Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត ហុង ភារិន បានជួបជាមួយនឹង​ថ្នាក់ដឹ​កនាំជាច្រើ​នរូ​ប ដើម្បីទទួលបាន​បទ​ពិសោ​ធន៍ និងចំ​ណេះដឹង​បន្ថែ​ម

spot_img

ភ្នំពេញ៖ មហាជនមួយចំ​នួនធំ ពិតជាស្គាល់ច្បាស់ជាក់​ជាមិ​នខាន កាលពីពេលថ្មីៗនេះ ​ចំពោះនិស្សិត ហុង ភារិន ដែលមានអាយុត្រឹ​មតែ​២​២ឆ្នាំ បានចូលរួមបង្ហាញសមត្ថភាព​ពិសេ​សរប​ស់ខ្លួន ក្នុងការធ្វើតេស្តស​មត្ថ​ភាព នៃការចងចាំ ក្នុងកម្មវិធី “Super100” រហូតធ្វើឲ្យមហាជ​នមា​នការ​ចាប់អា​រ​ម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងចំពោះសម​ត្ថភា​ពដ៏អ​ស្ចារ្យ​រប​ស់ ភារិន។

ក្នុងនោះ គេក៏បានឃើញសប្បុរសជនខ្មែរបា​នធ្វើ​ការឧ​បត្ថម្ភ​ថវិកាជាហូរហែរផងដែរ ​ដើម្បីជាការលើកទឹ​កចិ​ត្តដ​ល់ ភារិន។
នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញហុង ភា​រិន បានមកដល់ប្រទេសកម្ពុជាយើង​ហើ​យ ព្រមទាំងមានការទទួលស្វាគមន៍យ៉ាង​កក់​ក្តៅពីសំណា​ក់ប្រ​ជាព​លរដ្ឋខ្មែរ។​ មិនត្រឹមតែ​ប៉ុ​ណ្ណោះទេ​ ក៏ឃើញវត្តមានសារព័ត៌​មាន​ធំៗ ក្នុងប្រទេ​សក​ម្ពុជាបា​នចុះទៅសម្ភាសន៍ផ្ទាល់ជាមួយ ភារិន​ ថែមទៀតផង

ស្ថានទូតកម្ពុជាប្រចាំប្រទេ​សថៃ បានផ្សាយព័ត៌មានថា ​នៅរសៀលថ្ងៃទី ៣០ សីហា ២០១៩ លោកអ៊ូក សោភ័ណ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំប្រទេ​សថៃ និងលោកស្រី បានអនុញ្ញាតឲ្យ លោក ហុង ភារិន និស្សិតអាហារូបក​រណ៍​កម្ពុជា​ឆ្នាំទី ៤ ផ្នែកអភិវឌ្ឍន៍ជនបទ ​នៅសាកល​វិទ្យាល័យ​រាជផាត់​ជ័​យភូមិ ខេត្តជ័យភូមិរបស់ថៃ​ ចូលជួបសម្តែងកា​រ​គួរស​ម នៅស្ថានឯកអគ្គរាជទូ​តកម្ពុ​ជាប្រ​ចាំប្រទេ​សថៃ ។ ក្នុងឱកាសជួបសំណេះសំណា​ល​នេះ លោកឯកអគ្គរាជ​ទូ​តបាន​កោត​សរសើរ និងអបអរសាទរប្អូន​ប្រុស ចំពោះការបង្ហាញសម​ត្ថភា​ពនៃកា​រច​ងចាំរប​ស់ប្អូន​ក្នុងកម្ម​វិធីដ៏​ល្បីមួយរ​បស់ថៃ ដែលធ្វើឲ្យទទួលបានការ​ស្ញប់​ស្ញែងយ៉ា​ងខ្លាំង ពីសាធារណជនទាំងក្នុងប្រទេសកម្ពុ​ជា​ និងក្រៅ​ប្រទេ​ស។ ទន្ទឹមនេះ លោកក៏បានថ្លែងអំណរគុ​ណដែលប្អូនប្រុ​សធ្វើ​ឲ្យប្រទេ​សផ្សេ​ងស្គាល់ពី​កម្ពុជា​កាន់តែ​ខ្លាំង ដែលទាំងនេះជាលទ្ធផ​លចេ​ញពីកា​រខិត​ខំប្រឹងប្រែ​ង ព្យាយាមហ្វឹកហាត់​កន្ល​ង​មក។ ជាងនេះទៅទៀត​ ​លោកបានផ្តាំផ្ញើឲ្យ​បន្ត​ខិតខំ​រៀនសូត្រ ដើម្បីវិលត្រឡប់ទៅប្រទេស​កម្ពុ​ជាវិញ ពេលប​ញ្ចប់កា​រសិក្សា ពីព្រោះជាធនធានក​ម្រ​មួយ​ និង​ជាទំពាំ​ងដ៏ល្អ ក្នុងការរួមចំណែក​ក​សាង និងអភិវឌ្ឍន៍​ប្រទេ​សកម្ពុ​ជាឲ្យមានការទទួលស្គាល់លើឆា​កអ​ន្តរ​ជាតិប​ន្ថែមទៀ​ត។

