Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រឿងញៀន​ឲ្យ​សោះ​ក្នុង​មូលដ្ឋាន​របស់​យើង​

spot_img

​រាជធានី​ភ្នំពេញ៖ លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា បាន​ថ្លែងថា “​គ្មាន​គ្រឿងញៀន គ្មាន​ហិង្សា ជីវិត​ស្រស់ថ្លា​ដូច​ផ្កា​ត្រូវ​ទឹកសន្សើម​ពេលព្រឹក​ព្រលឹម​” ត្រូវ​និយាយថា ទេ​ចំពោះ​គ្រឿងញៀន ប្រើប្រាស់​គ្រឿងញៀន​គឺ​បំផ្លាញ​អនាគត​ផ្ទាល់ ក្រុមគ្រួសារ និង សហគមន៍​និង​ថ្ងៃនេះ​ថ្ងៃស្អែក​កុំ​ឲ្យ​មាន​គ្រឿងញៀន​ឲ្យ​សោះ​ក្នុង​មូលដ្ឋាន​របស់​យើង​។​

​លោក​ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​បាន​ថ្លែង​បែបនេះ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​កំពុង​បន្សាប​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ។ គួរបញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់​មាន​អ្នក​កាន់សាសនា​ផ្សេងៗ​រួមមាន​៖ ព្រះពុទ្ធសាសនា​ចំនួន ១.៨១៦​នាក់ ក្នុងនោះ​ស្ត្រី​១១៥​នាក់ សាសនា​អ៊ីស្លាម​ចំនួន​៦៤​នាក់ និង​សាសនា​គ្រឹះ​ចំនួន ២៤​នាក់ ក្នុងនោះ​ស្ត្រី​២​នាក់​។​

​ជាមួយគ្នានេះដែរ​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែងតែ​គិតគូរ និង​យកចិត្តទុកដាក់​ជានិច្ច ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​បងប្អូន ដែល​កំពុង​បន្សាប​គ្រឿងញៀន​នៅទីនេះ​ផងដែរ​។

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្នុង​គោលបំណង​បង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នូវ​រាល់​បញ្ហា ដែលមាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន ក៏ដូចជា​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​ជូន​ប្រជាជន និង​សង្គមជាតិ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​យកចិត្តទុកដាក់​ដឹកនាំ​សម្របសម្រួល និង​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤ ។

​ក្នុងនាម​ក្រសួង​ធម្មការ​និង​សាសនា លោក​ទេសរដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​មួយចំនួន​ដូចខាងក្រោម​៖ សូមឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​គ្រប់លំដាប់​ថ្នាក់ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​បទល្មើស​គ្រឿងញៀន​ទាំងឡាយ ដើម្បី​ធ្វើយ៉ាងណា​លុបបំបាត់​ការប្រើប្រាស់ និង​ការជួញដូរ​គ្រឿងញៀន​តា​ម​គ្រប់​រូបភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សូមឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ស្តីពី​ការ​ប្រឆាំងនឹង​ការជួញដូរ និងគ្រឿង​ញៀន​​ទាំងអស់គ្នា ព្រមទាំង​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​ទម្រង់​នៃ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ​។ សូមឱ្យ​បងប្អូន ដែល​កំពុង​បន្សាប​គ្រឿងញៀន​ទាំងអស់ កែប្រែ​ខ្លួន​ទៅជា​មនុស្ស​ល្អ​សម្រាប់​គ្រួសារ និង​សង្គមជាតិ ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយ​ដល់​អ្នក​ផ្សេងទៀត អំពី​គុណវិបត្តិ​នៃ​ការប្រើប្រាស់​គ្រឿង​ញៀន​ឱ​ពួកគេ​បាន​យល់ដឹង​។ សូមឱ្យ​បងប្អូន ដែល​កំពុង​បន្សាប​គ្រឿងញៀន​ទាំងអស់ ខិតខំ​សិក្សា​វិជ្ជាជីវៈ​ដែល​មជ្ឈមណ្ឌល​បាន​បង្រៀន ដើម្បី​ទទួលបាន​នូវ​មុខរបរ​សុច្ចរិត​មួយ សម្រាប់​ចិញ្ចឹមជីវិត​នៅ​ថ្ងៃ​អនាគត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×