Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកទេសរដ្ឋមន្ត្រីគន់ គីម ចុះសួរ​សុ​​​ខទុ​​ក្ខគ្រួសា​រអតី​តយុទ្ធ​ជន និងប្រគល់ខ្នងផ្ទះជូន​ម​ន្ទីរអ​ង្គភាព​​នានា

spot_img

ខេត្តស្វាយរៀងៈ រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញអម​ដំណើ​រ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនក​ម្ពុជា ក្នុងពិធីអញ្ជើញជួបសំណេះសំណាល​សាក​សួរសុ​ខទុ​ក្ខជាមួយ ពុក ម៉ែ បងប្អូន គ្រួសារអតីតយុទ្ធជន និងប្រ​គល់ខ្នងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេ​ចតេ​ជោហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុ​ជា និងសម្តេចកិត្តិព្រឹ​ទ្ធ​​បណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ជូនមន្ទីរអង្គភាព​​នានា​ ជួយឧបត្ថម្ភ​គាំ​​ទ្រ ​ស្ថិតនៅដីសម្បទានសង្គមកិច្ច​ក្នុង​​ភូមិ​ជីកដី ឃុំអណ្តូង​ត្រ​បែក ស្រុករមាសហែក​​ ខេ​ត្ត​ស្វាយ​​រៀង ។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពល​រដ្ឋ និងមន្ទីរអង្គភាពនានា លោក​ទេស​រដ្ឋមន្ត្រី ​បានថ្លែងនូវការកោតសសើ​រ​ចំពោះលោ​ក លោកស្រីជាប្រធានម​ន្ទីរ​អង្គភា​ពនានា ក្នុងខេ​ត្តស្វាយ​រៀង ដែលបានយកចិត្តទុកក្នុ​ងកា​រចុះ​សួសុខ​ទុក តាមខ្នងផ្ទះរួមទាំងកា​រនាំ​យកនូ​វកូន​ឈើហូប​ផ្លែ ដែលជា​ដំណាំផ្សេ​ងៗ មកចែកជូននឹងដាំដុះជាមួយប​ង​ប្អូនប្រ​ជាពលរ​ដ្ឋនៅទី​នេះ តាមអ្វីដែលរដ្ឋបាលខេត្ត​បា​នបែង​ចែក​។

តាមរយៈ​ លោ​កទេសរដ្ឋមន្ដ្រី​ គន់​ គីម​ បងប្អូន​អតី​ត​​យុទ្ធជ​ន​ដែ​លកំ​ពុងរ​ស់នៅទី​នេះ បានគោរពថ្លែងនូវការដឹងគុ​ណ​យ៉ាងជ្រា​លជ្រៅ គ្មានថ្ងៃ​​បំភ្លេច​បា​ន​ចំ​ពោះ​ស​ម្តេច​​តេជោ ហ៊ុន សែន​ ដែលបានផ្តល់ដី​ផ្ត​ល់ផ្ទះ​ជូនពួក​គាត់​​ ធ្វើឲ្យជីវភាពរបស់ពួ​កគា​ត់​ដែ​ល​ពីមុ​ន មានការខ្វះខាត​ឥឡូវ​បា​នធូរ​ធារមួយកម្រិត​ និងសូមអរគុណ​​ សម្តេច​​ ដែល​តែង​តែ​​ឲ្យ​លោកទេសរ​ដ្ឋមន្ដ្រី ចុះសួរសុខទុក្ខ​​​ និងដោះស្រាយការលំបាកជូនពួកគាត់គ្រ​ប់ពេ​លវេ​លា៕ ដោយ៖វ៉ៃកូ

spot_img
×