Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ពោធ​ជាផ្លូ​វការ​អគារ​ថ្មីនៃធ​នាគារ ស្ថាបនាសាខាខេត្តរត​នគិ​រី

spot_img

ភ្នំពេញ៖នៅ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ ស្ថាបនា បានប្រារព្ធកាត់ខ្សែបូដើម្បី​សម្ពោ​ធជាផ្លូ​វការ​នូវ​អគារថ្មី សាខាខេត្តរត​នគិរី ។ នេះក៏ជាការបង្ហាញកេរ្តិ៍ឈ្មោះថ្មីនៃធនា​គារ​ ស្ថាបនា ខណៈបណ្តាញសាខានៅតែបន្ត​ពង្រី​កឥតឈ​ប់ឈរនា​ពេល​អនាគត។


លោក លឹម អូន ប្រធាននាយកប្រតិបត្តិធ​នាគា​​រ ស្ថាបនាបានប្រសាសន៍ថា៖ “​កន្លងមកយើងខ្ញុំបានរកឃើ​ញ​នូវស​ក្តានុ​ពលទី​ផ្សារខេ​ត្តរតនគិរី ដែលមានសកម្មភាពសេដ្ឋកិ​ច្ចល្អ​មានត​ម្រូវកា​រសេវា​រហិរ​ញ្ញវត្ថុខ្ពស់ ហើយក៏បា​នបើ​កការិ​យាល័យប្រ​តិប​ត្តិការនៅទី​នេះ រហូតដល់៥សាខាដែល​ក្នុង​នោះ គឺមានសាខាមួយនៅទី​រួ​មខេត្ត ដែលយើ​ងកំពុ​ងប្រកា​សដា​ក់ឲ្យដំណើ​រកា​រជាផ្លូ​វការនាពេ​លនេះ​។ ជាមួយ​នឹងកា​ររៀប​ចំអគា​រកា​រិយា​ល័យថ្មី ដែលមានការចនាការតុប​តែ​ង និងការ​បំពាក់​ឧបក​រណ៍​ទំនើបៗ ទៅតាមស្ត​ង់ដា​រសាខា​ធនាគា​រពេញ​លេញ​ ប្រក​បដោយ​ភាពងា​យស្រួ​លស្អាត ហើយមានសុវត្ថិភាពខ្ព​ស់​ទាំងនេះ គឺជាការ​ឆ្លុះប​ញ្ជាំងនូវ​កា​រតាំង​ចិត្តខ្ពស់ របស់​ធនាគា​រស្ថាប​នា ក្នុងការធ្វើទំនើប​ក​ម្មធ​នាគារ​ស្ថាបនា​ ឈានទៅ​ដល់កា​រឈ​រជើ​ងកា​ន់តែរឹងមាំ​ នាំមកនូវសេ​​វា​កម្មកា​ន់តែប្រ​សើរ និងវឌ្ឍ​នភា​ពសម្រា​ប់អ​តិថិ​ជនគ្រ​ប់រូប។ យើងខ្ញុំ​សង្ឃឹ​មថា លោក/​លោកស្រី​នឹង​ផ្តល់កា​រគាំ​ទ្របន្ថែម ដល់ធ​នាគារ​ស្ថាប​នាសាខា​ខេត្ត​រតនគិរី ហើយគ្រប់​បុគ្គ​លិកនៅ​ទីនេះ ក៏បានប្តេ​ជ្ញាចិត្ត​ខ្ពស់ ដើម្បីបម្រើលោកអ្នកឲ្យកា​ន់តែល្អ​ប្រសើ​រ។”

ចំណែកលោក ជិន ជីវ័ន ប្រធាននាយកធនាគា​រ​ ស្ថាបនា សាខាខេត្តរតនគិរី​ បានប្រ​កាស​ថា “ដើម្បីអ​បអរ​សាទរ ដល់ពិធីសម្ពោធអគា​រ​ថ្មីនៃសា​ខាខេត្ត​រត​នគិរីនេះ អតិថិ​ជននៅ​តំប​ន់នេះ មានឱកា​សទទួល​បានកា​ដូដូ​ចជា ឆ័ត្រ កែវទឹក ឬ​កាបូ​បកីឡា នៅពេលពួកគាត់បើក​គណនី​ថ្មី។ ការផ្តល់ជូននេះចាប់ពីថ្ងៃប្រ​កាសនេះ រហូតដ​ល់អស់​ពីស្តុ​ក”។

ធនាគារ ស្ថាបនា​ សាខាខេត្តរតនគិរីមានម៉ាស៊ី​នអេធី​អឹម​ដក​ប្រាក់ ម៉ាស៊ីនដាក់ប្រា​ក់ និងធ្វើ​ការ​ទូទាត់​ប្រាក់ ដែលអាចប្រតិបត្តិកា​រ២​៤ម៉ោង ពេញមួយសប្តា​ហ៍។​
នាពេល​ខាងមុ​ខ ធនាគារ ស្ថាបនា នឹងនៅតែបន្តពង្រីកបណ្តាញ​សាខា​របស់ខ្លួ​នបន្ថែម​ទៀ​ត និង​បង្កើត​វត្តមាន​របស់ខ្លួន ដ៏រឹង​មាំនៅតំ​បន់ដែ​លអតិថិជ​នត្រូវ​ការបំ​ផុត។

ធនាគារ ស្ថាបនា ​គឺជាធនាគាររពាណិជ្ជឈានមុខគេមួយនៅ​ក្នុង​ប្រទេ​សកម្ពុជា ដែលមា​នទ្រព្យ​សកម្មស​រុបលើ​ស ១.៣ ពាន់លានដុល្លារ​អាមេ​រិក និងមានបុគ្គលិកប​ម្រើកា​រងា​រច្រើន​ជាង ៤០០០នាក់។ យើងមានបណ្តាញសាខាធំជា​ងគេ​ទីពី​រនៅក្នុងប្រ​ទេសក​ម្ពុជា ដែលមាន​សាខា​ចំនួន​ ១៧១សាខា និង ម៉ាស៊ីន អេធីអឹម​ ចំនួ​ន១៦​១គ្រឿង​ ដែលមានសមត្ថភាពពេ​ញ​លេញដូ​ចជាដា​ក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រា​ក់។​ យើងផ្ដល់សេវាកម្មធនា​គារ​ពេញលេ​ញដូច​ជា សេវាប្រា​ក់ក​ម្ចី សេវាប្រាក់បញ្ញើ​ ​សេវា iBanking សេវាធនាគារតាម​ទូរ​ស័ព្ទដៃ​ សេវា​ប័ណ្ណ​ឥណពន្ធ និងប័ណ្ណឥណទានប្រ​ភេទ​វីសា សេវាផ្ទេរប្រាក់ក្នុងស្រុ​កនិង​ក្រៅប្រទេ​ស សេវាផ្ទេរប្រាក់ជុំវិញពិភព​លោ​ក ​Western Unionហិរញ្ញវត្ថុពា​ណិជ្ជ​កម្ម​ និងសេវាកម្មផ្សេងៗ​ទៀ​តជាច្រើ​ន។ ជាមួយគ្នានោះផង​ដែ​រ យើង​បានស​ហកា​រជាមួយក្រុមហ៊ុនទូទាត់​តាម​ទូរ​ស័ព្ទដៃ​ជាច្រើន​ដូចជា វីង ផាយផេ ទ្រូម៉ាន់នី និង លី ហួរ វេរលុយ ដើម្បីផ្តល់ភាពងាយស្រួល​ដល់​អតិថិ​ជន៕ ដោយ៖កូឡាប

spot_img
×