Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៨ ប្រាក់ខែ​គ្រូបង្រៀន នឹង​កើន​ឡើងដល់​ជាង ១​លាន​រៀល​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល តែងតែ​គិតគូ​យកចិត្តទុកដាក់ ក្នុងការ​តម្លើង​ប្រាក់ខែ​ជា​បន្តបន្ទាប់ ដល់​គ្រូបង្រៀន ដែល​នៅក្នុង​ឆ្នាំ ២០១៧ នេះ​ប្រាក់ខែ​អតិប្បរិមា​គឺ ៩៥ ម៊ឺ​ន​រៀល ហើយ​នៅ​ឆ្នាំ ២០១៨ ខាងមុខនេះ នឹង​កើន​ឡើងដល់​ជាង ១​លាន​រៀល​ជា​អប្ប​រិ​មា​។​

​ក្នុង​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ “​គ្រូបង្រៀន​ជា​វិស្វករ​ព្រលឹង​នៃ​យុវជន​ជំនាន់​ក្រោយ ” នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ទិវា​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការដឹងគុណ​ដល់​គ្រូបង្រៀន​នៅ​កម្ពុជា ដែលជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​តេ​ជោ ហ៊ុន សែន តាំងពី​ឆ្នាំ​១៩៩៧ មកម្ល៉េះ ដើម្បី​បំផុស​ឡើងវិញ​នូវ​វប្បធម៌ និង​ប្រពៃណី​នៃ​ការ​រំលឹក​គុណូបការៈ​ដ៏​ថ្លៃថ្លារ​ចំពោះ​គ្រូបង្រៀន​នៅ​ទូទាំងប្រទេស ។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ខិតខំ​ជំរុញ​វិស័យនេះ ឲ្យ​កាន់តែ​រីកចម្រើន​ឡើង ហើយ​ការបង្កើត​ទិវា​គ្រូ​ប​ង្រៀ​ង​មុនដំបូង​នៅ​ថ្ងៃទី ០៣ កញ្ញា ឆ្នាំ​១៩៩៧ មក​ដែល​ហូត​មកដល់ពេលនេះ​គឺមាន​រយៈពេល ២០​ឆ្នាំ​ហើយ​។​

​ទិវា​គ្រូបង្រៀន​នេះ​ពិតជា​មានតម្លៃ​យ៉ាងខ្លាំង​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ទូទាំងប្រទេស ដើម្បី​រំលឹក​ដល់​គុ​ណូ​ប​រៈ​គុណ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន​ដែល​បាន​ផ្តល់នូវ​ចំណេះ​ដឹក​ដល់​អ្នកជំនាន់ក្រោយ​។ ហើយ​តាម​ប្រធានបទ​នេះ គឺ​ពិតជា​មានតម្លៃ​សម្រាប់ គ្រូបង្រៀន​ដែលជា​មនុស្ស​ដ៏​សំខាន់ ជា​ព្រលឹង​មនុស្ស​ជំនាន់​ក្រោយ​។ រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ គឺ​រួមទាំង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន ដែល​បាន​បង្កើត​សាលារៀន​រាប់ពាន់​ដែល​កំពុង​បម្រើ​លើ​វិស័យនេះ​នៅ​ទូទាំងប្រទេស ហើយ​កំពុង​បណ្តុះបណ្តាល​បុត្រាបុត្រី​ខ្មែរ​ប្រមាណ​ជាង ៣​លាន​នាក់​។​

​វិស័យ​អប់រំ​ជា​វិស័យ​អាទិភាព​ដ៏​សំខាន់បំផុត​មួយ​ក្នុង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែលមាន មនុស្ស ផ្លូវ ទឹក និង​ភ្លើង ដែល​ពេលនេះ​គឺ​ធនធានមនុស្ស​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ស្ថិតក្នុង​រង្វង់ ៧ % និង​កំពុង​កើនឡើង​ថែមទៀត​ផង​។​

​សម្តេច​តេ​ជោ ក៏បាន​ស្នើសុំ​ឲ្យ​មានការ​ពន្យា​ល​ពេល​ចូលនិវត្តន៍​របស់​គ្រូបង្រៀន​ដែល​ពីមុន​អាយុ​ចូលនិវត្តន៍ គឺ​ត្រឹម​អាយុ ៦០ តែ​ពេលនេះ​សម្តេច​តេ​ជោ ហ៊ុន សែន សុំ​ឲ្យ​ពន្យា​ល​ដល់ អាយុ ៦៥​ឆ្នាំ​វិញ ពីព្រោះ​វ័យ​នេះ​គឺ​លោកគ្រូ​អ្នកគ្រូ​កំពុង​តែមាន​ថាមពល​ខ្លាំងក្លា ហើយ​ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ ស្នើ​សុំអោយ​ក្រសួង​ពាក់​ព​ន្ធ័​នានា ជាពិសេស ក្រសួង​មុខងារសាធារណៈ​ធ្វើការ​កែសម្រួល​ចំពោះ​បញ្ហា​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចង់អោយ​ទិវា​គ្រូវ​ប​ង្រៀ​នេះ​ក្លាយទៅជា​ទិវា​ដែល​ដិតដាម​អារម្មណ៍​របស់​សិស្ស​គ្រប់​ជំនាន់ និង​ក្លាយ​ជាវ​ប្បធ​ម៍​ជាក់លាក់​ក្នុងសង្គម​។ សម្តេច​តេ​ជោ សូមអោយ​មានការ​ង្កើ​ត​ការជួបជុំ​រំលឹក​គុណគ្រូ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ ទី ៥ តុលា​៕​ ​ដោយ​៖​ជាលី​

spot_img
×