Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ចំនួន ៧៨ គ្រួសារ​ នៅស្រុកបុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព នៅពេល​មាន​ទឹកជំនន់

spot_img

​ស្ទឹងត្រែង ៖ មាន​ប្រជាពលរដ្ឋ ចំនួន ៧៨ គ្រួសារ​ហើយ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទន្លេ​ទាំង​៤ របស់​ខេត្តស្ទឹងត្រែង និង ជំនន់​ទឹកភ្លៀង ដែល​ពួក​បានមក​រស់នៅ​បណ្ដោះអាសន្ន នៅ​ទីទួល​សុវត្ថិភាព​ដែល​ស្រុក បម្រុង​ទុក​នៅពេល​មាន​ទឹកជំនន់ ។​

​បើ​យោងតាម​ប្រសាសន៍ លោក លី មីណា អភិបាលស្រុក បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ឲ្យ​ដឹង ល្ងាច នៅ​ថ្ងៃទី ០៤ ខែកញ្ញា បាន​ឲ្យ​ដឹងថា ស្ថានភាព​ទឹកជំនន់ និង​ផលប៉ះពាល់ នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ គិត​ត្រឹម​ម៉ោង​០៤ និង ៣០ នាទី មាន​ឃុំ​ចំនួន ៣ និង​១២​ភូមិ​ដែល​កំពុង​រងគ្រោះ ឃុំ​ទាំង​៣ រួមមាន ឃុំ​អូរ​ស្វាយ ឃុំ​ព្រះ​រំកិល និង​ឃុំ កោះ​ស្នែង ។​

​នៅ​ល្ងាច​ថ្ងៃ​ដដែល លោក​ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង បាន​ចុះ​ពិនិត្យ​ស្ថានភាព ដែល​ប្រជាពលរដ្ឋ កំពុង​បោះតង់​ធ្វើ​លំនៅឋាន​បណ្ដោះអាសន្ន​នៅ​ទីទួល​សុវត្ថិភាព​ដែល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ​បានរៀបចំ​ជូន​ដល់​ពួកគាត់ ។​

​លោក ម៉ុម សារឿន បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ពិសេស កុមារ​តូច កុំ​ឲ្យ​លេង​ទឹក និង​ឲ្យ​ពួកគាត់​ប្រកាន់​ភ្ជាប់​ការ ហូរ​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ។​

​ជាមួយគ្នានេះ លោក អភិបាលខេត្ត​បានធ្វើ​ការណែនាំ​ដល់​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​ត្រូវ​ត្រៀម​សម្ភារ​បរិក្ខារ​ពេទ្យ និង​បញ្ជូន​មន្ត្រី​សុខាភិបាល​ចុះ​នៅជាប់​និង​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ ដើម្បី​សង្គ្រោះបាន​ទាន់ពេលវេលា នៅ​ជម្ងឺ​ផ្សេងៗ​ដែល​អាច​កើតមានឡើង ដើម្បី​ជួយ​សម្រួល​ដល់​ទុក​លំបាក​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់។

​ក្នុងនោះ​លោក​អភិបាលខេត្ត​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រៀម​ខ្លូន​គ្រប់ពេលវេលា និង​ក្តាប់​ឱ្យបាន​ជាក់លាក់​អំពី​របា​យ​ការណ៍​ការខូចខាត និង​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែល​បានកើត​ឡើង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×