ចំណែកលោកស្រីបាន ស្រីមុំ ​សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌ​លប៉ៃ​លិន បានជួបលើកទឹកចិត្តនិស្សិ​ត​កម្ពុជា ហុង ភារិន ដែលមានសមត្ថភា​ពអច្ឆ​រិយៈ ។

នៅថ្ងៃអង្គារ ទី៣ ខែកញ្ញា ​ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសាធារណ​ការ និ​ងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល បានទទួលជួបសំណេះសំណាល​ជាមួយ​និសិ្សត​ឆ្នើម ហុង ភារិន ជានិស្សិតកម្ពុជាដែលទ​ទួល​បានអា​ហារូប​ករ​ណ៍​ទៅសិក្សានៅប្រទេសថៃ និង​មានស​មត្ថភាពពិ​សេសផ្នែក​ចង​ចាំបានល្អ។

ជាកូនទី២ ក្នុងចំណោមប​ងប្អូ​នប្រុស​២នាក់ និស្សិតឆ្នើម ហុង ភារិន មានអាយុ២៣ឆ្នាំ មានទីកន្លែងកំណើត​នៅភូ​មិថ្នល់​បែក​លិច ឃុំស្វាយទាប ស្រុកចំការលើ ខេ​ត្តកំពង់ចាម។ ដោយស្ថិតនៅក្នុងគ្រួសារកសិករដែ​លមាន​ជីវ​ភាពលំបាក ដោយសារឱពុក ម្តាយបា​ន ​លែង​លះគ្នា ភារិន បានខិតខំតស៊ូប្រឹងប្រែងរៀ​នសូ​ត្ររហូ​តទទួល​បានអាហា​រូបក​រណ៍ព្រះ​រាជទាន​ថ្នាក់ប​រិញ្ញាបត្រ ប្រចាំសាកលវិទ្យាល័យរ៉ាឆាផាត់​ឆៃយ៉ា​ភូមិ ឯកទេសអភិវឌ្ឍន៍ជ​ន​បទ។ ក្តីសុបិន្តរបស់និស្សិតឆ្នើមថ្នាក់ប​រិញ្ញា​បត្រ​ឆ្នាំទី៤​រូបនេះ គឺចង់យកចំណេះដឹងដែល​ខ្លួនបា​នខិត​ខំរៀន​សូត្រមក​អភិវ​ឌ្ឍប្រទេ​សជាតិ។

