Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ផ្លូវជាតិ​លេខ​ ៤​ឡើងវិញ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​បាន​ឲ្យ​ដឹងថា មកទល់នឹង​ម៉ោង ៦​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​បាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ឡើងវិញ​ជាធម្មតា​ហើយ នៅ​ស្ពាន​ស្ទឹង​សំរោង ផ្លូវជាតិ​លេខ​៤ ទាំង​រថយន្ត​តូច និង​រថយន្ត​ធំ ក្រោយពី​ទឹកបាន​ស្រក​ចុះ​វិញ​ជា​បណ្តើរៗ​។​

​កាលពី​យប់​ថ្ងៃទី​៤ ខែកញ្ញា​ម្សិលមិញ អាជ្ញាធរ​ស្រុក​កំពង់​សិលា បាន​បិទ​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ជាច្រើន​ម៉ោង មិន​ឲ្យ​អ្វើ​ចរាចរណ៍​ឆ្លងកាត់​។​

​គួររំលឹកថា ជា​បន្តបន្ទាប់​មកនេះ នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ស្ថានភាព​កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ត្រង់​គីឡូម៉ែត្រ​លេខ ១១៥-១១៦ ផ្លូវជាតិ​លេខ ៤ ទឹក​តែង​បាន​ឡើង​កម្ពស់ និង​ហូរ​កាត់​ផ្លូវ​ប្រវែង ១០០ ម៉ែត្រ ត្រង់​កន្លែង​ទំនាប​។ ហើយ​ថា នៅពេល​ទឹក​ឡើង​ខ្ពស់ រាល់​ការធ្វើ​ចរាចរណ៍ ត្រូវ​អាជ្ញាធរ​ផ្អាក​មិន​ឲ្យ​ដំណើរការ​ទេ នៅពេល​ទឹក​ឡេី​ង​ដល់ ៦និង០០​ម៉ែត្រ និង​ត្រូវ​បិទផ្លូវ​ជាតិ​លេខ​៤​បណ្តោះអាសន្ន​៕ ដោយ​៖ ដែន សីមា​

spot_img
×