Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង​ប្រកាស​អភិ​វឌ្ឍ​ន៍ម៉ាស៊ី​នបំបែ​ក​ធាតុ ដើម្បីបង្កើតការផលិតជា​តុអ៊ុ​យរ៉ា​ញូម​​សម្រាប់​អាវុធ​នុយក្លេ​អ៊ែរ

spot_img

ប្រទេសអ៊ីរ៉ងបានប្រកាសកាត់​បន្ថ​យការប្តេ​ជ្ញាចិត្ត​រប​ស់ខ្លួ​នចំពោះ​កិច្ចព្រម​ព្រៀងនុយ​ក្លេអ៊ែរ​ឆ្នាំ ២០១៥ ហើយនឹងធ្វើការអភិវ​ឌ្ឍន៍ម៉ាស៊ី​នបំបែក​ធាតុ ដើម្បីបង្កើតការផលិតជាតិអ៊ុយ​រ៉ាញូ​ម ស​ម្រាប់​កម្មវិធីនុយក្លេអ៊ែ​រ​របស់​ខ្លួន។

ប្រធានាធិបតីអ៊ីរ៉ង ​លោក Hassan Rouhani បានថ្លែងថា ចាប់ពីថ្ងៃសុក្រស្អែ​កនេះ​ទៅ ប្រទេស​អ៊ីរ៉ង​នឹងចា​ប់ផ្តើមអ​ភិវឌ្ឍ​ន៍​ម៉ាស៊ីន​ ដើម្បីបង្កើតការផ​លិត​សារធា​តុអ៊ុយរ៉ា​ញូ​ម។

កាលពីឆ្នាំមុន អាមេ​រិចបានដកខ្លួនចេញ​ពី​កិច្ចព្រ​មព្រៀង​នុយក្លេ​អ៊ែ​រឆ្នាំ ២០១៥ និងបានធ្វើការ​ដាក់​ទណ្ឌក​ម្មលើ​អ៊ីរ៉​ង។

ជាការឆ្លើយតបនឹងទណ្ឌកម្មរ​បស់​អាមេ​រិច អ៊ីរ៉ងបានបោះបង់ចោល​ការ​ប្តេជ្ញា​ចិត្តចំ​នួន ២ចំណុចក្នុង​ខែកក្ក​ដាកន្ល​ងទៅ ហើយអ៊ីរ៉ងបានរំលោភកិ​ច្ចព្រ​មព្រៀង​ដោយបា​នផលិត​ជាតិ​អ៊ុយរ៉ាញូមលើកម្រិ​ត​។

អ៊ីរ៉ង បានអះអាងម្ត​ងហើយម្ត​ងទៀ​តថា កម្មវិធីនុយក្លេអ៊ែ​ររប​ស់ខ្លួន គឺមានគោលបំណងសម្រាប់​សន្តិ​ភាពប៉ុ​ណ្ណោះ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×