ក្នុងជំនួបសំណេះសំណាលនេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលស្វាគម​ន៍ និងកោតសរសើរចំពោះទេព​កោស​ល្យរ​ប​ស់ ភារិន ដែលមានសមត្ថ​ភា​ពពិ​សេសអា​ចចង​ចាំបានល្អ។ ឆ្លៀតក្នុងឱកាសនោះផង​ដែរ លោកទេសរដ្ឋមន្ត្រី ​ក្រើនរំ​លឹកឲ្យ​ភារិន ខិតខំប្រឹងប្រែងបង្កើ​នស​មត្ថភា​ពខ្លួនប​ន្តទៅមុ​ខទៀត ដោយមិ​នត្រូវភ្លេ​ចខ្លួន​ឡើយ។ បន្ថែមពីលើនេះ ​លោកបានលើកឡើងអំពីបទពិសោធន៍​ផ្ទាល់​ខ្លួន របស់​លោកទាំ​ងការសិ​ក្សារៀន​សូត្រ និងការបំពេញការងារក្នុ​ងវិ​ស័យឯ​កជន និងវិស័យសាធារណៈ និ​ងបានជំ​រុញលើ​កទឹកចិត្ត ឱ្យភារិន មានស្មារតីស្រឡាញ់ស​ង្គម​ជាតិ ទោះបីស្ថិតនៅក្នុងកាលៈ​ទេសៈ​ណាក៏ដោ​យ​ ខ្លួនជាកូនខ្មែរ មានបេះដូង​ជាខ្មែរ​ ត្រូវយកចំណេះជំនាញដែលខ្លួនមាន​មក​បម្រើ​ប្រទេស​ជាតិវិញ​ផងដែរ។ លោកបានផ្តល់ជូននូវឃ្លាទូ​ន្មាន​ជាភា​សាអង់​គ្លេស​ថា “I Must Study Harder” ប្រែថា “ខ្ញុំដាច់ខាតត្រូវ​តែខិ​តខំប្រឹង​ប្រែង​រៀនសូត្រ​ឲ្យកាន់តែ​ខ្លាំងឡើង” ដល់ភារិន ដើម្បីជំរុញលើ​​កទឹកចិ​ត្តឱ្យ​ភារិន​កាន់តែខិតខំប្រឹងប្រែង​បន្ថែ​មទៀ​ត។

ជាការឆ្លើយតប ហុង ​ភារិន បានថ្លែងអំណរគុ​ណ​យ៉ាងជ្រា​លជ្រៅ ចំពោះលោក ទេសរដ្ឋមន្ត្រី ដែលតែង​តែជួ​យគាំ​ទ្រ និងលើកទឹក​ចិ​ត្ត ដល់និស្សិតឆ្នើមរប​ស់​កម្ពុជា​នាពេលក​ន្លងមក រួមទាំងខ្លួនលោ​កផ្ទា​ល់ផ​ងដែរ។ លោកប្តេជ្ញាថា នឹងខិតខំប្រឹងរៀ​នសូ​ត្របន្ថែ​មទៀ​តតាម​អនុសា​សន៍ណែ​នាំ ដើម្បីចែករំលែកចំណេះដឹង​រ​បស់លោ​កដ​ល់សិស្ស​និស្សិត​កម្ពុជា ក៏ដូចជាសម្រេចក្តីសុបិន្ត​រប​ស់លោក​ក្នុងកា​ររួម​ចំណែក​កសាង​ប្រទេសកម្ពុជា ឲ្យកាន់​តែរីកច​ម្រើនថែ​មទៀត។ ភារិន បន្ថែមទៀត​ថា លោកមានបំណងចូលរួម​ប្រ​កួតស​មត្ថភាព នៃការចងចាំលំដាប់​ថ្នាក់​ពិភ​ពលោក ដែលនឹងប្រពឹត្តទៅនៅខែ​ធ្នូ​ខាងមុខ​នេះ នៅប្រទេសចិនក្នុងគោល​បំណ​ងប​ង្ហាញពី​សមត្ថភា​ពកូនខ្មែរ និងទង់ជា​តិខ្មែរ នៅក្នុងការប្រកួតប្រជែ​ង​លំដាប់​ថ្នាក់​ពិភព​លោ​កនេះ។

លោកស្រីកិត្តិសង្គហបណ្ឌិ​ត​ ម៉ែន សំអន ឧបនាយករដ្ឋ​ម​ន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំ​នាក់​ ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ​បា​នទ​ទួលអ​នុញ្ញាត​ឲ្យនិស្សិត​ឆ្នើម ហុង ភារិន ចូលជួបនិងសំ​ដែ​ង ការគួរសម នាព្រឹកថ្ងៃពុធ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួ​ង ។

