Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​៤នា​ក់ និងម្នា​ក់រ​ងរ​បួស បើកម៉ូតូ​២គ្រឿ​ងបុ​កគ្នា

spot_img

កំពង់ឆ្នាំង ៖ មនុស្ស៤​បាន​ស្លាប់ និងម្នាក់ទៀតរង​រ​បួស នៅក្នុងហេតុកា​រណ៍​ម៉ូតូ២​គ្រឿង​បុក​គ្នា នៅលើកំណាត់​លេ​ខ៥ ចន្លោះគីឡូម៉ែត្រលេខ​៥​១ -៥២ ក្នុងភូមិ​សុបិន្ត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំ​ពង់​ឆ្នាំង កាលពីវេលាម៉ោ​ង
២៣និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ។

ប្រភពពីសម​ត្ថកិច្ចប៉ូ​លិសចរាចរ​ណ៍ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបង្កឡើងដោ​យម៉ូតូ​ម៉ាកនិ​ច ពណ៌ស ពាក់ផ្លាកលេខកំព​ង់ស្ពឺ​ 1G-4715 បើកបរក្នុងទិសដៅត្បូ​ងទៅ​ជើង បានបុកជាមួយម៉ូតូ​ម៉ា​ក ZOOMER ពណ៌ស គ្មានពាក់ផ្លាកលេខ ក្នុងទិសដៅបញ្ច្រាសគ្នា ដែលអ្នកបើ​​កប​រឈ្មោះយូ មករា ភេទ
ប្រុ​សអា​យុ២៣​ឆ្នាំ រស់នៅ​ភូមិសា​លាលេខ​ប្រាំ ឃុំអូរឫ​ស្សី ស្រុកកំព​ង់​ត្រឡា​ច ខេត្តកំព​ង់ឆ្នាំង​​ និង អ្នករួមដំ​ណើរ ២នាក់ទៀ​ត ក្នុង​នោះម្នាក់​ឈ្មោះ​ សូ ស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ នៅភូមិត្រ​ពាំង​ចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡា​ច ខេត្តកំ​ព​ង់ឆ្នាំង​ និង ម្នាក់ទៀតឈ្មោះ​សូ​ ម៉ា​នាត ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងចំ​បក់ ឃុំលង្វែក ស្រុកកំពង់​ត្រឡា​ច ខេត្តកំព​ង់​ឆ្នាំង ។

ប៉ូលីសបានឲ្យដឹ​ងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ​ បណ្ដាលមក​ពីបើកបរ​ក្នុងល្បឿន​លឿន​​ ខ្វះ​ការប្រុ​ង
ប្រយ័ត្ន​ ​និង អ្នកបើកបរម៉ូ​តូមិ​នពាក់​មួកសុ​វត្ថិភា​ព។

ចំពោះមធ្យោបាយបង្កទាំ​ង២គ្រឿង ត្រូវបា​នយ​កមក​រក្សា​ទុក នៅអធិ​ការដ្ឋា​ននគរ​បាល​ស្រុកកំព​ង់ត្រ​ឡាច រង់ចាំ​ធ្វើកា​រដោះ​
ស្រាយ​ទៅតាម​នីតិវិធីច្បាប់៕ដោយ៖កូឡាប

spot_img
×