Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង និង​អា​មេ​រិច ព្រមព្រៀង​គ្នា​មិន​ធ្វើ​សមយុទ្ធ កំឡុង​ពេល​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ច​ខែក្រោយ​

spot_img

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន បាន​ព្រមព្រៀង​គ្នា​ថា នឹង​មិន​មាន​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ទេ ក្នុង​កំឡុង​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បុង​។​

​ការប្រកាស​មិនឲ្យ​មាន​សមយុទ្ធ​ក្នុងកំឡុងការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ចនេះ កើតឡើង​តែ​ប៉ុន្មាន ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល ប្រទេស​កូរ៉េ​ខាងជើង​បាន​បបួល​កូរ៉េខាងត្បូង​ចរចារ ហើយ​ជា​លទ្ធផល​នៃ ការបន្ទន់​ជំហរ​នេះ កូរ៉េ​ទាំង​ពីរ​បាន​សម្រេច​បើក​បណ្តាញ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​សារ ជា​ថ្មី​ឡើងវិញ​។​

​កូរ៉េខាងត្បូង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ច​រដូវរ​វា នៅក្នុង​ខែ​កុម្ភះ​នេះ ហើយ​ការប្រកួត​កីឡា​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ២៥​។ កូរ៉េខាងត្បូង និង​ខាងជើង​នឹង​ធ្វើ​កិច្ច​ពិភាក្សា​កំរិត​ខ្ពស់​មួយ​នៅ​ថ្ងៃទី ៩​ខែ​នេះ ដើម្បី​រិះរក​វិធី​ឲ្យ​កីឡាករ​កូរ៉េ​ខាងជើង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៏​នោះ​ដែរ​។​

​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ លោក ត្រាំ និង​ម៉ូ​ន បាន​ព្រមព្រៀង​គ្នា​ថា នឹង​មិន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ទេ​ក្នុងកំឡុងពេល​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច ដែល​នឹង​ធ្វើឡើង​នៅ​តំបន់ Pyeongchang​។ នេះ​បើ​តាម​វិមាន​ខៀវ (Blue House) ក្នុង​ទីក្រុង​សេ​អ៊ូ​ល បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​។​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន តែងតែ​ចាត់ទុក​សមយុទ្ធ​រួម​គ្នា​រវាង​អា​មេ​រិច និង​កូរ៉េខាងជើង​គឺជា​ការគំរាមកំហែង​ផ្ទាល់​ដល់​ទីក្រុង​ព្យុងយ៉ាង និង​បាន​ហៅ​សមយុទ្ធ​នោះ​ថា​ជាការ​ត្រៀម​ខ្លួន​ដើម្បី​ឈ្លានពាន​កូរ៉េខាងជើង​។​

​សេចក្តីប្រកាស​របស់​វិមាន​ខៀវ បញ្ជាក់ទៀតថា ក្នុង​កំឡុង​កិច្ចសន្ទនា​រវាង​មេដឹកនាំ​ទាំងពីរ លោក ត្រាំ​បាន​ថ្លែងថា គាត់​គាំទ្រ​លោក ម៉ូ​ន ១០០​ភាគរយ ដោយ​ចង់​សំដៅលើ​ការ​មិន​ឲ្យមាន​សមយុ​ទ្ធ​យោធា​រួម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​៕ សុភ័ក្ត្រ​

spot_img
×