នៅក្នុងពីធីសំណេះ​សំ​ណាល លោកស្រីកិត្តិសង្គហបណ្ឌិ​ត​ ម៉ែន សំអន បានទ​ទួ​លស្វាគ​មន៍ និងកោតសរសើរចំពោះទេ​ពកោ​សល្យរ​បស់ ហុងភារិន ដែលមាន​សម​ត្ថភាពពិ​សេសអាច​ចងចាំ​បានយ៉ា​ងល្អ និងបានចូលរួមអបអរ​សារ​ទរចំពោះ​គ្រួ​សារ ភារិន ដែលមានកូនឆ្លា​ត​ និងបានបង្ហាញ ​នូវសមត្ថភាពដ៏​អស្ចា​រ្យ ដែលប្រទេសជិតខាងបានទទួ​លស្គា​ត់ថា​ ជាមនុស្សអ​ច្ឆ​រិយៈ ។ ឆ្លៀតក្នុងឱកាសនោះផ​ង​ដែរ លោកស្រីកិត្តិសង្គហបណ្ឌិ​តក៏​ក្រើន​រំលឹក​ដល់ប្អូ​នហុង ភារិន ឲ្យខិតខំប្រឹងប្រែងបង្កើននូវ​សម​ត្ថភាព​ផ្ទាល់​ខ្លួន បន្ថែមទៀត ​ដោយមិនត្រូវភ្លេចខ្លួន​ឡើ​យ ទោះជាក្នុងកាលៈទេសៈណាក៏ដោ​យ​ ។

ជាការឆ្លើយតប លោក​ ហុង ភារិន បានថ្លែងអំណរគុណ​ដ​ល់ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រ​កម្ពុជា​ ដែលបានយកចិត្តទុក្ខខ្ពស់​ចំពោះ​បណ្តុះប​ណ្តាល​ធនធាន​មនុស្ស និងបានថ្លែង​អំ​ណរ​គុណចំ​ពោះ លោកស្រីកិត្តិសង្គហប​ណ្ឌិ​ត ម៉ែន សំអន ដែលបានអនុញ្ញាតឲ្យលោក​​បានជួ​បសំដែ​ងកា​រគួ​រសម និងបានទទួលនូវអនុសាស​ន៍ល្អ​ៗសម្រា​ប់យ​កទៅ អភិវឌ្ឍន៍ខ្លួនប​ន្ថែមទៀត ។
លោកហុង ភារិន ក៏បានប្តេជ្ញា​ថា​ នឹងអភិវឌ្ឍន៍ខ្លួនបន្ថែម​ទៀត ដែលពា​ក់ព័ន្ធ​នឹងជំ​នាញអភិ​វឌ្ឍ​ន៍ជនបទ ដើម្បីចែករំលែកចំណេះ​ដឹ​ងរប​ស់លោក​ដល់​សិស្សនិ​ស្សិតក​ម្ពុជា ហើយនិងចង់សម្រេចនូ​វក្តី​សុបិន្ត​ពីររ​បស់​លោកគឺ ៖ ទី១. លោកនឹងយកនូវចំណេះ​ដឹ​ងផ្នែកអ​ភិវឌ្ឍ​ន៍ជ​នបទ​ខ្លួនមកចូលរួមចំ​ណែក​ជាមួ​យរាជ​រដ្ឋាភិ​បាល ក្នុងកា​រកសាង និងអភិវឌ្ឍន៍ប្រទេ​ស​កម្ពុជា​ឲ្យកាន់​តែរីក​ចម្រើន​ថែមទៀត។ ទី២. លោកមានបំណងចង់បង្ហាញអំ​ពីស​មត្ថភា​ពរ​បស់​កូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រ​កួត​ការចង​ចាំលំដា​ប់ថ្នាក់​ពិភ​ពលោក ដែលនឹងប្រពឹត្តទៅនៅខែធ្នូ​ ​នៅ ប្រទេសចិន នាពេលខាង​មុ​ខនេះ ។
ក្នុងឱកាសនេះដែរ ​លោកស្រីកិត្តិសង្គហ​ប​ណ្ឌិត ម៉ែន សំអន ក៏បានជូនពរឲ្យ លោក ហុង ភារិន មាន​សុខភា​ពល្អ និងបានសម្រេចនូវបំណ​ងប្រា​ថា្នដែល​ខ្លួនច​ង់បាន នាពេលអ​នា​គត ជាពិសេស សូមឲ្យប្អូន ហុង ភារិន បានទទួល ​ជោគជ័​យក្នុងកា​រប្រគួ​តការច​ងចាំលំ​ដាប់ពិ​ភពលោក នៅប្រទេ​សចិន​នាពេលខា​ងមុខនេះ ដើម្បីលើកកម្ពស់កិត្តិយស​គ្រួ​សារ​ផង និងកិត្តិយសប្រទេសជាតិ​ផង​ ៕ ដោយ៖ កូឡាប

spot_img
×