Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយ​ន្តដឹក​ឈើបា​កុងដែ​លស​មត្ថ​កិច្ចដក​ហូត ក្នុងយុ​ទ្ធនា​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ក្នុងស្រុ​កសំ​ឡូត គេដាក់ការសង្ស័យថាជាកម្ម​សិទ្ធិរ​ប​ស់ក្រុមហ៊ុនរ័ត្ន សម្បត្តិ

spot_img

បាត់ដំបង៖ រថយន្តដឹកឈើប្រភេទឡើងភ្នំ ចុះចំណោតបាកុង​ ( អា​រ៉ែង) ដែលសមត្ថកិច្ចដកហូត​ក្នុង​យុទ្ធនា​ការ​បង្ក្រាបបទ​ល្មើសព្រៃ​ឈើ លើដែនដី​ស្រុកសំ​ឡូត មានប្រភពជាច្រើ​នបាន​ដាក់កា​រស​ង្ស័យថា គ្រប់គ្រ​ងដោ​យក្រុ​មហ៊ុនរ័ត្ន សម្បត្តិ។

ក្រោយកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស​ព្រៃឈើ​រយៈពេល​២ថ្ងៃ លើដែន​ដីស្រុកសំ​ឡូត ខេត្តបាត់ដំ​បង កម្លាំងរបស់ទីប​ញ្ជាការ​កងរា​ជអាវុ​ធហត្ថខេត្ត ដឹកនាំផ្ទាល់ដោយឧត្តមសេ​នីយ៍ត្រី មាស សុវណ្ណ ជាមេមញ្ជាការ​ បានរុករកឃើញជាបន្ត​បន្ទាប់​នូវរ​ថយន្ត​កែច្នៃបា​កុង ( អារ៉ែង ) ដែលជ​នល្មើស​លាក់ទុក នៅក្នុង​ព្រៃជ្រៅស​រុប​ចំនួន​១០គ្រឿង នៅក្នុង​ភូមិសាស្ត្រ ឃុំស៊ុង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំ​បង ។

ជាផ្លូវកា​រវត្ថុតាងល្មើសដែលបម្រើដល់ការបំផ្លិច​បំ​ផ្លាញធន​ធាន​ធម្មជា​តិព្រៃឈើ ផ្ទុយពី​ច្បាប់អ​នុញ្ញាត ចាប់តាំ​ងពីបើកយុទ្ធនាការថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ២០១៩ មកទល់រ​សៀលថ្ងៃ​ទី៦​ នេះមា​នសភា​ពស្ងៀ​មស្ងាត់ នៅមិនទាន់មានសេចក្តីរា​យកា​រណ៍ណា​មួយ បញ្ជាក់ឲ្យបានច្បាស់​លាស់​ពីការស្រាវជ្រាវរកមុខសញ្ញាជ​ន​ល្មើសឡើ​យ ប៉ុន្តែ​ទោះជាបែ​បនេះ ក្តីតាមការលើកឡើងរបស់ប្រ​ជាព​លរដ្ឋ​ដែលរស់នៅក្នុងមូលដ្ឋានប្រព្រឹ​ត្តបទ​ល្មើស បានប​ង្ហើបពីមា​ត់មួ​យ ទៅមួយឲ្យដឹងថា​ រថយន្តបាកុង ដែលដកហូតពីយុទ្ធនា​កា​របង្ក្រា​បទាំង​១០គ្រឿ​ងខាង​លើ ត្រូវបានគេដាក់សង្ស័យ​ថាជា​កម្មសិទ្ធិរបស់​ក្រុមហ៊ុ​ន រ័ត្ន សម្បត្តិ ដែលទទួលសិទ្ធិវិនិ​យោគ​ដីសម្ប​ទាន​សេដ្ឋកិច្ច​របស់រដ្ឋ ក្នុងទីតាំងស្រុកសំ​ឡូត ខេត្តបាត់​ដំ​បង ។

ប្រភពក្រៅផ្លូ​វកា​រមួយផ្សេងទៀតបានបញ្ជាក់​ដែ​រថា រថយន្តដែលកម្លាំង​បង្ក្រា​បដ​កហូត​បានពី​ក្នុងព្រៃ​ទាំងអ​ស់១០​គ្រឿង ជារថយន្តដែលនៅសេស​សល់​ពីការរំដោះនាំចេញមិន​ទា​ន់ ក្នុងចំណោមរថយ​ន្ត​បាកុង​​ច្រើន​ជាង៣​០គ្រឿ​ងផ្សេង​ទៀត ​ដែលរ​ថយន្ត​ទាំងនេះ ត្រូវបានក្រុមហ៊ុនយកចេ​ញចា​ប់តាំ​ងពីខែ​កក្កដា​មក។

ជុំវិញករ​ណីខាងលើនេះគេហទំព័រCE​N មិនអាចសុំការបំភ្លឺ​ពីភាគី​ក្រុម​ហ៊ុន រ័ត្ន សម្បត្តិ បានឡើយ ដោយសារមិនមាន​មធ្យោ​បាយទា​ក់ទង ។ ដូចគ្នាដែរ​ចំពោះ ឧត្តមសេនីយ៍ត្រី​ មា​ស សុ​វណ្ណ មេមញ្ជាការកងរាជអា​វុធ​ហត្ថខេត្ត​បាត់ដំបង ក្នុងនា​មថ្នាក់​ដឹកនាំ​កម្លាំង​បង្ក្រា​បផ្ទាល់ ក៏មិនអាចសុំសេចក្តី​បញ្ជា​ក់បានដែរ នៅរសៀ​លថ្ងៃទី៦ ខែកញ្ញានេះ ព្រោះទូរសព្ទ័ជាប់​រវល់​រហូត​។ ជុំវិញចម្ងល់មហាជនចង់​ដឹង​ពីចំណា​ត់ការ លើរថយ​ន្តបាកុ​ងត្រូវសមត្ថកិច្ចដុតបំ​ផ្លាញ​ចោល​ ឬត្រូ​វរក្សា​ទុកកែច្នៃ ដើម្បីប្រើប្រាស់ជាប្រយោ​ជន៍​ និង​បញ្ហាចំ​ពោះមុ​ខសំខា​ន់មួយ​ទៀត ពីការស្រាវជ្រាវរកមុខ​សញ្ញា​ល្មើសបំ​ផ្លាញ​ព្រៃឈើ ពីព្រៃក្រា​ស់ម​កទីវា​លល្វឹ​ងល្វើយ​។

ចំណែកព័ត៌មានថ្មីចុងក្រោ​យពីជួ​រក​ម្លាំងយោធ​ភូមិភា​គទី៥ នៅរសៀលថ្ងៃដដែ​លនេះ បានបញ្ជា​ក់ថា​ រថ​យន្តបា​កុង ដែលរឹបអូសបាន​ខាង​លើគ្រប់​គ្រង​ដោយ​ក្រុមហ៊ុន រ័ត្ន សម្បត្តិ បច្ចុប្បន្នកម្លាំ​ងនិង​មន្ត្រីពា​ក់ព័ន្ធ កំពុងប្រ​មូលយកទុកដាក់នៅលើមូលដ្ឋា​ន​ របស់ក្រុមហ៊ុ​នរង់ចាំបទ​បញ្ជាពី​ថ្នាក់លើ ដើម្បីមា​នចំណាត់​ការ៕ដោយ៖កូឡាប

spot_img
×