Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវ​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន ៧​នាក់ ​ត្រូវ​បញ្ជូនទៅ​តុលាការ​

spot_img

​កំពង់ស្ពឺ ៖ យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខេត្ដ​កំពង់ស្ពឺ​បន្ដ​បង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​ករណី​រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់​ជា​បន្ដបន្ទាប់​សរុប ៧​នាក់​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ចាត់ការ​តាមច្បាប់​។ ត្រូវ​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន សូម្បីតែ​កន្លះ​វិនាទី ក៏​ឆ្លេី​យ​ថា​ទេ ​។​

​ដោយមាន​ការដឹកនាំ​ចង្អុល​ការ​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត ជំនាញ​ប្រឆាំង​គ្រឿងញៀន​បាន​អនុវត្តន៍​និង​សហការ​ស្រាវជ្រាវ​បង្ក្រាប​ជា​បន្ដបន្ទាប់ ៖

ស្រុក​គងពិសី​ ថ្ងៃទី​០២ កញ្ញា ២០១៩ វេលា​ម៉ោង​៩និង១០​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​ត្រពាំង​ពោធិ ឃុំ​វាល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ការរក្សា​ទុក​សា​ធាតុ​ញៀន ១​នាក់ ឈ្មោះ វង់ សុធា​រ៉ា ភេទ ប្រុស អាយុ ២៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​វាល ស្រុក​គងពិសី ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ១​កញ្ចប់​,​ជញ្ជីង​ថ្លឹង​អេ​ឡិច​ត្រូ​និ​ច ១​គ្រឿង​, ម៉ូតូ ១​គ្រឿង​, ទូរស័ព្ទដៃ ៤​គ្រឿង​, អាវុធ​កែច្នៃ ១ គ្រឿង​, ដាវ ១ គ្រឿង​រួម​នឹង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

ស្រុក​សំរោង​ទង ​​ថ្ងៃទី​០៣​កញ្ញា​២០១៩ វេលា​ម៉ោង​១១និង០០​នាទី នៅ​ចំណុច​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​រក្សាទុក​សារធាតុ​ញៀន ២​នាក់​ឈ្មោះ ហៀ​ង វ៉ាន់​នី ហៅ ធិ​ញ ប្រុស អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​រំលិច ឃុំ​កា​ហែង និង​ឈ្មោះ យឿ​ង ស៊ី​ថៃ ប្រុស អាយុ ៣៤​ឆ្នាំ នៅ​ភូមិ​ពង្រ សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ។ ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿង​ញៀន ៣​កញ្ចប់​, ម៉ូតូ ១ គ្រឿង​និង​ទូរស័ព្ទដៃ ២​គ្រឿង​។

ក្រុង​ច្បារមន​ ថ្ងៃទី​០៤​ កញ្ញា ​២០១៩ វេលា​ម៉ោង​១០និង៤០​នាទី នៅ​ចំណុច​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​រក្សាទុក​សារធាតុ​ញៀន ៤​នាក់ ស្រី ១​នាក់​ឈ្មោះ ភោគ សារ​ក្ស ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ភូមិ​ត្រស់ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ឈ្មោះ ឆែម ណា​ង ប្រុស អាយុ ២៧​ឆ្នាំ នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ឈ្មោះ ផាត់ សៀកឡេង ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​រំលិច ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង និង ឈ្មោះ ទូច ផាន់​នី ស្រី អាយុ ៣១​ឆ្នាំ នៅ​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ាន់​។ ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ១៧​កញ្ចប់​, ម៉ូតូ ១ គ្រឿង និង​ទូរស័ព្ទដៃ ៥​គ្រឿង​។

​បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ រួមជាមួយ​វត្ថុតាង​បាន​ស្រុក-ក្រុង បាន​សាកសួរ​និង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ខេត្ត កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×