Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់ ទៅ​នេសាទ ធ្លាក់ទឹក​ត្រូវស្លាប​ចាក់​ទូក​កាប់​ចំក្បាល​រងរបួស បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​

spot_img

​កោះកុង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ វេលា​ម៉ោង ០៨និង២០ នាទី​ព្រឹក កម្លាំងអធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​មណ្ឌល​សុខភាព​ឃុំ​តា​តៃ​ក្រោម ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ មូលដ្ឋាន បាន​ចុះទៅ​ធ្វើ​កោសល្យវិច័យ​សព​អណ្ដែត​ទឹក ១ នាក់ នៅ​ចំណុច​ព្រែ​កកោះ​ស្មាច់ ភូមិ​កោះអណ្ដែត ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ។

​តាម​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា សព​រងគ្រោះ​មានឈ្មោះ រឹត សារី ភេទ ប្រុស អាយុ ១៨ ឆ្នាំ គួរបញ្ជាក់​ផងដែរ​ថា កាលពី ថ្ងៃទី ០២ កញ្ញា ២០១៩ ជនរងគ្រោះ​បាន​បើកទូក កន្ទុយ​វែង ទៅ​នេសាទ ប៉ុន្តែ​ក៏បាន​ធ្លាក់ទឹក​បាត់​ខ្លួន រក​ពុំ​ឃេី​ញ លុះដល់​ថ្ងៃនេះ ក៏​ប្រទះ​ឃេី​ញ​សព​អណ្ដែត​ទឹក នៅ​ចំនុច​កេី​ត​ហេតុ​ខាងលើ ។​

​ក្រោយពី​បានធ្វើ​ការពិនិត្យ​រួច បាន​បញ្ជាក់ថា ជនរងគ្រោះ​ត្រូវស្លាប​ចាក់​ទូក កាប់​ចំ​ត្រង់​ក្បាល រងរបួស​ចំនួន ២ កន្លែង ទេី​ប​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់ ។

​បច្ចុប្បន្ន សព​ជនរងគ្រោះ បាន​ប្រគល់ជូន​ក្រុមគ្រួសារ រៀបចំ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ កូឡាប

spot_img
×