Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​កម្ពុជា​លេង​ស្មើ​ហុងកុង​១​ទល់​១​ក្នុង​ទឹកដី ,​ការប្រកួត​ថ្ងៃនេះ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ការរីកចម្រើន របស់​កម្ពុជា​លើ​វិស័យ​កីឡាបាល់ទាត់

spot_img

ភ្នំពេញ​៖ លោក​ហ៊ុន ម៉ា​នី បាន​ថ្លែងថា សូម​អបអរសាទរ​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្នុងការ​ប្រកួត​ជាមួយ ក្រុមកីឡា​បាល់ទាត់​ហុងកុង​នា​ល្ងាច​នេះ ដែល​បានបង្ហាញ​ពី​ការរីកចម្រើន​ទាំង​ស្មារតី និង​បច្ចេកទេស​ក្នុងការ​ការពារ​គ្រាប់​បាល់ និង​ផ្តល់​ទំនុកចិត្ត​យ៉ាងខ្ពស់​សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​។

​លោក​បាន​បន្តថា ការប្រកួត​ថ្ងៃនេះ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ការរីកចម្រើន របស់​កម្ពុជា​លើ​វិស័យ​កីឡាបាល់ទាត់ ហើយ​បាន​សបញ្ជាក់​ពី​ភាព​ស្មើមុខស្មើមាត់ ទាំង​ចំណេះ ជំនាញ និង​សមត្ថភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។

​ការប្រកួត​បាល់ទាត់​ជម្រុះ​ជើងឯក​ពិភពលោក​ជុំ​ទី​២​ដែល​លេង​នៅលើ​ទឹកដី​កម្ពុជា​នោះ​ក្រុម​កម្ពុជា​លេង​ស្មើ​ជាមួយ​ក្រុម​ហុងកុង​១​ទល់​១​។​

ហុងកុង​បាន​ទាត់​ចូល​ក្រុម​កម្ពុ​ជាមួយ​គ្រាប់​មុន​ដែល​ធ្វើ​​បានសម្រេច​ដោយ​កីឡា​ករលេខ​១៦Tan Chun Lok​។​មកដល់​នាទី​៣៤ ​ក្រុម​កម្ពុជា​យក​ស្មើ​បាន​វិញ​ដោយ​កីឡា​ករលេខ​១៤​កែវ សុខ​ផេង ។​លទ្ធផល​នេះ​បាន​រក្សាទុក​រហូតដល់​ចប់​ការ​ប្រ​​កួត​ដោយ​ហុងកុង​បាន​១​ពិន្ទុ​ក្នុង​ដៃ​ឯ​កម្ពុជា​ក៏បាន​១​ពិន្ទុ​ក្នុង​ដៃ​​ដែរ ។​

លោក Filex G. Dalmas គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុ បាន​បញ្ជាក់ថា លោក​មិន​ពេញ​ចិត្តនឹង​លទ្ធផល​នេះ​ទេ តែ​លោក​ក៏​មិន​ខកចិត្ត​ដែរ​» ក្រោយ​ស្មើ​ជាមួយ​ហុងកុង​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត លោក Filex G.Dalmas បាន​លើកឡើងថា «​សម្រាប់​មតិ​របស់ខ្ញុំ ពួកយើង​មិន​ពេញ​ចិត្តនឹង​លទ្ធផល​នេះ​ទេ តែ​ក៏​មិន​ខកចិត្ត​ដែរ ពួកយើង​បានធ្វើ​ការងារ​ជាមួយ​កីឡាករ​រយៈពេល ១​ឆ្នាំ​មកហើយ​។ ប៉ុន្ដែ​នេះ​ត្រឹម​ជា​មូលដ្ឋានគ្រឹះ​ប៉ុណ្ណោះ​។ ខ្ញុំ​គិតថា ប្រជាជន​កម្ពុជា គួរតែ​សប្បាយចិត្ត សម្រាប់​អ្វីដែល​កីឡាករ​របស់​យើង​បានធ្វើ​នៅលើ​ទីលាន​ថ្ងៃនេះ​។ យើង​មិន​ចង់​ធ្វើជា​ក្រុម​មួយ ដែល​តូច ឬ​ខ្សោយ ទៅលេង​ជាមួយ​ក្រុម​មួយ​ខ្លាំង​នោះទេ​។ អ្វីដែល​ខ្ញុំ​និយាយ​… ព្រោះ​កីឡាករ​យើង​មាន​ភាពក្លាហាន​និង​ហ៊ាន​លេង​គ្រប់​កាលៈទេសៈ ទាំងនេះ​គឺជា​អ្វីដែល​អ្នកគាំទ្រ​។​»

