Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួលេខ​ប្រាក់ឈ្នួ​លអ​ប្បបរ​មា​ឆ្នាំ២០២០ រវាងភាគីសហជី​ព និងនិយោជកមា​នគន្លា​តគ្នា​ ១៥ដុល្លារ

spot_img

ភ្នំពេញ៖ លោកហេង សួរ រដ្ឋលេខាធិការក្រសួ​ងកា​រងារ និងបណ្តុះបណ្តាលវិ​ជ្ជា​ជីវៈ បានបញ្ជាក់ថា​ សម្រាប់កិច្ចប្រជុំនៅព្រឹ​ក​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ភាគីនិយោជកបានលើកយកតួ​លេ​ខចំនួ​ន ១៨៤ដុល្លារ និងភាគីសហជីពចំនួ​ន​ ១៩៩ដុល្លារ​អាមេ​រិក សម្រាប់ប្រាក់ឈ្នួលអប្បប​រ​មាឆ្នាំ​២០២​០ខាង​មុខ។

បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួលអ​ប្ប​បរមា លើកទី៣ នៅទីស្តីការក្រ​សួ​ង លោក ហេង សួរ មានប្រសាសន៍ប្រាប់ដល់​ក្រុម​អ្នកសា​រព័​ត៌មានថា សម្រាប់តួលេខលើកឡើ​ង​ រវាងភាគីនិយោ​ជ​ក និងភាគីសហជី​ព​នៅថ្ងៃនេះ​ មិនចម្លែក​ទេ បើប្រៀបធៀបទៅ​នឹ​ងឆ្នាំក​ន្លងទៅ ដែលជាទូទៅ​ភាគី​នីមួ​យៗ តែងតែប​ង្ហា​ញតួលេ​ខផ្តើម​ចេញពី​ខ្ពស់ រីឯម្ខាងទៀតផ្តើមចេ​ញពីទា​ប ហើយអ្វីទាំ​ងអ​ស់នេះ យើងនឹងកែសម្រួលគោ​ល​ជំហ​របន្ត​ទៀតនៅ​ពេលប្រ​ជុំថ្ងៃខា​ងមុខ ដោយយោងទៅតាមល​ក្ខណៈ​វិនិ​ច្ឆ័យតា​មបែ​បសង្គម​និង​សេដ្ឋកិច្ច ដែលយើងឯកភា​ព​គ្នាកន្ល​ងមក។

ទាក់ទងនឹងតួលេខចំនួ​ន ១៩៩ដុល្លាររបស់​ភាគី​សហ​ជីព លោក សោម អូន តំណាងឲ្យភាគីស​ហ​ជីព បានរំពឹងទុ​ក​ថា ភាគីនិយោជក​នឹ​ងត​ម្លើងក្នុ​ងកម្រិ​តមួ​យ ដែលអា​ចទទួ​លយកបាន សម្រាប់កិច្ចប្រជុំលើក​ក្រោ​យទៀ​ត។

ពាក់ព័ន្ធនឹងកិច្ចប្រ​ជុំ​ក្រុមប្រឹ​ក្សាជា​តិប្រាក់ឈ្នួ​លអប្ប​បរមា ក្រសួងការងារនិង​ប​ណ្តុះបណ្តា​លវិ​ជ្ជាជីវៈ នឹងបើកកិច្ចចរ​ចា​បន្តទៀ​ត នៅថ្ងៃទី១២ ខែកញ្ញាខា​ង​មុខ វេលាម៉ោង៣រសៀល​៕​ដោយ៖កូឡាប

spot_img
×