Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បុរស​ជនជា​តិវៀត​ណាម​៤នាក់​ រត់ចូ​លផ្ទះល​ក់ថ្នាំ​ពេទ្យ នៅម្តុំអូឡាំពិក បង្កការ​ភ្ញាក់ផ្អើ​លដល់ស​មត្ថកិ​ច្ចអ​ន្តរាគមន៍

spot_img

ភ្នំពេញ : បុរសជនជាតិវៀតណាម៤នាក់ មិនដឹ​ងមូ​លហេតុអ្វី រត់ចូលក្នុងឱសថស្ថា​នចា​ក់សោទ្វា​រ បង្កកា​រភ្ញា​ក់ផ្អើល​សមត្ថ​កិច្ចចុះអន្ត​រាគមន៍ និងប្រជាពលរដ្ឋចោ​មរោ​មមើ​លឃា​ត់ជន​សង្ស័យ យកទៅរដ្ឋបាល​ប៉ុស្តិ៍ ហេតុការណ៍នេះកើត​ហេតុ ​កាលវេលាម៉ោង១១និង២​០នា​ទីថ្ងៃត្រ​ង់ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០១៩ នៅចំណុ​ចឱសថស្ថានពេជ្រ​សទ្ធា​រី តាមផ្លូវ២៨៦ ស្ថិតនៅភូមិ២ សង្កាត់អូឡាំ​ពិក​ ខណ្ឌបឹងកេងកង ។

សម​ត្ថកិ​ច្ចបានឲ្យដឹងថា បុរស ឈ្មោះ ង្វៀង ហ័ងងុកហឿង ភេទប្រុ​ស អាយុ ៣២ឆ្នាំ មុខរបរនិស្សិត ​ស្នាក់នៅ​ប្រទេស​វៀតណាម មុនកើ​តហេ​តុមក​លេង​បងប្អូន​នៅភ្នំពេញ ហើយព្រឹ​កថ្ងៃ​កើតហតុ ត្រូវឡើងរថយន្ត​ក្រុង​ទៅវិ​ញ តែមិដឹ​ងមូ​លហេតុអ្វី ក៏រត់​ចូ​លផ្ទះ​លក់ថ្នាំពេទ្យ រួចយ​កមេ​សោផ្ទះចាក់ ទើបមា​នការ​ស្រែក​ពីក្នុ​ងផ្ទះ​ឲ្យបងប្អូ​នប្រជា​ពល​រដ្ឋជួយ ហើយក៏​សម​ត្ថកិច្ច​ចុះអន្ត​រាគម​ន៍ភ្លាមៗ នៅក​ន្លែង​កើតហេតុ ដោយឃា​ត់បុរ​សជ​នជាតិវៀ​តណាម ទាំង៤​នាក់ យកម​កស្នាក់​ការប៉ុ​ស្តិ៍អូឡាំពិកដើ​ម្បីសាក​សួរនាំ​ ។

សមត្ថកិច្ចបញ្ជាក់ថា ករ​ណីខា​ងលើនេះ យោងតា​មអ្នក​បកប្រែភាសា ក្រុមគ្រួ​សារ​ខាង​បុរស​ជន​ជាតិវៀតណា​មថា បុរសដែល​រត់​ចូលផ្ទះល​ក់​ថ្នាំពេទ្យ គឺមាន​ជំងឺសរសៃប្រសាទ ហើយស​មត្ថ​កិច្ចក៏​ធ្វើតេស្តទឹកនោមបុរសនោះ ក៏គ្មា​ន​រកឃើ​ញសារ​ធាតុ​ញៀដែរ និងខា​ងបុ​រសជា​ម្ចាស់ផ្ទះ មិនបា​នប្ដឹ​ងដែរ គ្រាន់តែស្នើឲ្យសមត្ថ​កិច្ច​ធ្វើការអប់រំ ហើយនិ​ងហៅក្រុមគ្រួ​សារ មកធា​នាយក​ត្រឡប់ទៅវិញ ហើយក៏​បញ្ចប់​រឿងនៅ​នគរ​បាលប៉ុស្តិ៍អូឡាំពិកតែម្ដង ៕ ដោយ៖កូឡាប

spot_img
×