Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ​ម្នាក់ ដែល​គំរាម​សម្លាប់​នាយផ្នែក​សណ្តាប់ធ្នាប់ រឿង​តេ​ឲ្យ​ដោះលែង​អ្នក​ស្រវឹង ត្រូវ ផ្អាក​ការងារ​

spot_img

​ភ្នំពេញ ​៖ ​ទាក់ទង​ទៅនឹង​ករណី​ជម្លោះ​រវាង​លោក ចាន់ ពៅ អធិការរង និង​លោក លី រ៉ូ​ហ្សា​ត នាយផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​។ បើតាម​សេចក្តីបំភ្លឺ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ចាន់ ពៅ អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​ផ្អាក​ពី​ការងារ​ជា​បណ្តោះអាសន្ន​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ករណី​ទំនាស់​នេះ​ត្រូវបាន​ធ្វេី​ការសម្របសម្រួល​រវាង​ភាគី​ទាំងពីរ​រួច​ហេី​យ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ប៉ុន្តែ​ទោះជា​យ៉ាងណា ដោយ​ទទួលបាន​បទបញ្ជា​ដោយផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​អោយ​ក្រុមប្រឹក្សាវិន័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វេី​ការកោះហៅ​ភាគី​ជម្លោះ​ទាំង​២​អោយចូល​ខ្លួន​មក​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ដេី​ម្បី​ធ្វេី​ការពន្យល់​បកស្រាយ​លេី​ករណី​ដែល​បាន​កេី​ត​ឡេី​ង​នេះ​ ។

​លោក ចាន់ ពៅ អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ បាន​សារភាពថា លោក​ពិតជា​បាន​ផ្ញេី​សារ​សំលេង​ទៅ​គំរាម​លោកនាយ​ផ្នែក​ពិតប្រាកដ​មែន ដោយសារ​មូលហេតុ​ខឹង​ខ្លាំងពេក ។ ឆ្លងតាម​ច​ម្លេី​យ​សារភាព និង​ភស្តុតាង​ជាក់ស្តែង ក្រុមប្រឹក្សាវិន័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់វិន័យ​ជា​លេី​ក​ទីមួយ​ដល់​លោក​អធិការរង​ដែលមាន​កំហុស ដោយ​ការផ្អាក​ការងារ​បណ្តោះអាសន្ន​អោយមក​បង្ហាញខ្លួន​ជាប្រចាំ​នៅ​ការិយាល័យ​បុគ្គលិក​ជា​រៀងរាល់​ម៉ោង​ការងារ​។ ជា​ជំ​ហ៊ាន​បន្ទាប់ បេី​នៅតែ​ប្រព្រឹត្តិ​កំហុស​ទៀត ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​បន្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

​រឿង​ជម្លោះ​រវាង​លោក​អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ​និង​លោកនាយ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ឬ​ស្សី​កែវ​ពាក់ព័ន្ធ​នឹង​ករណី​បែក​ខ្សែអាត់​សំឡេង​ត្រូវបាន​លោក​វរសេនីយ៍ទោ​គល់ យី អធិការ​ខណ្ឌ​សី​កែវ​បាន​ហៅ​គូភាគី​ទាំងពីរ​មក​សាកសួរ​ធ្វើការ​ដោះស្រាយ​និង​សម្របសម្រួល​គ្នា​បញ្ចប់​នៅ​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​តែម្ដង​។​

​តាម​ប្រភព​ទទួលបាន​ពី​លោក ចាន់ ពៅ នៃ​ផ្នែក​សេនាធិការ​ខណ្ឌឫស្សីកែវ បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ពាក់ព័ន្ធ​នឹង​រឿង​ករណី​ជម្លោះ​រវាង​លោក​និង​លោកនាយ​ផ្នែក​ចរាចរណ៍​ខណ្ឌឫស្សីកែវ បាន​កើតឡើង​ពិតប្រាកដ​មែន ក៏ប៉ុន្តែ​ជា​ករណី​ជម្លោះ​ទាស់​ពាក្យសំដី​គ្នា​ទេ រីឯ​ពាក់ព័ន្ធ​ទៅនឹង​ករណី​បែកធ្លាយ​សំឡេង​ករណី​គំរាម​សម្លាប់ ទៅលើ​លោកនាយ​ផ្នែក​នោះ គឺ​មិន​ពិតប្រាកដ​ទេ គឺ​លោក​មិនបាន​គំរាម​សម្លាប់​ទៅលើ​លោកនាយ​ផ្នែក​ចរាចរណ៍​ទេ​ដោយឡែក​ពាក្យសម្ដី​ជា​ខ្សែអាត់​សំឡេង ដែល​បែកធ្លាយ​ចេញមក​នេះ​គឺ​មិនដឹង​ជា​ប្រភព​មកពីណា​ទេ គឺជា​សម្លេង​ដែល​យូរណាស់​មកហើយ​ត្រូវបាន​មនុស្ស​មួយចំនួន​យក​ខ្សែអាត់​សំឡេង​នេះ មក​កាត់ត​នឹង​យក​រូបភាព​ចាស់ៗ​មក​ធ្វើជា​ព័ត៌មាន​ដើម្បី​ផ្សព្វផ្សាយ​ទៅលើ​រឿងនេះ​។​

