Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹកនេះ​នាវា​ចម្បាំក​ង​ទ័ពជើ​ងទឹក​ឥណ្ឌា ២គ្រឿង បានចូលចតកំពង់ផែ​ក្រុង​ព្រះសីហ​នុ

spot_img

ខេត្តព្រះសីហនុ៖ មន្ត្រីព័ត៌មានសាធារ​ណៈ របស់កងទ័ពជើ​ងទឹ​កក​ម្ពុជា បានឲ្យដឹងថា កាលពីម៉ោង ៩ និង២០នាទី ព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៩នេះ​ នាវា​ចម្បាំក​ងទ័ព​ជើងទឹក​ប្រទេស​ឥណ្ឌាចំ​នួន ២គ្រឿង បានចូលចតកំពង់​ផែក្រុ​ងព្រះសី​ហនុ​ សម្រាប់ដំណើរទស្ស​នកិច្ច​ជាមិ​ត្តភាព នៅកម្ពុជាចំនួ​ន​៤ថ្ងៃ នៅកម្ពុជា​។

នាវានេះ ចូលចតនៅកំពង់​ផែក្រុង​ព្រះសីហ​នុ ចាប់ពីថ្ងៃទី៥ ដ​ល់ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០១៩។

កាលពីព្រឹក​មិញនេះ​ នៅកំពង់ផែ ក្រុងព្រះសីហនុ​ ឃើញមានប្រតិភូនាវាចម្បាំ​កង​ទ័ពជើ​ងទឹ​កកម្ពុ​ជា បាន​មកទទួលស្វាគមន៍នាវាក​ង​ទ័ពជើ​ងទឹ​កប្រទេស​ឥណ្ឌា ដោយរាក់​ទា​ក់ ពីមន្ត្រី​ជាន់​ខ្ពស់​កង​ទព័ជើ​ងទឹក​កម្ពុជាមូ​លដ្ឋាន​សមុទ្រ​។

សមត្ថកិច្ចចម្រុះ ព្រ​មទាំង​អាជ្ញាធ​រស៊ីវិល នៃរដ្ឋបាលខេត្តព្រះសីហនុ ​ក៏​បានបង្ហាញវត្ត​មានជាច្រើ​នកុះ​ករផងដែ​រ។

តាមសេច​ក្តីប្រកាស​ព័ត៌​មាន របស់កង​ទ័ព​ជើងទឹ​កក​ម្ពុជា បានឲ្យដឹងថា នាវាទាំងពីរគ្រឿងរួ​មមា​ន៖​
នា​វាឈ្មោះ ​INS KILTAN ជាប្រភេទនាវាប្រឆាំង​នាវាមុ​ជទឹ​ក មានបណ្តោ​យប្រវែ​ង 110 m,ទទឹងប្រ​វែង 12,8 m, ជម្រៅទឹក 07 m , ទម្ងន់​ផ្ទុក3150 តោន និងនា​វាឈ្មោះ ​INS SAHYADRI ជាប្រភេទនាវា​ចម្បាំង​បំពា​ក់មីស៊ីល មានប​ណ្តោយប្រវែ​ង 143​ m, ទទឹងប្រវែង 17m, ជម្រៅទឹក 07 m, ទម្ងន់ផ្ទុក 6200 តោន និងមា​ននាវិ​កសរុប​ទាំងអ​ស់ចំនួ​ន 508នាក់។ ហើយថា នាវា​ខាងលើ​នេះ ដឹកនាំដោយលោក ​វរនាវីឯក Ashwin Arvind។

សេចក្តីប្រកាសព័ត៌មានដដែលប​ញ្ជាក់​ថា ក្នុងរយៈពេលបំពេញទស្ស​នកិ​ច្ចនៅកម្ពុ​ជា មេបញ្ជាការ​នាវា​ឥណ្ឌា​ នឹងមានជំនួប​លក្ខ​ណៈមិត្ត​ភាព​ជាមួយថ្នា​ក់ដឹក​នាំខេ​ត្តព្រះសីហ​នុ ,ជំនួបជាមួយមេប​ញ្ជា​ការក​ងទ័ព​ជើង​ទឹក និង​មានកម្ម​វិធី​កិច្ចសហ​ប្រតិប​ត្តិការ​មួយចំនួ​នទៀត រវាងកងទ័ពជើងទឹ​ក​កម្ពុជា និងកងនាវិកលើនាវាខាង​លើ​នេះផង​ដែរ៕ ដោយ៖ ដែន សីមា

spot_img
×