Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត

រាសីល្អជាមធ្យម។ ការងារ ថ្ងៃនេះដួងរាសីរបស់លោកអ្នកឃើញថា មានការចម្រើនលូតលាស់សន្សឹមៗទៅមុខហើយធ្វើអ្វីក៏តែងសម្រេចជោគជ័យមួយចំនួនវិលត្រឡប់មកវិញដែរ។ ទាំងស្រ្តីបុរសការប្រកបការងារលោកអ្នកត្រូវធ្វើដោយសេចក្តីស្ងប់ហើយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយទើបប្រសើរហោង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់និងប្រចែប្រច័ណ្ឌច្រើនដោយសារម្នាក់ៗមិនសូវ​យក​ចិត្តទុកដាក់គ្នាដូចជាទីពេញចិត្តនោះឡើយ៕

ឆ្នាំឆ្លូវ

រាសីស្រុតចុះ។ ការរស់នៅ ថ្ងៃនេះលោកអ្នកគប្បីរក្សាភាពស្ងៀមស្ងាត់ដោយមិនត្រូវតបតជាមួយក្រុមមនុស្សក្បែរខ្លួនឬសូម្បីតែពីចម្ងាយក្តីទើបមិនមានបញ្ហាមិនល្អណាមួយចោទឡើង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងកើតឡើង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីប្រយ័ត្នប្រយែងបញ្ហាចរាចបន្តិច។

រីឯមនោសញ្ចេតនាស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលពុំនោះបើកើតរឿងធំគ្មាននរណាជួយកើតឡើយ ៕

ឆ្នាំខាល

រាសីខ្ពស់ត្រដែត។ ការងារ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារដែលពាក់ព័ន្ធជាមួយបញ្ហាប្រាក់​កាស ឬបញ្ហាកិច្ចការងារសំខាន់អ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញនោះគឺមានសន្ទុះជឿន​លឿនទៅមុខ ហើយត្រូវរក្សាភាពស្ងប់ស្ងាត់ដាច់ខាតបើធ្វើជំនួញបានកាក់កបល្អមិនត្រូវក្អេងក្អាងឡើយបើពុំនោះទេអាចហុចផលអាក្រក់ណាមួយមកវិញជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

រីឯមនោសញ្ចេតនា គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕

ឆ្នាំថោះ

រាសីស្រុតចុះ។ ការងារ ថ្ងៃនេះការប្រកបកិច្ចការងារអ្វីឃើញថាមានការរាំងស្ទះនិងជួបបញ្ហាជាឧបសគ្គច្រើនហើយពិសេសងាយកើតរឿងរាវទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកប្រាក់ចំណូលបន្តិចហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរឡើយដូចនេះឱ្យប្រយ័ត្នកើតជម្លោះមួយហើយមួយទៀត។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទ​ឈាន​ដល់ការបែកបាក់៕

ឆ្នាំរោង

រាសីខ្ពស់ត្រដែត។ ការរស់នៅ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរគួរសម ពីព្រោះបើមានការចរចាឬធ្វើអ្វីមួយតែងសម្រេចជោគជ័យដល់ចប់ចុងចប់ដើមនិងក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អពីរឿងអ្វីមួយឱ្យសប្បាយចិត្តទៀតផង។អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់កម្រើកឡើងវិញហើយភាពសុខដុមក៏មានច្រើនផងដែរ។ការធ្វើដំណើរឆ្ងាយជិតមានភាពសុខដុមដូចសព្វមួយដង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយបំផុត៕

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់ឬដៃគូស្នេហាគឺមានមនុស្សចាប់អារម្មណ៍ហើយអាចឈានទៅជាគូអាពាហ័ពិពាហ៍ផងក៏សឹងមាន៕

ឆ្នាំម្សាញ់

រាសីល្អជាមធ្យម។ ការងារ ក្នុងថ្ងៃនេះការប្រកបការងារអ្វីលោកអ្នកងាយទទួលរងប៉ះទង្គិចនិងបរាជ័យដូច្នេះហើយមុនធ្វើអ្វីមួយគួរគិតឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចទទួលរងផលលំបាកនៅគ្រាក្រោយជាក់ជាពុំខាន។ការប្រកបការងារលោកអ្នកចូរប្រយ័ត្នកើតមានជម្លោះវិវាទសម្តីបន្តិចបន្តួចហើយរីកជាធំរហូតឈានដល់ការប្រកាប់ប្រចាក់គ្នា។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរគួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមនិងក្តីសោមនស្សជានិច្ច។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

