Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រេច​បញ្ឈរជើង​លោក​មេ​ប៉ុស្តិ៍​ឃុំ​ស្ដៅ ក្រោយ​ពលរដ្ឋ​២​ភូមិ ​ផ្ដិតមេដៃ​ប្ដឹង​

spot_img

​ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃទី​០៤ កញ្ញា នេះ លោក​ឧ​ត្ត​ម​សេនីយ​ទោ អ៊ុច សុខុន ស្នងការ​ខេត្ត បានសម្រេច​ចេញ​លិខិត​បង្គាប់ការ ផ្អាក​ការងារ​លោក​មេ​ប៉ុស្ដិ៍​ឃុំ​ស្តៅ ជា​បណ្ដោះអាសន្ន​ហើយ ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​របស់​ថ្នាក់លើ ។

​សូម​រំលឹកថា​ ៖ ប្រជាពលរដ្ឋ ២​ភូមិ​ផ្ដិតមេដៃ​ប្ដឹង​លោក​មេ​ប៉ុស្ដិ៍​ឃុំ​ស្ដៅ ដោះ​ដោះលែង​តៃកុង​ឡាន​ដែល​បើក​បុក​មនុស្ស​ស្លាប់ និង​របួស​។ លិខិត​បង្គាប់ការ​រប​ស់លោក​ស្នងការ​ខេត្ត មាន​លេខ​៤៧ លបក​.​នប ចុះ​ថ្ងៃទី​០៤ កញ្ញា ២០១៩ និង​ហត្ថលេខា លោក​ឧ​ត្ត​ម​សេនីយ​ទោ អ៊ុច សុខុន ស្នងការ​ខេត្ត បាត់ដំបង បានសម្រេច​លើ​៣​ប្រការ គឺ​ប្រការ​១-​ត្រូវបាន​ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន ចំពោះ​លោក​អនុសេនីយ៍ឯក រ៉ាំ រិត អត្តលេខ ១៩៨៦២ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ស្ដៅ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតនមណ្ឌល ដោយ​មូលហេតុ​អនុវត្ត​ការងារ​ខុស​នីតិវិធី​។ ប្រការ​២-​សាមីខ្លួន​ត្រូវ​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និង​រង់ចាំ​ការសម្រេច​ជាថ្មី ។ ប្រការ​៣-​លោក​ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស លោក នាយការិយាល័យ​បុគ្គលិក លោក​អធិការនគរបាល​ស្រុក​រតនមណ្ឌល អង្គភាព​ពាក់ព័ន្ធ និង​លោក​អនុ សេនីយ៍​ឯក រ៉ាំ រិត ត្រូវ​អនុវត្តតាម​លិខិត​បង្គាប់ការ​នេះ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។ សូមបញ្ជាក់ថា លោក​អនុសេនីយ៍ឯក រ៉ាំ រិត នាយប៉ុស្ដិ៍​រដ្ឋបាល​ស្ដៅ​នៃ​អធិការ​ស្រុក​រតនមណ្ឌល ត្រូវបាន​ប្រជាពលរដ្ឋ​រាប់រយ​នាក់ មកពី​ភូមិ​ចំនួន​២ ក្នុង​ឃុំ​រស្មី​សង្ហា នាំគ្នា​ផ្ដិតមេដៃ​ប្ដឹង​ទៅកាន់​សម្ដេច​ក្រឡា ហោម ស ខេង និង​សម្ដេច​តេ​ជោ ហ៊ុន សែន សុំ​ឲ្យ​សម្ដេច​ទាំង​២ ជួយ​អន្តរាគមន៍ និង​ជួយ​រក​យុត្តិធម៌ ចំពោះ​លោក​រ៉ាំ រិត ដែល​បាន​ដោះលែង​អ្នកបើកបរ​រថយន្ត​ដឹក​ដី ដែល​បាន​បើក​បុក​សិស្សសាលា​ស្លាប់ ម្នាក់ និ​និង​របួស​និង​របួស​ចំនួន​២​នាក់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ព្រលប់​ថ្ងៃទី​១៤ សីហា កន្លងទៅ​ថ្មីៗ​នេះ នៅលើ​កំណាត់​ផ្លូវ​មួយកន្លែង ក្នុងភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតនមណ្ឌល​។​ម្ចាស់​ស្នាម​មេដៃ​រាប់រយ​នាក់ រួមទាំង​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំង​៣​នាក់​ផង បាន​ចង្អុលមុខ​ចំៗ​ទៅលើ​លោក​មេ​ប៉ុស្ដិ៍​រូបនេះ​ថា បាន​ដោះលែង​អ្នកបើកបរ​រថយន្ត​បង្ក នា​ប៉ុន្មាន​ក្រោយពី​អ្នកភូមិ​តាម​ស្ទាក់​ចាប់បាន​ទាំង​រថយន្ត ទាំង​អ្នកបើកបរ​ប្រគល់​ឲ្យ​លោក​មេ​ប៉ុស្ដិ៍​ភ្លាមៗ​។ ប៉ុន្តែ​មេ​ប៉ុស្តិ៍​ស្ដៅ គឺ​លោក​រ៉ាំ រិត បាន​ឆ្លើយ​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ នៅពេល​មន្ត្រី​ការិយាល័យ​ចរាចរណ៍​ខេត្ត​អញ្ជើញលោក​មក​បំភ្លឺ​។ លោក​រ៉ាំ រិត បាន​និយាយថា លោក​មិន​បានឃើញ​អ្នកបើកបរ​រថយន្ត​បង្ក​ទេ ពេលដែល​អ្នកភូមិ​ស្ទាក់​ចាប់បាន​រថយន្ត តែ​បានឃើញ​រថយន្ត​បង្ក ៕​ ដោយ ​៖​ បញ្ញា​ស័ក្ដិ​

spot_img
×