Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរ​ងខេត្ត និងម​ន្ត្រីជំនា​ញ ចុះពិនិ​ត្យនិងចុះ​សិក្សាជុំវិញ​បញ្ហា​បរិស្ថាន នៅតំ​បន់ព្រំ​ដែន

spot_img

ខេត្តស្វាយរៀងៈ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វា​យរៀ​ង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារចុះ​សិក្សាជា​ក់ស្ដែ​ង ជុំវិ​ញបញ្ហា​បរិស្ថាននៅតំបន់ព្រំដែ​ន (ខេត្ត​ស្វាយ​រៀង-ខេត្តតៃនិញ) និងបានទៅពិនិត្យទីតាំង​អូតា​មោក ស្ថិតនៅជុំមនោរ​ម្យ ទីលានចាក់​សំរា​ម តំបន់សេដ្ឋកិច្ចពិសេ​ស​តាយសេ​ង ព្រែកតាពៅ ស្ពានចុងសំរិទ្ធិនិ​ងបណ្ដាប្រ​ព័ន្ធទេ​ក ព្រែក អូរ ជាប់តំបន់ព្រំដែន​ខេត្ត​តៃនិញ​។

ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តស្វាយ​រៀ​ង បានឱ្យ​ដឹង​ថា នាឱ​កាសនោះ ក៏មាន​ការចូ​លរួមពី លោកឧត្ដមសេនីយ៍ស្ន​ង​ការរ​ង លោកប្រធានម​ន្ទីរប​រិស្ថាន លោកអភិបាលរងស្រុកស្វា​យ​ទាប លោកអភិបាលរ​ង​ក្រុងបា​វិត លោកអនុប្រធានម​ន្ទីរ​ធនធា​នទឹ​ក លោកប្រធានច្រកទ្វាព្រំ​ដែន​អន្តរ​ជាតិ​បាវិត លោកប្រធានការិយាល័យ​ប​រិស្ថាន​ស្រុកស្វា​យទា​ប និងក្រុងបា​វិត លោកមេឃុំមនោរម្យ​ លោកចៅសង្កា​ត់បា​វិត លោកចៅសង្កាត់ច្រ​ក​ម្ទេស មន្រ្តីសាលាខេត្ត ​និងអ្នក​ពាក់​ព័ន្ធ។

ប្រភពខាង​លើបានបន្តថា ក្រៅពីកា​រចុះសិ​ក្សាជាក់​ស្ដែង ជុំវិញ​បញ្ហាប​រិស្ថាន​នៅតំប​ន់ព្រំដែ​ន (ខេត្ត​ស្វាយរៀ​ង-ខេត្តតៃនិ​ញ) និងបានទៅពិនិត្យ​ទីតាំង​អូតា​មោក ស្ថិតនៅជុំមនោ​រម្យ ទីលានចាក់សំរា​ម ​តំបន់​សេដ្ឋ​កិច្ចពិ​សេសតាយ​សេង ព្រែកតាពៅ ​ស្ពានចុងសំរិទ្ធិនិង​បណ្ដា​ប្រព័ន្ធ​ទេក ព្រែក អូរ ជាប់តំបន់ព្រំ​ដែនខេ​ត្តតៃនិញ ដើម្បីដោះ​ស្រាយរាល់​បញ្ហា ដែលប្រ​ឈមនៅ​ក្នុងបាវិ​តនាពេលកន្លងមក៕ដោយ៖ វ៉ៃកូ

spot_img
×