Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ខ្មែរ​យក​ប្ដី​ជនជាតិ​កូរ៉េ​ម្នាក់ បាន​នាំ​កិត្តិយស​ជូន​កម្ពុជា​ឲ្យ​ល្បីល្បាញ​លើ​ឆាក​អន្ដរជាតិ​តាមរយៈ​កីឡា​ស្នូកឃ័រ​

spot_img

​ភ្នំពេញ ៖ លោកស្រី សួង ភាវី ដែល​មាន​ស្រុកកំណើត​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​មក​រស់នៅ​លើ​ទឹកដី​នៃ​សាធារណរដ្ឋ​កូរ៉េ​រយៈ​ជាង ៧​ឆ្នាំ ជា​ជ័យលាភី​ជើងឯក​កីឡា​ស្នូកឃ័រ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ពីរ​ឆ្នាំ​ជាប់​គ្នា ២០១៦-២០១៧ និង​ជា​Idol សម្រាប់​នារី​ខ្មែរ​ដែល​រៀបការ​ស្វាមី​កូរ៉េ​មក​រស់នៅ​លើ​ទឹកដី​កូរ៉េ ក្នុងការ​អំណត់​តស៊ូ ព្យាយាម និង​ជំនះ​គ្រប់​ឧបសគ្គ ដើម្បី​ជីវិត​ទទួលបាន​ជោគជ័យ​។

​ចាប់តាំងពី​រៀន​លេង​កីឡា​ស្នូកឃ័រ​តាមរយៈ​ស្វាមី មកទល់​បច្ចុប្បន្ន និង​ដោយ​មាន​ការ​ឧបត្ថម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ស្វាមី​ជា​ជនជាតិ​កូរ៉េ លោកស្រី​សួង ភាវី បាន​ទទួលពាន​រង្វាន់​ចំនួន ៣៣​ពា​ន ក្នុងនោះ​បាន​ទទួល​ជ័យលាភី​ចំណាត់ថ្នាក់​លេខ ១ ចំនួន ១០​ដង លេខ ២ ចំនួន ១០​ដង ហើយ​អ្វី​ដែល​ជា​រឿង​គួរ​ឲ្យ​មោទនៈ និង​គួរឲ្យ​កោតសរសើរ​ចំពោះ ភាវី គឺ​សុខចិត្ត​មិន​ព្រម​ចូល​ជា​សញ្ជាតិ​កូរ៉េ ដោយ​មូលហេតុ​តែមួយគត់​គឺ​ចង់​លើក​ស្ទួយ​កិត្យានុភាព​ជាតិ​ខ្មែរ​ឲ្យ​កម្ពុជា ក៏ដូចជា​ជនរួមជាតិ និង​តំណាង​កម្ពុជា​ក្នុង​ការប្រកួត​លើ​ឆាក​អន្ដរជាតិ​ផ្សេងៗ​។​

​ក្នុងជំនួប​សំណេះសំណាល​ជាមួយ លោកស្រី សួង ភាវី កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៨ លោក​ឡុង ឌី​ម៉ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​ថ្លៃ​ង​នូវ​ការកោតសរសើរ និង​សូម​ជំរុញ​លើកទឹកចិត្ត​បន្ថែមទៀត​ក្នុង​នាម​តំណាងឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ជាមួយគ្នានេះ​លោក​នឹង​សិក្សា​ពី​នីតិវិធី និង​ស្នើសុំ​ជំនួយ​ពី​ក្រសួងការបរទេស​កម្ពុ​ជា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ដើម្បី​បញ្ចូល​ឈ្មោះ​ប្អូនស្រី សួង ភាវី ជា​ជម្រើស​ជាតិ​កម្ពុជា​លើ​ផ្នែក​កីឡា​ស្នូកឃ័រ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ សួង ភាវី មាន​សិទ្ធិ​ពេញ​លេង​តំណាង​ឲ្យ​កម្ពុជា និង​មាន​ឱកាស​ប្រកួត​លើ​ឆាក​អន្ដរជាតិ​កាន់តែ​ទូលំទូលាយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×