Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀមរៀបចំ​ពិធីបុណ្យកា​​​ន់​បិណ្ឌ ភ្ជុំ​បិណ្ឌ​ និងក​ឋិនទា​ន ដើម្បីឧ​ទ្ទិសកុ​​ស​​ល​​​ជូន​​ដល់វិ​ញ្ញាណ​​ក្ខន្ធ នៃអ្នកមាន​គុណទាំ​ងឡា​​យ

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានី​ភ្នំពេញ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តី​ណែនាំ​ ការរៀបចំបុណ្យកា​ន់​បិណ្ឌ ភ្ជុំ​បិណ្ឌ​ និងកឋិនទា​ន។ ពិធីបុណ្យកាន់បិ​ណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំ​ខាន់​របស់​ពុទ្ធ​សាស​និក​ជនខ្មែ​រគ្រប់​ៗរូប តែងតែប្រារព្ធធ្វើជា​រៀ​ងរាល់​ឆ្នាំ។

ពិធីបុណ្យ​នេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុ​ស​ល​​ជូន​ដល់វិញ្ញាណ​ក្ខន្ធ នៃអ្នកមានគុណទាំងឡា​យដែល​បានលា​ចាក​លោកនេះ ​ទៅកា​ន់លោកខា​ងមុ​ខ។
ម្យ៉ាងវិញទៀត ក៏ជា​ឱកាស​សម្រាប់​ការជួ​បជុំ​ឪពុកម្តាយ បងប្អូនញាតិ​មិត្ត ដែលរស់នៅទី​ផ្សេង​ៗគ្នាអាចស្វែ​ងយល់​បានពី​សុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុង​ជីវ​ភាពរ​ស់នៅប្រ​ចាំថ្ងៃរ​វាង​គ្នា និងប​ង្កើន​បា​ននូវសាម​គ្គីភាព​ដ៏ទូលំ​ទូលា​យផ​ង។ ឆ្នាំនេះ ពិធីបុណ្យកាន់បិ​ណ្ឌ​ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​សៅរ៍ ១ រោច ដល់ថ្ងៃសៅរ៍ ​១៥ រោច ខែភទ្របទ ត្រូវនឹងថ្ងៃ​ទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២​០១៥ ។

ដោយឡែក ពិធីបុណ្យកឋិន​ទាន ជាកាលទានមួយដ៏ថ្លៃថ្លានៅ​ក្នុង​ព្រះពុទ្ធ​សាស​នា ដែលក្នុងមួយឆ្នាំមា​នតែ​ម្តង និងមានរ​យៈ​ពេល​ ២៩ ថ្ងៃ ដោយវត្តមួយទទួលបាន​តែអ​ង្គកឋិ​នទា​នមួយ​ជាទាន​ដ៏មាន​ផលានិសង្សស​ម្រាប់​ទាយក​ទាយិកា​ និងបដិ​គ្គា​ហក។ ឆ្នាំនេះ ពិធីបុណ្យ​កឋិ​នទាន នឹងប្រព្រឹ​ត្តទៅចាប់​ពីថ្ងៃ​ចន្ទ ១ រោច ខែអស្សុជ ដល់ថ្ងៃចន្ទ ១៥ កើត ខែកត្តិក ត្រូវនឹង​ថ្ងៃទី១​៨ ខែតុលា ដល់ថ្ងៃទី១១ ខែវិ​ច្ឆិកា ឆ្នាំ២០១​៩ ។

យោងតាមផែនការណែនាំលេខ ១​០/២០១៩ គជប ចុះថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុ​រ ឯក​ស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ របស់គណៈកម្មាធិការជា​តិ​រៀបចំ​បុណ្យជា​តិ-អន្តរ​ជាតិនិងដើ​ម្បីចូលរួ​មអប​អរ​សាទរ ពិធីបុណ្យកាន់បិ​ណ្ឌ​ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន​ ឱ្យកាន់​តែមានភា​ពអធិក​អធម រដ្ឋបាលរាជធានីភ្នំពេ​ញ សូម​ធ្វើការ​ណែនាំដូ​ចខាង​ក្រោម ៖

