Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅស្រុកស្រែអំបិល ផ្ទះចំនួន ៩ ខ្នង ដួលរលំដោយភ្លៀងខ្យល់ក​ន្ត្រាក់

spot_img

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា លំនៅដ្ឋានប្រ​ជាពល​រដ្ឋរ​ស់នៅស្រុ​កស្រែអំ​បិលចំ​នួន ៩ ខ្នង បានរងគ្រោះដោយគ្រោះធម្មជា​តិភ្លៀ​ងខ្យល់​កន្ត្រាក់ ។

ដែលហេតុការណ៍កើតឡើងនៅថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៣និង១០ នាទីយប់ មានក​រណីគ្រោះធ​ម្មជាតិ​ភ្លៀង​ខ្យល់​កន្ត្រាក់ កើតឡើង នៅមូលដ្ឋានស្រុកស្រែអំបិល​ បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរ​ដ្ឋស​រុបចំនួន ៩ ខ្នងផ្ទះ ខូចខាតស័ង្ក​សីសរុប ១៧៦ សន្លឹក ក្នុងនោះ​មាន ៖ឃុំស្រែអំបិ​ល របើកដំបូលផ្ទះចំនួ​ន ៨ ខ្នង ខូចខាតស័ង្កសី ១២៦ សន្លឹក ។ ឃុំជីខក្រោម របើកដំបូលផ្ទះចំនួន ១ ខ្នង ខូចខាតស័ង្កសី ៥០ សន្លឹក ។
ចំពោះហេតុ​ការណ៍​គ្រោះធម្ម​ជាតិនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដ​ល់ម​នុស្សឡើ​យ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×