Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹកភ្លៀង​ហូរ​ច្រោះ​ផ្លូវ​បេតុង​ឡើង​ភ្នំ​អានសេះ ដែល​ធ្វើឱ្យមាន​ការស្រុត​បាក់​

spot_img

​ព្រះវិហារ​ ៖ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា សេចក្តីរាយការណ៍​បឋម អំពី​ផលប៉ះពាល់​ផ្លូវ​បេតុង​​ឡើង​ភ្នំ​អានសេះ​ដោយ​ជំនន់​ទឹកភ្លៀង​ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​កាលពី​ថ្ងៃទី ០៥​ខែ កញ្ញា ឆ្នាំ ២០១៩ ផ្លូវ​បេតុង​ឡើង​ភ្នំ​អានសេះ​ប្រវែង ១២០​ម ទទឹង ៩​ម ចាប់ពី​គ​.​ម ២+០០០ ដល់ ២+១២០ ត្រូវបាន​ខូចខាត​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ចំនួន​បួន​ថ្ងៃ​ជាប់ៗ​គ្នា​បាន​បង្ក​ទៅជា​ជំនន់​ទឹកភ្លៀង​ហូរ​ច្រោះ​ផ្លូវ​ដែល​ធ្វើឱ្យមាន​ការស្រុត​បាក់​។ បច្ចុប្បន្ន ក្រសួង និង​ភាគី​ពាក់​ព​ន្ធ័​កំពុងតែ​យកចិត្តទុកដាក់​ក្នុង​កិច្ច​ការជួសជុល​ឡើងវិញ​នៅ​កំណាត់​ផ្លូវ​ដែល​រង​ការខូចខាត​នេះ​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​សូម​បញ្ជាក់ដែរថា ប៉ុន្មាន​ថ្ងៃនេះ​ប្រទេស​កម្ពុជា បាន​ទទួលរង​ឥទ្ធិពល​ព្យុះ​ជាប់ៗ​គ្នា ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ឥតឈប់ឈរ ដែល​កំពុង​គំរាម​គំហែង​ដល់​ផ្លូវ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អ្រា​ស័​យ​ហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​អធ្យាស្រ័យ និង​មានការ​ប្រុង​ប្រ​យ​ត្ន័​៕ ដោយ​៖​កូ​ឡាប​

spot_img
×