Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្រ្តសម្រាប់ថ្ងៃ ចន្ទ ទី ០៦ ខែកញ្ញា ឆ្នាំ ២០១៩

spot_img

ឆ្នាំជូត

រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកសង្ឃឹមឬប្រាថ្នាអ្វីមួយតែងមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេពោលគឺមានការខកបំណងច្រើនជាង។ អ្នកប្រកបរបររកស៊ីជួញដូរវិញលាភហេងមានការខ្សត់ខ្សោយដូច្នេះមិនគប្បីមានការលោភលន់ចង់ចំណេញច្រើនទ្បើយប្រយ័ត្នបានបាតដៃទទេវិលត្រទ្បប់មកផ្ទះវិញ។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសនិងរឿងរាវយាយីច្រើន។

រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ មានភាពសោះកក្រោះដោយសារម្នាក់ៗមិនសូវបានយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្មានទេ៕

ឆ្នាំឆ្លូវ

រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពភ្លឺថ្លាគ្រាន់គាប់ប្រសើរផងដែរហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរ ចូរ​ប្រយ័ត្នគ្រោះ​ចាញ់​​បោកគេនិងគ្រោះបាត់របស់របរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីកុំយកភាពមោហៈទោសៈដាក់ខ្លួនពីព្រោះនាំកើតជម្លោះវិវាទឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕

ឆ្នាំខាល

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្កកសម្រេចចិត្តធ្វើអ្វិមួយពីព្រោះថាផលតែងឆ្លើយតកបគ្រាន់ជាទីកក់ក្តៅផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញគ្រាន់ត្រជាក់ចិត្ត។

រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីមានភាពត្រជាក់ត្រជុំនិងកំពុងលូតលាស់ទៅមុខគួរជាទីកក់ក្តៅ៕

ឆ្នាំថោះ

រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកប្រឈមបញ្ហានឿយហត់ ប៉ុន្តែការសប្បាយចិត្តនោះក៏មានច្រើនផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញ លោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទេពិសេសការធ្វើដំណើរផ្លូវឆ្ងាយតែម្តង។

រីឯមនោសញ្ចេតនាសម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕

ឆ្នាំរោង

រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេពិសេសងាយកើតនូវបញ្ហាច្រើនផង។ការប្រកបការងារវិញឃើញថាមិនសូវជឿនលឿទៅមុខទេ ពិសេសងាយមានបញ្ហាចោមរោមថែមទៀត។ការបំពេញការងារជួបបញ្ហាលំបាកនិងពិសេសមានរឿងរាវច្រើនត្រូវឆ្លងកាត់។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនខ្លួនដោយប្រការណាមួយ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីមានទាំងផ្អែមល្ហែមនិងជូរចត់កំពុងនៅលាយឡំគ្នា៕

ឆ្នាំម្សាញ់

រាសីស្រុតចុះ។ នៅថ្ងៃនេះងាយកើតនូវបញ្ហាភ្លាំងភ្លាត់ណាស់គប្បីចេះមើលមុខក្រោយឱ្យបានល្អទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវដាក់ខ្លួននាំបាត់បង់ចំណូលឥតអំពើ។ការរស់នៅមានភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំត្រូវមានការប្រយ័ត្នប្រយែងពីការវាចាសម្តីទៅរកគ្នាបន្តិចព្រោះងាយកើតរឿងរាវចម្រូងចម្រាសណាស់៕

ឆ្នាំមមី

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការអ្វីមួយតែងជឿនលឿនទៅមុខ ហើយពិសេសទទួលផលល្អនាពេលក្រោយថែមទៀត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូលប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។

រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើនចូរប្រយ័ត្នឈានដល់ផ្លូវបំបែកណាមួយព្រោះតែចិត្តខ្លាំងរៀងៗខ្លួន៕

ឆ្នាំមមែ

រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីមានភាពរអាក់រអួលខ្លះៗកើងឡើងក្តី ប៉ុន្តែផលសម្រេចក៏នៅទទួលបានមកវិញផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់កាសច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។

រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំមានដំណើរថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕

ឆ្នាំវក

រាសីល្អជាមធ្យម។ នៅថ្ងៃនេះការបំពេញការងារឃើញថាមានការជឿនលឿនតិចតួចហើយបើខូចខាតនោះច្រើនធ្ងន់ធ្ងរផងគប្បីមានការប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការធ្វើជំនួញឆ្ងាយជិតមានការរីកលូតលាស់ជាសន្សឹមៗទៅមុខហើយទោះធ្វើអ្វីក៏ហុចផ្លែផ្កាមកវិញខ្លះៗគួរជាទីពេញចិត្តដែរ។ការធ្វើដំណើរទៅទិសខាងពាយ័ព្យចូរប្រយ័ត្នក្រុមមនុស្សបង្កហេតុឬតាមយាយីដោយប្រការណាមួយ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្ល៉ោះវិវាទឥតឈប់ឈរប៉ុណ្ណោះ៕

ឆ្នាំរកា

រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីចូរប្រយ័ត្នប្រយែងនិងយកល្អត្រូវរកការងារចាស់ៗមកធ្វើទើប្រសើរជាង។លោកអ្នកគប្បីមានចិត្តត្រជាក់និងមិនត្រូវចិត្តក្តៅឡើយហើយត្រូវចងចាំពាក្យចាស់​ថា​”ខឹងខូច​ខឹង​ខាត”ផង។ អ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវចេះធ្វើចិត្តឱ្យត្រជាក់និងសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយនោះផ្លែផ្កាដែលទទួលបានមកវិញពិតជាគាប់ដូចបំណង។

រីឯមនោសញ្ចេតនាស្នេហាប្រុសស្រីបើមានការជឿនលឿនទៅមុខខ្លាំង ឯការថយក្រោយវិញនោះក៏ខ្លាំងដែរ៕

ឆ្នាំចរ

រាសីខ្ពស់ត្រដែត។ នៅពេលនេះលោកអ្នកអាចប្រកបកិច្ចការងារងាយឆាប់ចប់និងបើចង់ធ្វើអ្វីមួយក៏តែងហុចផលមកវិញផង។ ការរស់នៅមានភាពសុខដុម ហើយចង់ទៅកាន់ទីណាមានតែក្រុមមនុស្សជួយយកអាសារនិងស្វាគមន៍រាក់ទាក់។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខប្រពៃ ហើយបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយហើយ៕

ឆ្នាំកុរ

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានកិច្ចការងារតូចធំលោកអ្នកអាចសម្រុកបានហើយ ពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខប្រពៃហើយបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយហើយ៕

spot_img
×