​លោក​អធិការរង​រូបនេះ​បានបញ្ជាក់​ប្រាប់ទៀតថា​ក្រោយពី​កើត​ជម្លោះ​នៅ​ថ្ងៃទី 2 យប់ ខែកញ្ញា ឆ្នាំ 2019 នេះ​ត្រូវបាន​លោក​អធិការ​ខណ្ឌឫស្សីកែវ​បាន​អញ្ជើញលោក​និង​លោកនាយ​ផ្នែក​មក​ធ្វើការ​ដោះស្រាយ​គ្នា​ដើម្បី​បញ្ចប់រឿង​ហើយ​ជុំវិញ​ពាក់ព័ន្ធ​នឹង​រឿង​ខាងលើនេះ​គឺ​លោក​បាន​បញ្ជាក់ថា​គឺជា​ករណី​យល់ច្រឡំ​គ្នា​ទៅវិញទៅមក ដោយ​លោក​ទាំង​ពីរបាន​ព្រមព្រៀង​បញ្ចប់រឿង​នៅ​និង​អធិការ​ខណ្ឌ​នេះ​តែម្ដង មិនមាន​ការប្ដឹង​ផ្ដល់​ឬក៏​មាន​គំនុំ​គុំ​គួ​ន​គ្នា​ទៅមុខទៀត​ទេ ត្រូវបាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​3 ខែកញ្ញា ឆ្នាំ​2019 នេះ​តែម្ដង​ហើយ​លោក​ក៏បាន​ចាប់ដៃគ្នា​ជាមួយនឹង​លោកនាយ​ផ្នែក​ធ្វើ​ការងារ​បន្តទៀត​នៅក្នុង​មូលដ្ឋាន​។ ហើយ​នា​ព្រឹក​នេះ រូបលោក​ក៏បាន​ចូលខ្លួន​ទៅ​បកស្រាយ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​រួចរាល់​ផងដែរ​។​

​ដោយឡែក​លោក លី រ៉ូ​ហ្សា​ត ដែលជា​នាយផ្នែក​ចរាច​រណ៍​ខណ្ឌ​ឬ​ស្សី​កែវ គឺ​លោក​បាន​ប្រាប់​មក​ប្រភព​នៃ​ព័ត៌មាន​យើង​ថា លោក​បានបញ្ចប់​រឿងនេះ​នៅត្រឹម​ខណ្ឌឫស្សីកែវ​នេះ​ភ្លាមៗ ដោយ​ព្រមព្រៀងគ្នា​ព្រោះ​រឿងនេះ​ជាការ​យល់ច្រឡំ​រវាង​លោក និង លោក​អធិការ​ង ដោយ​ក្រោម​ការសម្របសម្រួល​ពី​លោក​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ ហើយ​លោក​ក៏បាន​បញ្ចប់រឿង​ត្រឹមនេះ ដោយ​មិន​មានការ​ប្ដឹងផ្ដល់​ទៅមុខទៀត​ទេ នឹង​មិនមាន​គំនុំ​គុំ​គួ​ន​ឡើយ​។ លោក​បន្តថា​បច្ចុប្បន្ន​ក្រោយពី​ដោះស្រាយ​គ្នា​ហើយ​លោក​ទាំងពីរ​ក៏​បានមក​ចាប់ដៃគ្នា​ក្នុងការ​ធ្វើការ​នៅក្នុង​មូលដ្ឋាន​ជា​បន្តទៀត​ដោយ​គ្មាន​កា​គុំ​គួ​ន​ទេ ​៕​ ដោយ ៖ កូឡាប

spot_img
×