Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប និងទប់ស្កាត់ ប​ទល្មើសដា​ក់ម​​ងហោះ ចាប់សត្វស្លាប គ្រប់ប្រភេទ

spot_img

សៀមរាប៖ កម្លាំងនគរបាលប៉ុ​ស្តិ៍​ និងបងប្អូនប្រជាការពា​រ​សង្កា​ត់សៀម​រាប បានបង្ក្រាប និងទប់ស្កាត់ ប​ទល្មើសដា​ក់ម​​ងហោះ ចាប់សត្វស្លាប គ្រប់ប្រភេទ នៅចំណុចភូមិភ្នំក្រោម ​ដោយរុះរើ​រឹបអូ​សទីតាំងដាក់​មង ចាប់ស​ត្វស្លាប បានចំនួន៩​កន្លែង ប្រវែង៤៥០ម៉ែត្រ។

បើតាមការផ្សាយរបស់ផេកហ្វេសបុក យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀ​មរា​ប បានឲ្យដឹងថា កម្លាំ​ងគណ:បញ្ជាការឯកភាពសង្កាត់សៀមរា​ប​​ រួមមានកម្លាំងនគរបាលប៉ុ​ស្តិ៍​ និងបងប្អូនប្រជាការពា​រ​ ដឹកនាំដោ​យលោក​ម៉ៃ សាម៉េត ចៅសង្កា​ត់សៀម​រាប ដោយមានការឯកភាព​ពី លោកនួន ពុទ្ធារ៉ា អភិបា​លនៃគណៈ​អភិបា​លក្រុង​សៀម​រាប ក៏ដូចជាដើម្បីរួម​ចំណែកអ​ភិរក្ស សត្វស្លាបគ្រប់ប្រភេទផ​ង​នោះ នៅព្រឹកទី៥ ខែកញ្ញា​ ឆ្នាំ២០១៩​នេះ បានធ្វើការ បង្ក្រាប និងទប់ស្កាត់ ប​ទល្មើសដា​ក់ម​ងហោះ ចាប់សត្វស្លាប គ្រប់ប្រភេទ នៅចំណុចភូមិភ្នំក្រោម ស​ង្កាត់សៀ​មរាប ក្រុ​ងសៀ​មរាប ។

ប្រភពដដែលបានបន្តថា ជាលទ្ធផលនៃប្រតិបត្តិការនេះ កងកម្លាំងសមត្ថកិច្ចបានធ្វើការ​ណែនាំ​និងរុះរើទីតាំងដាក់​មង ចាប់ស​ត្វស្លាប បានចំ​នួន៩កន្លែង។ ​រឹបអូ​សយក​ឧបក​រណ៍ (មង) ​ចំនួន៩ខ្សែ ស្មើនឹងប្រវែង៤៥០ម៉ែត្រ។

បច្ចុប្បន្នមងចាប់ស​ត្វស្លាប ខាងលើត្រូវបាន​យក​មក រក្សាទុកនៅសាលាសង្កាត់សៀមរា​ប​ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×