Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលចេញ សជណ ហើយ បន្ទាប់​ពីស​មាជិក​ឧត្ត​មក្រុ​មប្រឹក្សា រកឃើ​ញភា​ពប្រ​ក្រតី របស់​អាជ្ញាធ​រខេ​ត្តក​ណ្ដាល ​និងរ​ដ្ឋបាលខេ​ត្តកំពង់ឆ្នាំង

spot_img

ភ្នំពេញ ៖ បើតាមលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោ​ក និងជាសមាជិក​ឧ​ត្តមក្រុម​ប្រឹក្សា​ពិគ្រោះ​ និងផ្ដល់យោបល់បា​នឲ្យ​ដឹង​នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៩នេះ ថា រាជរដ្ឋាភិបាលចេញ​ សជណ ហើយបន្ទាប់​ពីស​មាជិកឧ​ត្តមក្រុមប្រ​ក្សាពិគ្រោះ និងផ្ដ​ល់យោប​ល់ ពីគណ​បក្ស​ខ្មែរក្រោ​ក បានរ​កឃើញ និងធ្វើរបាយកា​រណ៍​ជូនរដ្ឋា​ភិបាល​រួចមក ពីករណីអាជ្ញាធរខេត្តក​ណ្ដាលអ​នុវ​ត្តន៍ច្បាប់​មិ​នត្រឹត្រូវ ដោយយក​អេស្កាវា​ទ័រ ឈូសឆាយដំណាំព​លរ​ដ្ឋ ដើម្បីយក​ដី និងករណីរដ្ឋបាលខេត្ត​កំព​ង់ឆ្នាំង អនុវ​ត្តន៍ច្បា​ប់មិន​ប្រក្រ​តីយកដីរបស់រដ្ឋដែលត្រូ​វធ្វើ ផ្សារ ធ្វើសួនសាធា​រណៈ​ យកទៅឲ្យក្រុមហ៊ុ​នឯ​កជ​ន។

បើតាម សជណ លេខ ១២៩៥ ពីទីស្ដីការគណៈរដ្ឋមន្ត្រី ​បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រ​ចាំកា​រ ជ.រដ្ឋមន្រ្តីទទួលប​ន្ទុក​ទីស្ដី​​ការ​​គ​ណៈ​រដ្ឋ​ម​ន្ត្រី ​ជម្រាប​ជូន សម្ដេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី​ រដ្ឋ​មន្រី្តក្រ​សួងមហាផ្ទៃ មេត្តាជ្រាបថា រាជរដ្ឋាភិបាលឯកភាពប្រគល់ជូ​នក្រសួ​ងម​ហាផ្ទៃ ពិនិត្យ​នូវភាព​មិនប្រ​ក្រតី នៃការអនុវត្តច្បាប់ស្ដីពីអស្យា​មិន​ករណ៍ និងអនុក្រឹត្យ​លេខ ៩៣ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លើដីភូមិកោះរះក្រោម ​ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលបានលើកឡើងដោយគណ​បក្ស​ខ្មែរក្រោ​ក។​

បើតាម សជណ លេខ ១២៩៦ ពីទីស្ដីការគណៈរដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រ​ចាំកា​រ ជ.រដ្ឋមន្រ្តីទទួលប​ន្ទុក​ទីស្ដី​​ការ​​គ​ណៈ​រដ្ឋ​ម​ន្ត្រី ជម្រាបជូន លោកឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែ​នដី នគរូបនី​យ​កម្ម និងសំណង់ ,លោករដ្ឋមន្រ្តីក្រសួងធនធានទឹក ​និងឧតុនិយម ពាក់ព័ន្ធនឹងភាពមិនប្រក្រ​តី នៃការអនុវត្តអនុក្រឹត្យ​លេខ​ ១៨៣ អនក្រ.បក ចុះថ្ងៃទី០២ ខែក​ញ្ញា ឆ្នាំ២០១៦ដែលបានលើកឡើងដោ​យប្រធា​នប្រតិ​ភូគណ​បក្សខ្មែ​រក្រោ​ក រាជរដ្ឋាភិបាលឯកភា​ពប្រគ​ល់ជូន លោកឧបនា​យករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងរៀ​បចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក រដ្ឋម​ន្រ្តីក្រសួង​ធន​ធានទឹក និងឧតុនិ​យម ពិនិត្យ​ដោះស្រាយ​៕ដោយ:កូឡាប

spot_img
×