Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ព្រហស្បតិ៍​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩​

spot_img

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ក្នុងការ​ប្រកបការងារ​មានការ​ចម្រើន​លូតលាស់​ទៅ​មុខ​ជា​​សន្សឹមៗ​ដូច​សព្វមួយដង​ដែរ ប៉ុន្តែ​យ៉ាងណា​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ព្រោះតែ​ជឿ​សម្តី​ក្រុម​មន​ស្ស​អុជអាល​ឱ្យ​ក្តៅក្រហាយ​ក្នុង​រឿង​អ្វីមួយ​បន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​យាយី​។​

រីឯ​បញ្ហាមនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​និយាយ​ដល់​ចាស់ទុំ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា ហើយ​បើ​ទោះ​ចាប់​កាន់​កិច្ចការ​អ្វី​ក៏​តែង​ផ្តល់​ក្តី​ចម្រើន​លូតលាស់​និង​ហុច​ផល​ល្អៗ​មកវិញ​ច្រើន​គួរសម​។​ទោះបីយ៉ាងណា​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចងចាំ​ពាក្យចាស់​ថា​កុំ​គប្បី​មានចិត្ត​លោភលន់​ដោយ​ចង់មានចង់បាន​មិន​ប៉ាន​ប្រមាណ​ខ្លួន​ប្រយ័ត្ន​កើតជា​រឿង​អាច​ខាតបង់​លាភសក្ការៈ​វិញ​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រក​ផល​កម្រៃ​គ្រប់គ្រាន់​ចិញ្ចឹម​គ្រួសារ​គ្រាន់​ធូរ​ទៅរួច​។

​រីឯ​បញ្ហាមនោសញ្ចេតនា ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ដោយ​អាច​កើត​តែ​ជម្លោះ​វិវាទ​ផង​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​ងាយ​ជួប​គ្រោះអាក្រក់​ណាស់ដែរ​ចូរ​ចេះ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​មិនត្រូវ​ទុកចិត្ត​ដៃគូ​ភាគី​ម្ខាង​ពេក​ដែរ​ប្រយ័ត្ន​ប៉ះ​ប្រុស​ព្រាន​ត្រូវ​បង់​កាយ​បង់ប្រាណ​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​មិនត្រូវ​អួតអាង​ឬ​ច្រងេងច្រងាង​ឡើយ​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​វាយប្រហារ​ដែល​លោកអ្នក​ពិបាក​ទប់ទល់​ណាស់ដែរ​។​ បើ​មាន​បញ្ហា​អ្វី​កើតឡើង​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ហើយ​យក​បញ្ញា​ជា​អាវុធ​ក្នុងការ​ដោះស្រាយ​ទើប​អាច​ឆ្លង​គ្រា​លំបាកៗ​ឬ​សត្រូវ​ចំពោះមុខ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។

​រីឯមនោសញ្ចេតនាបញ្ហាស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ជួបចរចា​ឬ​និយាយ​អ្វីមួយ​ដែលជា​រឿង​សំខាន់​ជាមួយ​ចៅហ្វាយនាយ​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​បណ្តាក់ទុន​ឬ​ធ្វើ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យមាន​ការប្រែប្រួល​ទាំង​អារម្មណ៍​និង​ការងារ​មួយចំនួន​ផង​។​ក្រៅពីនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់​នោះដែរ​ហើយ​បើ​មានការ​ចាំបាច់​ត្រូវមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ជានិច្ច ។​

​រីឯ​មនោសញ្ចេតនាបញ្ហាស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ​គួរសម ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ការរស់នៅ​ថ្ងៃនេះ​មិនមាន​អ្វី​ប្រទាំង​ប្រទើស​គួរកត់សម្គាល់​ទេ​ហើយ​បើ​មានការ​ប្រយ័ត្នប្រយែង​នោះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​សាកល្បង​ជួញ​ឆ្ងាយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផងដែរ​។​

​រីឯមនោសញ្ចេតនា​បញ្ហាស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​មាន​ភាពរលូន​ល្អ ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។

​រីឯមនោសញ្ចេតនា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វីមួយ​ឃើញថា​មាន​ភាពរលូន​ល្អ ហើយ​ធ្វើ​អ្វី​ក៏​តែង​ឈាន​ទៅមុខ​គ្រាន់​កក់ក្តៅ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មាន​បញ្ហា​រកាំចិត្ត​ខ្លះ​ចូល​យាយី ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួនគេ​អាច​បង្កបញ្ហា​អ្វីមួយ​នាំឱ្យ​ពិបាក​ក្នុងការ​ទប់ទល់​ផងដែរ​។​ក្រៅពីនេះ​លោកអ្នក​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​គប្បី​ចាត់ចែង​ការងារ​ចាស់​ឱ្យ​រួចរាល់ ហើយ​ទើ់ប​ប្រសើរ​ពីព្រោះ​ផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួប​ភាព​រកាំរកូស​ច្រើន​បន្តិច​ក្តី​តែ​យ៉ាងណា​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ ។​

​រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​មានការ​ជ្រើសរើស​គូស្រករ​ចូរ​ចេះ​ពិនិត្យពិច័យ​បន្តិច​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ការធ្វើ​អ្វីមួយ​មិន​ប្រមាថ​ឃើញថា ​ក៏​មិន​ជួប​នូវ​បញ្ហា​ចោទឡើង​ដែរ​ ។ ​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​មួយ​ហើយ​មួយទៀត​ដែល​ជះឥទ្ធិពល​អាក្រក់​នៅ​គ្រា​ខាងមុខ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​បញ្ហាលំបាក​ហើយ​បើ​ចង់​បោះទុន​ធំ​ក៏​មិន​ផ្តល់​ផល​ដូច​ជាទី​គាប់ចិត្ត​ដែរ​។

រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ឃើញតែ​កំហុស​ភាគី​ម្ខាង​ទៀត​ត្រូវ​ចេះ​មើល​កំហុស​ខ្លួនឯង​ឱ្យបាន​ច្រើនជាង​នេះ​ទើប​ប្រសើរ​៕

spot_img
×