Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រធា​នាធិប​តីហ្ស៊ី​មបាវ៉េ ទទួលមរ​ណភាព នៅវ័យ ៩៥ឆ្នាំ

spot_img

អតីតប្រធានាធិបតីប្រទេសហ្ស៊ីមបា​វ៉េ​ លោក Robert Mugabe បានទទួលមរណភាព នៅវ័យ ៩៥ឆ្នាំ។ នេះបើតាមការបញ្ជាក់រប​ស់ក្រុម​គ្រួសារ​គាត់ប្រា​ប់ BBC នៅរសៀលថ្ងៃនេះ​។

លោក Robert Mugabe ត្រូវបានបញ្ជូនទៅព្យាបា​លនៅ​ក្នុងប្រ​ទេសសិ​ង្ហបុរីតាំ​ងពី​ខែមេសា។

គាត់ត្រូវបានទម្លាក់ចេញពីដំណែ​ងក្នុ​ងរដ្ឋប្រហារ​យោ​ធា កាលពីឆ្នាំ ២០១៧ ក្រោយពេលកាន់អំណាចអស់​រ​យៈពេល​ ៣៧ឆ្នាំមក។

ក្នុងការឡើងកាន់អំណាចដំ​បូង លោកត្រូវបាន​គេកោត​សរ​សេរ ប៉ុន្តែនៅឆ្នាំបន្ទាប់​ៗទៀ​ត ការកាន់អំណាចរបស់​លោក​ត្រូវបាន​គេមើល​ឃើញថា ពោរពេញទៅដោយការ​រំ​លោភសិ​ទ្ធិ និងអំពើពុក​រ​លួយ។

លោកបានឈ្នះការបោះឆ្នោត​ប្រធា​នាធិប​តីដំបូង ក្រោយពេលប្រទេស​ហ្ស៊ីម​ទទួ​លបាន​ឯក​រាជ្យពេញ​លេញពី​ប្រទេស​អង់​គ្លេស និងបានក្លាយជានាយករ​ដ្ឋម​ន្រ្តីក្នុង​ឆ្នាំ ១៩៨០។

លោកបានលុបចោល​ដំណែង​នាយករ​ដ្ឋម​ន្រ្តីក្នុងឆ្នាំ ១៩៨៧ និងបានក្លាយជា​ប្រធា​នាធិប​តីជំនួ​សវិញ។

អ្នកស្នងដំណែងរបស់លោ​ក Robert Mugabe ឈ្មោះ Emmerson Mnangagwa បានសម្តែងក្តីសោកសៅ​យ៉ាង​ខ្លាំ​ង ចំពោះ​ការបាត់​បង់​លោក Robert Mugabe ដោយចាត់ទុកលោកថា ​ជាវីរបុរស​សេរីភា​ព។

លោក Emmerson ​Mnangagwa ជាអនុប្រធានាធិបតី ​នៅពេលលោ​ក​ Robert Mugabe នៅកាន់អំណាច​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×