Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​យី​ឌុប បុក​ជាមួយ​រថយន្ត​ហាយ​ឡែន​ឌ័​រ ស្លាប់​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

spot_img

កំពង់ធំ​៖ សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​យី​ឌុប បុក​ជាមួយ​រថយន្ត​តូ​យូ​តា​ហាយ​ឡែន​ឌ័​រ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ចំ​ពីមុខ​បុក​គ្នា​ពេញ​ទំ​ហឹង បណ្តាល​ឲ្យ​អ្នកជិះរថយន្ត ហាយ​ឡែន​ឌ័​រ​ស្លាប់​ទាំង​ពីរ​នាក់​ភ្លាមៗ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​ស្ថិត​ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​៥​ខែ​មករា​ឆ្នាំ​២០១៨ ។​

​ប្រភព​ឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ អៀង ភ័​ណ្ឌ ភេទ​ប្រុស ជា​វេជ្ជបណ្ឌិត នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ជិះ​រថយន្ត​តូ​យូ​តា​ហាយ​ឡែន​ឌ័​រពណ៌ស ស្លាក​លេខ ភ្នំពេញ 2AF-3504​។ ចំណែក​ជនរងគ្រោះ​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​លោក ស៊ីវ វណ្ណា អធិការរង​ចរាចណ៍​ស្រុក​សន្ទុក បានបញ្ជាក់​ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហាយ​ឡែន​ឌ័​រ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ជិះ​បញ្ច្រាសទិស​គ្នា​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ប្រភេទ​យី​ឌុប​៤​ភ្លៅ លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​ហាឡែន​ឌ័​រ បាន​រេ​ចង្កូត​ចូល​ខាង​ចំណែក​ផ្លូវ​រថយន្ត​យី​ឌុប ចំ​ពីមុខ បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះរថយន្ត​ហាយ​ឡែន​ឌ័​រ​ស្លាប់​ទាំង​ពីរ​នាក់​តែម្តង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×