Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​១​ថ្ងៃ ​កម្លាំង​នគរបាល​ខេត្តស្វាយរៀង​ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹក​កម្មករ​បាន​ចំនួន ​២១៩​គ្រឿង

spot_img

ខេត្តស្វាយរៀង​៖ ​ដើម្បី​ចូលរួម​យុទ្ធនាការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បាន​បញ្ចេញ​កម្លាំង​ទៅតាម​គោលដៅ​សំខាន់ៗ​ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង នៅវេលា​ម៉ោង​៥និង០០ ដល់​៧និង៣០​នាទី​ព្រឹក​ថ្ងៃទី​៤​ខែកញ្ញា ​ឆ្នាំ​២០១៩​ បាន​ចុះ​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត​ដឹក​កម្មករ​ប្រមាណ​ជាង​២០០​គ្រឿង។​

​សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា​ កម្លាំង​នេ​ចរាចរណ៍​ក្រុង​.​ស្រុក​ទាំង ៨ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បាន​ត្រួតពិនិត្យ​លក្ខណ​:​បច្ចេកទេស​រថយន្ត​ដឹក​កម្មករ និង​ការអនុវត្ត​កិច្ចសន្យា​ដាក់​កៅអីអង្គុយ​សំរាប់​កម្មករ​បាន​ចំនួន​គោលដៅ ២០ គោលដៅ​និង​ពិនិត្យ​រថយន្ត​ដឹក​កម្មករ​សរុប ២១៩ លើ​៥១៨ គ្រឿងក្នុង​នោះ​មាន​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់ ២១៩ គ្រឿង អ្នក​បេី​កបរ​មាន​បណ្ណ​បេី​កបរ​ត្រឹមត្រូវ គ្រប់គ្រាន់ ២១៧ នាក់​( ប្រភេទ​ប័ណ្ណ​ខុស​យានយន្ត និង​ប្រឡង​យក​ប័ណ្ណ​ហេី​យ​តែ​មិនទាន់បាន ២ នាក់ ធ្វេី​ការអប់រំ​។​រថយន្ត​មិនទាន់​ដាក់​កៅអី ១ គ្រឿង​(​ធ្វេី​ការអប់រំ​)​ផងដែរ​។​

​សូមបញ្ជាក់ថា​លោក ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ដាក់ចេញ​បទបញ្ជា​ដល់​អធិការ​ក្រុង ស្រុក កម្លាំង​ប៉ុស្តិ៍ នគរបាល រដ្ឋបាល​ទាំងអស់ ត្រូវ​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ម្ចាស់​រថយន្ត និង​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ទាំងអស់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ធ្វើយ៉ាងណា​ដើម្បី​កាត់បន្ថយ​គ្រោះ​ចរាចរណ៍​ដែល​កើតឡើង​ជាយថាហេតុ​ដែល​រយះ​កាល​កន្លងមក​មាន​រថ​យន្ត​ដឹក​កម្មករ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មាន​អ្នកស្លាប់​និង​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់​នៅក្នុង​ខេត្តស្វាយរៀង​ផងដែរ​ ៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×