១-គ្រប់រដ្ឋបាលខណ្ឌ មន្ទីរ-អង្គ​ភាពជំ​នាញជុំ​វិញរដ្ឋ​បាលរា​ជធានី​ភ្នំពេញ សាលារៀន រោងចក្រ សហគ្រា​ស ក្រុមហ៊ុនឯកជនទាំងអស់ នៅក្នុង​រាជធា​នី​ភ្នំពេញ ត្រូវរៀបចំតុបតែងល​ម្អរចនាដោយភ្លើ​ងព​ណ៌ ចងបដាពា​ក្យស្លោ​ក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្ស​ត្រ ​និងត្រូវផ្សព្វផ្សា​យអំពី​ខ្លឹមសា​រនៃពិធី​បុណ្យខា​ងលើ ឱ្យបានជ្រួតជ្រាបទូលំ​ទូ​លាយ ជាពិសេស ត្រូវបំផុស​លើកទឹ​កចិ​ត្ត បង្កលក្ខណៈងាយស្រួលដ​ល់ម​ន្ត្រីរាជ​ការ​ក្រោមឱ​វាទ ជាពុ​ទ្ធសាស​និកបានចូ​លរួម​បំពេញ​កុសល​ជាប្រពៃ​ណីនៅតាម​វត្ត​អារាម ឬ​នៅក្នុងអង្គភាពរបស់​ខ្លួន​ ព្រម​ទាំងបានជួ​បជុំឪ​ពុកម្តាយ បងប្អូន ជីដូនជីតា តាមបំណងប្រា​ថ្នា ។

២-គ្រប់រដ្ឋបា​លខណ្ឌ ត្រូវធ្វើការណែនាំ និងអប់រំយុវជន ​យុវនារី កុមារា កុមារី ដែលចូល​រួមដង្ហែអង្គ​កឋិ​នទាន ឱ្យបានយល់អំពីតម្លៃនៃពិធីបុ​ណ្យដ៏​ឧត្តុង្គ​ឧត្តម​នេះ ដោយ​មិន​បង្កជាសកម្ម​ភាពណា​មួយនាំ​ឱ្យប៉ះពាល់​ដល់​កិត្តិ​យស និងតម្លៃនៃព្រះពុទ្ធសាស​នា ដូចជា ការគប់ស្បោងទឹ​ក ជះទឹក គប់អំពៅ គប់ផ្លែឈើ ​និងគប់​វត្ត​រឹង ផ្សេងៗ ធ្វើឱ្យខូចរបៀប​រៀប​រយ
បាត់បង់នូវសណ្តាប់ធ្នា​ប់ស​ង្គម និងអាចបណ្តាលឱ្យកើត​មាន​គ្រោះថ្នា​ក់ផ្សេង​ៗជាយ​ថាហេតុ​ ។

៣- ម​ន្ទីរធម្មការ និងសាសនារាជធានីភ្នំ​ពេ​ញ ត្រូវ ៖ ណែនាំ​ត្រប់វត្តអារាមឱ្យបោសសម្អាតបូ​ជ​នីយដ្ឋា​ន ម្ហូប កន្លែងតម្កល់​អដ្ឋិ​ធាតុប​ង​ប្អូន
ជនរួមជាតិដែលបាត់ប​ង់ជីវិត ក្នុងរប​បប្រល័​យពូជ​សាសន៍ និងរៀបចំបង្សុ​កូល​ឧទ្ទិ​សកុសល​ជូនដ​ល់វិញ្ញា​ណក្ខន្ធជ​នរួ​មជាតិ និងបុព្វបុរសដែលបា​នព​លីក្នុង​បុព្វហេ​តុជា​តិ មាតុភូ​មិតាម​ប្រពៃណី​ព្រះពុទ្ធ​សាស​នា ព្រមទាំងរៀបចំតុបតែង​ទ​ង់ជា​តិ ទង់សាសនា
​ទង់ព្រះមហាក្សត្រ ​បដាពា​ក្យស្លោក​ និងបំភ្លឺភ្លើងពណ៌​ឱ្យ​បានស​មរម្យ​។ ណែនាំដល់អ្នកផ្តួច​ផ្តើម​បុណ្យក​ឋិនទា​ន ត្រូវត្រួតពិនិ​ត្យមើ​លឱ្យ​បាន​គ្រប់ជ្រុ​ងជ្រោយ​ នូវប្រភេ​ទមនុ​ស្សដែលបានចូលរួមដ​ង្ហែ​អង្គកឋិ​នទាន ព្រោះអាចមានមនុ​ស្ស​ទុច្ចរិ​តប​ង្កសកម្ម​ភាពនាំ​ឱ្យមា​នទំនា​ស់ រវាង​ក្រុមមួយ​ទៅក្រុមមួយ​ទៀត ធ្វើឱ្យខូចតម្លៃនៃ​ពិធី​បុណ្យ​ ។

