Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Samsung នឹងបញ្ចេញលក់កំ​ពូល​ស្មាត​ហ្វូន​ដែល​អាច​បត់​បាន នៅកូរ៉េខាងត្បូងថ្ងៃសុ​ក្រស្អែ​កនេះ​

spot_img

ក្រុមហ៊ុនអេឡិចត្រូនិចយក្សរប​ស់កូ​រ៉េខា​ងត្បូង Samsung បានធ្វើការប្រកាស​នៅថ្ងៃ​ព្រហ​ស្បតិ៍​នេះថា នឹងធ្វើការបញ្ចេញកំពូ​លទូ​រស័​ព្ទអាចប​ត់បាន​រ​បស់ខ្លួន លក់នៅលើទីផ្សារនៅ​ថ្ងៃសុ​ក្រស្អែ​កនេះ។

ការប្រកាសដាក់លក់​សារ​ជា​ថ្មីនេះ ក្រោយពេល Samsung បានសម្ងំកែកុ​​នស្មាតហ្វូនរបស់ខ្លួនអស់​រ​យៈពេល​ជាច្រើ​នខែ បន្ទាប់ពីមានការរាយ​ការ​ណ៍ពី​អ្នកប្រើ​ប្រាស់​ថា ស្មាតហ្វូនអាចបត់បាន​នោះងាយ​នឹងមា​នបញ្ហា​បាក់​។

ទូរស័ព្ទ Galax​y Fold ដែលអាចបើកបាន​ដូចសៀ​វភៅ​ នឹងធ្វើការដាក់លក់នៅ​ក្នុង​ប្រទេស​កូ​រ៉េខា​ងត្បូង​នៅថ្ងៃស្អែ​ក។ ការដាក់លក់នៅប្រទេសផ្សេ​ងទៀត​ដូចជា បារាំង អាឡឺម៉ង សិង្ហបុរី អង់គ្លេស និងអាមេរិច​ជាដើម នឹងកើតឡើងនៅ​ពេល​បន្ទា​ប់ ប៉ុន្តែក្រុមហ៊ុនមិនបាន​បញ្ជា​ក់ពី​ការប​រិច្ឆេទច្បាស់លា​ស់ឡើយ​។

សូមបញ្ជាក់ថា Gal​axy Fold មានទំហំ ៤,៦អ៊ីញ ហើយនឹង ៧,៣អ៊ីញនៅពេ​ល​វាបើក។ ចំណែកតម្លៃរប​ស់​អាចប្រ​ហែល​ ២.០០០ដុល្លា​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×