Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆែក​ផ្ទះសំណាក់​ពេជ្រ​កែវ​មរកត ឃាត់​ជនសង្ស័យ​១៦​នាក់ រួម​ទាំង​ថ្នាំញៀន និង​កាំ​ខ្លី​មួយ​ដើម​

spot_img

ភ្នំពេញ ៖ ក្រោយពី​ស្រាវជ្រាវ តាម​ចាប់​ឃាត់​ជនសង្ស័យ​២​នាក់ សមត្ថកិច្ច​នគរបាល​បាន​បន្ត​ទៅ​តាម​ចាប់​ជនសង្ស័យ​ប្រុស​ស្រី​កំពុង​សង្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​សំណាក់ ពេជ្យ​កែវ​មរកត បាន​ចំនួន​១៦​នាក់ រួមទាំង​អ្នក​គ្រប់គ្រង​ផ្ទះសំណាក់​និង​រកឃើញ​អាវុធ​ខ្លី​មួយ​ដើម និង​ថ្នាំញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ បានឲ្យដឹងថា ផ្ទះសំណាក់ ពេជ្យ​កែវ​មរកត មាន​ទីតាំង​ស្ថិតនៅ​តាម​ផ្លូវ​២០១១ ភូមិ​តា​ងួន សង្កាត់​កា​កាប ហើយ​ត្រូវបាន​ចុះ​ឆែកឆេរ​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​ស្រាវជ្រាវ​បង្ក្រាប​ចាប់​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​២​នាក់ ត្រង់​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​តា​ងួន ហើយ​ឈាន​ទៅ​ចាប់​បក្ខពួក​ជនសង្ស័យ ដែល​កំពុង​សង្ងំ​លាក់ខ្លួន តាម​បន្ទប់​ផ្ទះសំណាក់ ពេជ្រ​កែវ​មរកត ឃាត់ខ្លួន​ជនសង្ស័យ​១៤​នាក់ ស្រី​៦​នាក់ រកឃើញ​កាំភ្លើងខ្លី ម៉ាក កា​៥៤​មួ​យ​ដើម គ្រាប់​ពេញ​បង់ និង​សម្ភារៈ​ពាក់ព័ន្ធ​ថ្នាំញៀន ម៉ូតូ​ចំនួន​៨​គ្រឿង ថ្នាំញៀន ជញ្ជីង​ថ្លឹង​ថ្នាំញៀន ។ ក្នុង​ប្រតិបត្តិការ ឃើញថា ការប្រើប្រាស់ និង​ការជួញដូរ​គ្រឿងញៀន ជា​ប្រព័ន្ធ ទាំង​អ្នក​គ្រប់គ្រង​ផ្ទះសំណាក់ មេការ បុគ្គលិក និង​ភ្ញៀវ ឃុបឃិត​គ្នា យក​ទីតាំង​ផ្ទះ​ខាងលើ ធ្វើ​ជា​ទីកន្លែង ប្រមូលផ្តុំ​ជក់ ប្រើប្រាស់ ចែកចាយ ។​

​លោក​អធិការ​បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់ មាន​លាក់​អាវុធ មានឈ្មោះ ប៊ិច សុច​ថុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×