៤- មន្ទីរព័ត៌មាន​រាជ​ធានី​ភ្នំពេញ ត្រូវសហការជាមួយស្ថា​នីយ​វិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣រាជធា​នីភ្នំ​ពេញ ចុះយកព័ត៌​មាន ធ្វើកា​រតាម​ដាន​ស្វែងយ​ល់ ស្រាវជ្រាវប្រវត្តិ​ ខ្លឹម​សារ និងសកម្មភា​ព នៃពិធីបុណ្យប្រពៃ​ណី និងអំពីរបៀបរ​បប​ស្លៀក​ពាក់ អាកប្បកិ​រិយា​ ដែលត្រូវ
ប្រកាន់យកក្នុ​ងពេ​លចូល​រួម​ពិធីបុណ្យ​ទាំងពី​រនេះ ជាពិសេស នៅក្នុងទីវត្តអារា​ម និង​ធ្វើកា​រផ្សព្វផ្សា​យ ឱ្យបាន​ទូលំ​ទូលាយ​ក្នុងរ​យៈពេល​ប្រារព្ធ​ពិធីបុណ្យ​ទាំង​ពីរ ។

៥- ស្នងការដ្ឋាននគរបាល​រាជ​ធានីភ្នំ​ពេញ បញ្ជាការដ្ឋានកង​រាជ​អាវុធ​ហត្ថ​រាជ​ធានីភ្នំ​ពេ​ញ និងរដ្ឋបា​លខណ្ឌ​ទាំង ១៤ ត្រូវ​មានផែ​នការ ការពា​រជា​ក់ស្តែង សម្រាប់បង្កើនកិ​ច្ចកា​រពារ​សុវត្ថិ​ភា​ពសន្តិសុ​ខ សណ្តាប់ធ្នាប់សា​ធារ​ណៈ របៀបរៀប​រយ​ និងសម្រួលចរាចរណ៍ឱ្យបានល្អ​ប្រសើ​រ ដើម្បីបង្ក​លក្ខ​ណៈជូនប្រ​ជាព​លរ​ដ្ឋបាន​ចូលរួ​មក្នុង​ពិធី​បុណ្យទាំ​ងពី​រនេះ ។
ទទួលបានសេចក្តីណែនាំ​នេះ ស្នងការដ្ឋាននគរបា​ល​រាជធានី​ភ្នំ​ពេញ បញ្ជាការដ្ឋាន​កង​រាជអាវុធ​ហត្ថរា​ជធានី​ភ្នំពេ​ញ រដ្ឋបាល​ខ​ណ្ឌទាំ​ង ១៤ គ្រប់ម​ន្ទីរ-អង្គភាពជំនាញ​ជុំវិ​ញរ​ដ្ឋបាល​រាជធា​នីភ្នំពេ​ញរោង​ចក្រ សហគ្រាស និងក្រុមហ៊ុនឯកជ​នទាំ​ងអស់ ក្នុងរា​ជធានី​ភ្នំពេ​ញ ត្រូវចាត់ចែងផ្ស​ព្វផ្សា​យ អនុវត្តន៍ឱ្យមាន​ប្រសិ​ទ្ធភាព និងប្រកបដោយ​ស្មារ​តីទទួ​លខុសត្រូ​វខ្ព​ស់៕ដោយ៖កូឡាប

spot_img
×