Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ដំរី អស់ជំនឿ​និង​គ្មាន​ភាពជឿជាក់​លើ​អាជ្ញាធរ​ស្រុក ​ខណៈដែល​អ្នកមាន​ទឹក​ប្រាក់​អាចធ្វើ​របង​ក្នុង​ប្រឡាយ​បាន​

spot_img

​ខេត្តតាកែវ ៖ ក្រោយ​មានការ​តវ៉ា​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ទៅលើ​អ្នកមាន​ប្រាក់​សាងសង់​របង​ថ្ម​ក្នុង​ប្រឡាយទឹក ពួកគាត់​បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជំនាញ​ជួយ​ចុះ​ពិនិត្យ តែ​ក្រោយពេល​ចុះ​ពិនិត្យ​លើក​ទី​១​ឃើញថា អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ជំនាញ​បានធ្វើការ​ហាមឃាត់​មិន​អនុញ្ញាតិ​ឲ្យ​សាងសង់​របង​នោះឡើយ តែ​ជាង​ពីរ​ខែ​មកនេះ គឹ​ត​ត្រឹម​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ របង​ថ្ម​បេតុង​ជិត​៣០០​ម៉ែត្រ​លាតសន្ធឹង​សឹង​ដាច់​កន្ទុយភ្នែក​នៅក្នុង​ទឹក​ប្រឡាយ​បានធ្វើ​រួចរាល់​ទៅហើយ​។​

​ទិដ្ឋភាព​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ត្រាំកក់ អស់ជំនឿ និង​បាត់បង់​ទំនុកចិត្ត​ទៅលើ​ការអនុវត្ត​ច្បាប់ ព្រោះតែ​អ្នកមាន​ទឹកប្រាក់ មានអំណាច អាចធ្វើ​របង​នៅក្នុង​ទឹក​ប្រឡាយ​បាន​យ៉ាង​ស្រួល ដោយ​គ្មាន​ការឈឺ​ក្បាល​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ឡើយ (​តើ​ជា​កំហុស​របស់​អ្នកណា​? )​។​

សូមបញ្ជាក់​ផងដែរ​ថា លោក លន់ ហួត ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ស្រុក​ត្រាំកក់ បានចេញ​សេចក្តី​បកស្រាយ​ថា លោក សែម សា​រ៉ែ​ន​ឌី ដែលជា​ម្ចាស់​ក្បាលដី​លេខ​០២០២ ពិតជា​បាន​សាងសង់​របង​ថ្ម​រំលោភ​ចូល​ដី​ប្រឡាយទឹក​ចំនួន​០.៣០​ម៉ែត្រ និង​មាន​ប្រវែង​៤៣​ម៉ែត្រ​ប្រា​ដក​មែន​។ ដោយឡែក​អាជ្ញាធរ​ស្រុក​ត្រាំកក់​វិញ​បាន​និយាយ​យ៉ាងខ្លី​ថា ការធ្វើ​របង​ថ្ម​នេះ​បាន​រំលោភ​ចូលក្នុង​ប្រឡាយ​តែ​ជាង​២​តឹក​ប៉ុណ្ណោះ​ ៕ តាកែវ​

​សូម​មើលរូប​ភាពជាក់ស្តែង តើ​ចូល​ប៉ុន្មាន​តឹក រឺ​ប៉ុន្មាន​ម៉ែត្រ តាម​ការយល់ឃើញ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ បើ​សូម្បីតែ​ចំណី​ខ្នង​ប្រឡាយ​ក៏​គ្មាន ហើយ​ប្រឡាយ​នោះគេ​ហៅថា​ប្រឡាយ​រង​ដែលមាន​ប្រវែង​រហូតដល់ ៨​ម៉ែត្រ ជា​ប្រឡាយ កាត់​ថ្នល់​ដើម្បី​រំដោះ​ទឹក ។​

spot_img
×