Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែត​អូស្ត្រាលី​ម្នាក់ ត្រូវគេ​គិតលុយ​ជិត ៧០.០០០​ដុល្លារ ដោយ​គ្រាន់តែ​ផឹកស្រា​បៀរ​មួយ​ដប នៅ​សណ្ឋាគារ​អង់គ្លេស​

spot_img

​អ្នកកាសែត​ជនជាតិ​អូស្ត្រាលី​ម្នាក់ ត្រូវគេ​ច្រឡំ​គិតលុយ​ចំនួន ៧០.០០០​ដុល្លារ​ដោយ​គ្រាន់តែ​កំម្ម​ង់​ស្រា​បៀរ​មួយ​ដប នៅ​សណ្ឋាគារ​មួយ​ស្ថិតក្នុង ប្រទេស​អង់គ្លេស​។​

​លោក Peter Lalor ដែលជា​អ្នកសរសេរ​ព័ត៌មាន​ខាង​កីឡា​ក្រី​ខី​ត (cricket) បាន​កំ​ម្មង់​ស្រា​បៀរ​មួយ​ដប​តម្លៃ ៥,៥​ផោន​នៅ​សណ្ឋាគារ Malmaison មុនពេល​គាត់​បានដឹងខ្លួន​ថា គាត់​ត្រូវគេ​គិតលុយ​អស់​ចំនួន ៦៧.៧៨៣​ដុល្លារ​។​

​លោក Peter Lalor ដែល​មក​ទីក្រុង Manchester ដើម្បី​យក​ព័ត៌មាន​លើ​ព្រឹត្តិការណ៍ Ashes series បាន​សម្តែង​ការ​ជឿជាក់ថា គាត់​ប្រហែលជា​ផឹកស្រា​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក​។​

​ក្រោយពេល​មានការ​ភាន់ច្រឡំ អ្នកនាំពាក្យ​សណ្ឋាគារ​បានធ្វើការ​សុំទោស និង​ថ្លែងថា កំពុងមាន​ការស៊ើបអង្កេត​។​

​ទោះយ៉ាងណា លុយ​ចំនួន​ជិត ៧០.០០០​ដុល្លារ ត្រូវបាន​កាត់​ចេញពី​គណនេយ្យ​ធនាគារ​របស់លោក ហើយ​គាត់​បាន​និយាយថា គាត់​ត្រូវគេ​ប្រាប់ថា​វា​ត្រូវការ​រយៈពេល ១០​ថ្ងៃ​ដើម្បី​ដំណើរ​ការសង​ប្រាក់​ត្រឡប់​ទៅ​គាត់​វិញ​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Visa បាន​និយាយថា ករណី​មិនធម្មតា​នេះ បាន​បង្ហាញថា វា​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ក្នុងការ​ពិនិត្យមើល​ឲ្យ​បាន​ច្បាស់​នូវ​រាល់​ការ​បង់លុយ និង​ទទួល​លុយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×