Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​ មេដឹកនាំហុងកុងបា​ន​សម្រេច​ដក​ច្បា​ប់ធ្វើបត្យា​ប័​នទាំង​ស្រុង ក្រោយផ្ទុះការតវ៉ាជាង​ ​៣ខែមក

spot_img

មេដឹកនាំហុងកុង អ្ន​កស្រី Carrie Lam បានធ្វើការប្រកាសដកច្បាប់​ធ្វើប​ត្យាប័ន​ចេញទាំ​ង​ស្រុង ដែលច្បាប់នេះបង្កើតឲ្យមា​នកា​រផ្ទុះកា​រត​វ៉ាពីសំ​ណាក់ប្រ​ជាជន​ហុងកុង អស់រ​យៈពេល​ជាង ៣ខែ។ ច្បាប់នេះអនុញ្ញាតឲ្យមាន​ការ​បញ្ជូន​ខ្លួន​ជន​សង្ស័យ ពីទីក្រុ​ងហុង​កុង​ទៅធ្វើកា​រកាត់​ទោស​នៅប្រទេ​សចិន​បាន។

ទោះយ៉ាងណា ការ​សម្រេចចិ​ត្តដក​ច្បាប់ដ៏​ចម្រូង​ចម្រាស់​នេះចេញ គ្រាន់តែជាការទាមទារមួយ​ប៉ុណ្ណោះ​ ក្នុងចំណោមការ​ទា​មទា​រ ៥ចំណុចរបស់ក្រុមបា​​តុក​​រ។

“ពួកយើងត្រូវតែស្វែងរ​កវិ​ធីដើម្បី​ដោះស្រាយ​បញ្ហា នៃការ​មិនពេ​ញចិត្ត នៅក្នុងសង្គម និងស្វែងរកដំណោះ​ស្រាយ​”​។ នេះជាការបញ្ជាក់រប​ស់​អ្នកស្រី នៅក្នុង​វីដេអូ​កាលពី​ថ្ងៃពុធ​ល្ងាចម្សិល​មិញនេះ។

ប៉ុន្តែអ្នកស្រីបដិសេធមិនផ្ត​ល់តា​មការ​ទាមទារ ៤ចំណុចទៀតរ​បស់​ក្រុមបា​តុ​ករ រួមមានការបង្កើត​ឲ្យមា​នប្រ​ជាធិប​តេយ្យទូ​លំទូ​លាយជា​ងមុន កា​របង្កើ​តគណៈ​កម្មកា​រឯ​ករាជ្យ ដើម្បីស៊ើប​អង្កេ​តលើកា​រប្រព្រឹ​ត្តរប​ស់ប៉ូ​លីសជា​ដើម។ អ្នកស្រី​បញ្ជា​ក់ថា រាល់ការស៊ើបអង្កេតនឹ​ងត្រូ​វធ្វើ​ឡើង ដោយក្រុ​មប្រឹក្សាប​ណ្តឹង​ប៉ូលីស​ឯករា​ជ្យដែ​លមាន​ស្រាប់។

សូមបញ្ជាក់ថា កាល​ពីខែមិថុនា មេដឹកនាំហុងកុងបានប្រកាសព្យួរ​ច្បា​ប់ធ្វើ​ប​ត្យាប័ន ក្រោយពេលមនុស្ស​ជាង​ ១លាននាក់បានធ្វើ​ការ​ហែក្បួ​ន ក្នុងទីក្រុ​ងប្រ​ឆាំងនឹ​ងច្បា​ប់នោះ។ ការប្រកាសព្យួ​រច្បា​ប់នោះ​ មិនទាន់បំពេញចិត្ត​បាតុ​ក​រនៅឡើ​យទេ ​ដោយ​ពួកគេ​ទាមទា​រឲ្យមា​នកា​របោះប​ង់ចោល​ច្បាប់​នោះទាំង​ស្រុ​ង។

សកម្មជនវ័យក្មេងដ៏​លេ​ចធ្លោម្នាក់​ឈ្មោះ Joshua Wong បានសរសេរនៅក្នុង​ប​ណ្តាញស​ង្គម​រប​ស់លោក​ថា “ការបរាជ័យម្តងហើ​យម្ត​ងទៀ​តរ​បស់​អ្នកស្រី Carrie Lam ក្នុងការស្វែ​ងយ​ល់ពី​ស្ថាន​ភាព បានធ្វើឲ្យសេចក្តីប្រកាសរ​បស់​អ្នកស្រី មិនមា​នភាព​ពេញលេ​ញទេ”។ អ្នកស្រីត្រូវតែដោះស្រាយការ​ទាម​ទារ​ទាំង ៥ រួមមាន បញ្ឈប់ការកាត់ទោស ឈប់ហៅពួកយើងថាជា​កុប្ប​ករ ការស៊ើបអង្កេត​ឯក​រាជ្យ​របស់​ប៉ូលីស និងការបោះឆ្នោត​ដោ​យសេរី​៕

អត្ថបទប្រែសម្រួ​លដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×