​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ដដែល​រូបនេះ​បាន​បន្តទៀតថា​៖«​នេះ​គឺជា​មូលដ្ឋានគ្រឹះ​​របស់​កីឡាករ​កម្ពុជា​របស់​យើង​ទោះ​ប៉ះ​ក្រុម​ណាក៏ដោយ​ហើយ​នៅតែ​រក្សា​ទម្រង់​លេង​បែបនេះ​ដដែល​។ ទោះបីជា​យើង​ត្រូវគេ​នាំមុខ ១​ទល់​០ ក៏ដោយ តែ​យើង​ព្យាយាម​លេង និង​រក្សា​បាល់ រហូត​យើង​ធ្វើបាន​សម្រេច​មកវិញ ទោះបី​វា​ជួប​ការលំបាក​ក្នុង​បាល់ទាត់​ក្ដី​។​»

លោក​បាន​បន្ថែម​ចុងក្រោយ​ថា​៖«​ការលេង​ថ្ងៃនេះ​មិនមែនជា​គុណសម្បត្តិ​តែ​កីឡាករ​លេង​លើ​ទីលាន​នោះទេ គឺ​ផ្ដើមចេញពី​កីឡាករ ៣៥​នាក់​ដែល​បានចាប់ផ្ដើម​ការហ្វឹកហាត់​ពីថ្ងៃ​ដំបូង​។ និយាយ​រួម គឺ​បាល់ទាត់ គឺ​ត្រូវការ​បែបនេះ ដោយ​កីឡាករ​ត្រូវធ្វើ​ការ​ជា​ក្រុម និង​សហការគ្នា​ជានិច្ច​។​»

ដោយឡែក​លោក​Mika MattiPaate lainen​គ្រូបង្វឹក​ក្រុម​ជម្រើស​កោះ​ហុងកុង​បាន​​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​លោក​មើលឃើញ​ពី​ការអភិវឌ្ឍន៍​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ពោល​គឺមាន​ភាពប្រសើរ​ឡើង​គួរឱ្យកត់សម្គាល់​បើ​ធៀប​នឹង​ការប្រកួត​កន្លងមក​។​

លោក​បាន​លើកឡើងថា​៖«​កម្ពុជា​គឺជា​ក្រុម​ដែលមាន​កីឡាករ​មាន​ល្បឿន​លឿន​ដែល​​បង្កបញ្ហា​ដល់​ក្រុម​ខ្ញុំ​តែ​យ៉ាងណា​ខ្ញុំ​ក៏​សប្បាយ​ចិត្តនឹង​ការ​ខំប្រឹង​របស់​កីឡាករ​យើង​ដែល​បាន​ព្យាយាម​ប្រយុទ្ធ​រហូត​ចប់​ការប្រកួត ៩០​នាទី ហើយ​យ៉ាងហោចណាស់​ក៏​យើង​រកបាន​គ្រាប់​បាល់ និង​ទទួលបាន ១​ពិន្ទុ​ក្នុង​ដៃ​ដែរ ប៉ុន្តែ​លទ្ធផល​នេះ​ខ្ញុំ​មិន​ពេញចិត្ត​នោះទេ ព្រោះ​ខ្ញុំ​មក​ទីនេះ ដើម្បី​ទទួលបាន ៣​ពិន្ទុ តែ​យើង​ដឹងថា​វា​មិន​ងាយស្រួល​នោះទេ​សម្រាប់​ការប្រកួត​ក្រៅ​ដី​។​»

គ្រូបង្វឹក​ជនជាតិ​ហ្វាំ​ង​ឡង់​រូបនេះ​បាន​បន្ថែមថា​«​កម្ពុជា​គឺជា​ក្រុម​មួយ​ដែលមាន​ការអភិវឌ្ឍន៍ និង​រីកចម្រើន​លឿន​ខ្លាំង​មែនទែន ដែល​ធ្វើ​ឲ្យ​ការប្រកួត​នេះ​មាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង ហើយ​ក្រុម​កម្ពុជា មាន​ផែនការ​ច្បាស់លាស់ មាន​ទស្សនៈ និង​ចក្ខុវិស័យ​ច្បាស់លាស់ វា​ពិតជា​ការប្រកួត​ក្នុង​ដី​ដ៏​អស្ចារ្យ​មួយ​សម្រាប់​កម្ពុជា ព្រោះ​ជាការ​ប្រកួត​មុខ​អ្នកគាំទ្រ​របស់ខ្លួន ហើយ​វា​ពិតជា​មិន​ងាយស្រួល​នោះទេ​សម្រាប់​ក្រុម​យើង​ហើយ​យើង​នឹង​ព្យាយាម​កែប្រែ​ឲ្យ​បានល្អ​ប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​»

សូមបញ្ជាក់ថា កម្ពុជា នឹងមាន​ការប្រកួត​មួយ​ប្រកួត​ទៀត​នៅក្នុង​ពូ​ល C នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ជាមួយ​ជម្រើសជាតិ​បា​រ៉ែ​ន ដែលជា​ការប្រកួត​ទី​២ ប្រចាំ​ពូ​ល​នេះ ខណៈ​ពេលនេះ​ផងដែរ កម្ពុជា កាន់១​ពិន្ទុ​ក្នុង​ដៃ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×