ឆ្នាំមមី

រាសីល្អជាមធ្យម។ ការងារ ក្នុងពេលនេះទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយនិងត្រូវដាក់ផែនការឱ្យបានល្អទើបមិនបង្កការប៉ះទង្គិចដល់គ្រា ខាងមុខ។ការរស់នៅលោកអ្នកគប្បីមានការបើកចិត្តឱ្យទូលាយហើយមិនត្រូវយកបញ្ហាអ្នកដទៃទុកខ្លួនច្រើនឡើយនាំតែកើតរឿងសៅហ្មងតែប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើការពិបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់ ៕

ឆ្នាំមមែ

រាសីល្អជាមធ្យម។ ការរស់នៅ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក មានភាពរលូនល្អ ប៉ុន្តែយ៉ាងណាសម្រាប់ស្រ្តីជួបបញ្ហារដុបរដុបច្រើនត្រូវឆ្លងកាត់ផង។ ដោយឡែកនៅថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរឃើញថាការរកផលកម្រៃជួបការលំបាកច្រើនហើយបើមានបើករបរថ្មីៗផងមានការអស់សង្ឃឺមច្រើន។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំវិញងាយទាំងជម្លោះវិវាទនិងងាយទាំងបែកបាក់ថែមទៀត៕

ឆ្នាំវក

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាច ទទួលរងការខកបំណងច្រើនមកហើយពិសេសរឿងការងារ ប្រាក់កាសតែម្តង។ អ្នកប្រកបរបររកស៊ីជួញដូរការចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីកក់ក្តៅតែយ៉ាងណាមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងឡើយប្រយ័ត្នឧបទ្រពចង្រៃយាយីកើតតែបញ្ហាមិនចេះចប់។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគាប់បំណងផង៕

ឆ្នាំរកា

រាសីស្រុតចុះ។ ការរស់នៅ នាពេលនេះដំណើរជីវិតរបស់លោកអ្នក ឃើញថាមានការហត់នឿយច្រើនបន្តិចប៉ុន្តែយ៉ាងណាលោកអ្នកក៏អាចបំពេញជោគជ័យដែរ។ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរកុំសម្លឹង​លាភធំដុំភ្លេចលាភតូចតាចព្រោះចំណូលភាគច្រើនបានតែតូចតាចប៉ុណ្ណោះ។ចំណែកអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិចចូរប្រយ័ត្នកើតជម្លោះវិវាទ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីចូរកុំយកភាពមានះចង់ចាញ់ឈ្នះគ្នាច្រើនដាក់ខ្លួនប្រយ័ត្នកើតមានជម្លោះវិវាទឈានដល់ការប្រេះស្រាំ៕

ឆ្នាំច

រាសីល្អជាមធ្យម។ ការងារ ក្នុងថ្ងៃនេះបើលោកអ្នកចរចាពីបញ្ហាប្រាក់កាសគឺតែងមានសញ្ញាល្អជាងអាក្រក់ហើយបើចង់ទារកូនបំណុលផងក៏ជាឱកាសល្អផងដែរ។ចំពោះការប្រកបការងារត្រូវប្រុងប្រយ័ត្នបន្តិចព្រោះមានក្រុមមនុស្សចាប់កំហុសនិងយាយីបៀតបៀនច្រើន។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំងាយទាំងផ្អែមល្ហែមហើយក៏ងាយកើតចម្រូងចម្រាស៕

ឆ្នាំកុរ

រាសីខ្ពស់ត្រដែត។ ការងារ នៅថ្ងៃនេះលោកអ្នកអាចប្រកបការងារពេញទីពីព្រោះថាផលតែងឆ្លើយតបខ្លះៗនាពេលក្រោយវិញផង។ ការប្រកបការងារបើលោកអ្នកខ្លះធ្លាប់តែជួបបញ្ហាមិនល្អនឹងអាចប្រែប្រួលមកជាល្អឡើងវិញដូចនេះត្រូវតែក្តោបក្តាប់ឱកាសនេះកុំឱ្យឆ្លងផុតដោយឥតប្រយោជន៍ឡើយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីមានភាពលូតលាស់ប្រពៃហើយបើលោកអ្នកចង់បើករបរថ្មីក៏ជាឱកាសល្អប្រពៃណាស់ដែរ។

រីឯមនោសញ្ចេតនា មានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមល្អប្រពៃណាស់ ៕

spot_img
×