Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បាន​រុក​រកឃើញ​នូវ​ប្រភេទ​ឈើហុប​១០​កំណាត់​ធំៗ​បន្ថែមទៀត​ ដែល​ក្រុម​ឈ្មួយ​យកមក​លាក់ទុក​ក្នុងស្រុក​ឱ​រ៉ា​ល់

spot_img

​កំពង់ស្ពឺ ​៖​ នា​រសៀល​ថ្ងៃ​ពុធ ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ លោក​វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ដែល​សមត្ថកិច្ច​បាន​រុករក​ឃើញ​នូវ​ប្រភេទ​ឈើហុប​១០​កំណាត់​ធំៗ បន្ថែមទៀត​ដែល​ក្រុម​ឈ្មួយ​ប្រព្រឹត្ត​នូវ​បទល្មើស​ព្រៃឈើ​នៅ​បណ្ដា​ខេត្ត​ផ្សេង​យកមក​លាក់ទុក​ក្នុងភូមិ​សាស្ដ្រ​ភូមិ​ដំបង​វិញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​

​លោក វ៉ី សំណាង អភិបាលខេត្ត បាន​ថ្លែន​នូវ​ការកោតសរសើរ​ដល់​ប​ណ្ដា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការរុករក​ស្រាវជ្រាវ និង​ទប់ស្កាត់បាន​ទាន់ពេលវេលា​នូវ​រាល់​បទល្មើស​ព្រៃឈើ​ទាំង​ឡាយ​ណា​ដែល​ក្រុម​ឈ្មួញ​បាន​ប្រព្រឹត្ត​រយៈពេល​កន្លងមក ។​

​សូមបញ្ជាក់​ផងដែរ​ថា​ត្រឹមតែ​រយៈពេល​តែ​២​ថ្ងៃ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រុករក​ឃើញ និង​រឹបអូស​បាន​នូវ​រថយន្ត​កែច្នៃ​(​ប៉ា​កុង​)​ចំនួន​៣​គ្រឿង និង​ប្រភេទ​ឈើហុប​ចំនួន​១២​កំណាត់​ធំៗ​។​

​ចំពោះ​វត្ថុតាង​ខាងលើ​នឹងត្រូវ​ប្រគល់ឱ្យ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឱ​រ៉ា​ល់​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕​ ដោយ​ ៖ បញ្ញាស័ក្តិ

spot_img
×