Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​អា​មេ​រិច​ម្នាក់ ត្រូវ​ចាប់ខ្លួន​ពីបទ​ជួយ​ដូរ​ទារ​កនៅ​ប្រទេស​ហ្វីលីពីន និង​ប្រឈម​ជាប់គុក​មួយជីវិត​

spot_img

​ស្ត្រី​ជនជាតិ​អា​មេ​រិច​ម្នាក់ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​ជួញដូរ​មនុស្ស​ក្នុងប្រទេស​ហ្វីលីពីន ក្រោយពេល​នាង​ប៉ុនប៉ង​លាក់​ទារក​ទើបនឹង​កើត​ក្នុង​កាបូប​យូរ ដើម្បី​ចេញពី​ប្រទេស​ហ្វីលីពីន​។​

​ជនជាប់ចោទ​ខាងលើ​មាន​ឈ្មោះថា Jennifer Talbot វ័យ ៤៣​ឆ្នាំ​។ គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Ninoy Aquino ក្នុង​ទីក្រុង​មា​នី​ល កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។​

​នាង​ត្រូវ​ចាប់ខ្លួន ក្រោយពេល​ប៉ូលីស​បាន​រកឃើញ​ទារក​អាយុ ៦​ថ្ងៃ​ម្នាក់​នៅក្នុង​កាបូបយួរ​រ​បស់​នាង ខណៈដែល​នាង​មានបំណង​ឡើង​យន្តហោះ ទៅកាន់​អា​មេ​រិច​។​

​អាជ្ញាធរ​បានធ្វើការ​ចោទប្រកាន់​ថា ស្ត្រី​ខាងលើ​មិនបាន​ប្រកាសថា​គាត់​មាន​ទារក​ទៅ​ឲ្យ​ខាង​មន្ត្រី​អន្តោប្រវេសន៍​ដឹង​នោះទេ​។​

​ចំណែក​ឪពុកម្តាយ​របស់​ទារក​ខាងលើ ក៏​ត្រូវបាន​ចាប់ខ្លួន និង​រង​ការចោទប្រកាន់​ក្រោម​ច្បាប់​ការពារ​កុមារ​។​

​ស្ត្រី​អា​មេ​រិច​នោះ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​មួយជីវិត ប្រសិនជា​រកឃើញថា​មាន​កំហុស​ដូច​ការចោទប្រកាន់​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធានការិយាល័យ​ស៊ើបអង្កេត​របស់​ហ្វីលីពីន ថ្លែងប្រាប់​អ្នកសារព័ត៌មាន​។​

​បន្ទាប់ពី​មានការ​ចាប់ខ្លួន ស្ត្រី​អា​មេ​រិច​រូបនោះ បានបង្ហាញ​ឯកសារ​ដែល​នាង​អះអាងថា មានការ​យល់ព្រម​ឲ្យ​នាង​យក​ទារក​នោះ​ទៅកាន់​អា​មេ​រិច​បាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ការិយាល័យ​ស៊ើបអង្កេត​។​

​ប៉ុន្តែ​ឯកសារ​ដែល​បង្ហាញ​ដោយ​ជនជាប់ចោទ មិនមាន​ការចុះហត្ថលេខា​ដោយ​ម្តាយ​របស់​ទារក​ឡើយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×