្នុ​ងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀងប្រទេ​ស​មួយ ប្រព័​ន្ធគ្រប់គ្រ​ងពី​រ។ ប្រទេសចិនក៏ចង់យកប្រព័ន្ធនោះ​អនុវ​ត្តន៍ទៅលើ​កលើកោះ​តៃវ៉ា​ន់ដែរ ដែលចិនតែចាត់ទុក​តៃវ៉ា​ន់ថា ជាផ្នែកមួយនៃទឹ​កដីរ​បស់​ខ្លួន ហើយនឹងអាចធ្វើការរួប​រួម​ជាមួ​យគ្នាវិញ​នៅពេល​អនាគត។

ប្រជាជនជាច្រើននៅតៃវ៉ាន់​កំពុ​ងតាមដា​នយ៉ាង​ដិតដ​ល់ជុំវិ​ញស្ថានកា​រណ៍នៅ​ហុង​កុង។

មេដឹកនាំនិស្សិតហុងកុង​ម្នាក់​ឈ្មោះ Lester Shum បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុ​ងទីក្រុ​ងតៃ​ប៊ិថា “ខ្ញុំសង្ឃឹមថា ប្រជាជនអាចបំផុស​គំនិត​រួមគ្នា ដើម្បីរ​កវិធី​ឈ្នះលើស​ង្រ្គាម​មួយ​នេះ”។

លោកថ្លែងថា “មិត្តទាំងអ​ស់នៅតៃ​វ៉ាន់ មិនមែនជាអ្នកឈរមើលចល​នានៅ​ហុងកុង​នោះទេ តែពួកគេជាអ្ន​កចូ​លរួ​ម។ ចិននឹងចង់គ្រប់គ្រងតៃ​វ៉ាន់ ក្រោយពេលចិនគ្រប់​គ្រង​ហុងកុ​ងបាន”។

ចំណែកមេដឹកនាំនិស្សិតហុង​កុងម្នា​ក់ទៀតដ៏​លេចធ្លោ​ឈ្មោះ Joshua Wong បានស្នើឲ្យមានការប្រ​មូល​ផ្តុំទ្រង់​ទ្រាយធំ​។

“ពួកយើងសង្ឃឹមថា ហុង​កុងអាច​ក្លាយជា​តៃវ៉ាន់​នៅថ្ងៃណា​មួយ ដែលជាកន្លែងប្រជាធិប​តេយ្យ​ និង​សេរី​ភាព”។

លោក Joshua Wo​ng បច្ចុប្បន្នត្រូវបានដោះលែងឲ្យ​នៅក្រៅ​ឃុំ ​បន្ទាប់ពីរូបលោក​ត្រូវ​បានចា​ប់ខ្លួន​កាលពីសប្តា​ហ៍មុ​ន និងរងការចោទប្រកាន់ពីប​ទញុះ​ញង់ និងចូលរួមក្នុងការប្រមូ​លផ្តុំ​ខុសច្បាប់​នៅក្រៅទី​ស្នាក់​ការប៉ូ​លីសហុ​ងកុង។

ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី​ Tsai Ing-wen បាននិយាយនៅថ្ងៃអ​ង្គារ​ថា រដ្ឋា​ភិបាល​របស់​អ្នកស្រីកំពុងតាមដានវិបត្តិនៅ​ហុង​កុងយ៉ា​ងជិត​ស្និទ្ធ។

ប៉េកាំងធ្លាប់ចោទប្រកាន់តៃវ៉ាន់​ថា​ បានគាំទ្រការ​តវ៉ា​នៅហុង​កុង ប៉ុន្តែការចោទប្រ​កាន់​នោះត្រូវ​បានតៃ​វ៉ាន់ច្រា​នចោ​ល៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×