Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា តាមផ្លូវ​ជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ ស្លាប់​អ្នកបើកបរ​ម្នាក់​!

spot_img

ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹង​ព័ត៌មាន​បឋម​មក​ថា កាលពី​ម៉ោង ៩​យប់ ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​បុក​ប៉ះ​បន្តកន្ទុយ​គ្នា រវាង​រថយន្ត​ចំនួន​៣​គ្រឿង បើកបរ​ក្នុងទិសដៅ​ស្របគ្នា​។​

​សមត្ថកិច្ច​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺមាន​រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង​(​មិន​ស្គាល់​ផ្លាកលេខ​), រថយន្ត​តូច​កាមរី​ស្វិត​មួយគ្រឿង ផ្លាកលេខ ភ្នំពេញ​2E-8070 ជា​ប្រភេទ​រថយន្ត​កែឆ្នៃ​ផ្នែក​ខាងក្រោយ​រត់​ឈ្នួល​ដូច​រុឺ​ម៉ក​កង់​៣ និង​រថយន្ត​ធំ​ប្រភេទ​រថយន្ត​ដឹក​ដី ឬ​គ្រួស​ថ្ម​មួយគ្រឿង​ទៀត​ផ្លាកលេខ​ព្រះសីហនុ 3A-7352​។ គ្រោះថ្នាក់​នេះ កើតឡើង​នៅតាម​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិប​ត់គ​គី​រ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ វេលា​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បណ្តាល​ឲ្យ​រថយន្ត​តូច​ខូចខាត​ទាំងស្រុង​។ ក្នុងនោះ​បុរស​អ្នកបើកបរ​រថយន្ត​តូច បាន​គៀប​ស្លាប់​ជាប់​ក្នុង​រថយន្ត​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹង​តាម​របាយការណ៍​បឋម​ថា ដើមហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​ខាង​ភាគី រថយន្ត​តូច​រងគ្រោះ បាន​បើក​ជ្រុល ទៅបុក​ពីក្រោយ​រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង​ដែល​បើក​ពីមុខ បន្ទាប់មក​ក៏ត្រូវ​រថយន្ត​ដឹក​ដី ឬ​គ្រួស​ថ្ម ដែល​បើក​ពីក្រោយ​រថយន្ត​តូច​នោះ បាន​បើក​បុក​ផ្ទប់​ពីក្រោយ​ទៀត ទើប​បណ្ដាល​ឲ្យ​រថយន្ត​តូច​នេះ ខូចខាត​ទាំងស្រុង (​ស្លាប់​អ្នកបើកបរ​)​។​

​សមត្ថកិច្ច​បន្តទៀតថា ចំពោះ​រថយន្ត​កុង​តឺ​ន​រ័​ខាងមុខ ក្រោយ​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​រថយន្ត​នេះ មិនបាន​ឈប់​ទេ ហើយ​បាន​បើកបរ​បន្ត​ទៅមុខ​បាត់ស្រមោល​ឈឹង​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ សមត្ថកិច្ច​ជំនាញ​នគរបាល​ចរាច​រណ៍​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កំពុង​បន្ត​នីតិវិធី​ដោះស្រាយ​តាមច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×