Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំលឹក​ដល់​ម្ចាស់​យានយន្ត​មក​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​ ២០១៩

spot_img

​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បញ្ជាក់ថា មាន​ម្ចាស់​យានយន្ត​ភាគច្រើន​បានប្រកាស​បង់ពន្ធ​រួចរាល់​ហើយ ខណៈដែល​ម្ចាស់​យានយន្ត​មួយចំនួនទៀត​នៅ​មិនទាន់បាន​បង់ពន្ធ ដូច្នេះ​សូម​រំលឹក​ដល់​ម្ចាស់​យានយន្ត​មក​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២0១៩ ឲ្យ​បាន​ទាន់ពេលវេលា ព្រោះ​ថា​​ការប្រមូល​ពន្ធ នឹងត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​៣០ ខែ វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​ ។​

​បើតាម​សេចក្តីជូនដំណឹង ស្តីពី​ការ​រំលឹក​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២0១៩ អគ្គនាយកដ្ឋាន​ពន្ធដា​រ​មាន​កិត្តិយស​សូម​ជម្រាបជូន​ម្ចាស់​យានយន្ត​ទាំងអស់ មេត្តា​ជ្រាបថា អនុ​លោម​តាម​​ប្រកា​សលេខ ៥៣១ សហវ​.​ប្រក ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តីពី​ការ​​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ ការប្រមូល​ពន្ធ​ប្រភេទ​នេះ​នឹងត្រូវ​បិទ​បញ្ចប់​​ជា​ស្ថាពរ​នៅ​ថ្ងៃទី​៣០ ខែ វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​។​

​ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សង្កេតឃើញថា មាន​ម្ចាស់​យាន​យ​ផ្ត​ភាគច្រើន​បានប្រកាស​បង់ពន្ធ​
​រួចរាល់​ហើយ ខណៈដែល​ម្ចាស់​យានយន្ត​មួយចំនួនទៀត​នៅ​មិនទាន់បាន​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​រួម​ក្រើនរំលឹក​ដល់​ម្ចាស់ យានយន្ត​ទាំងអស់​ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ ​មេត្តា​រួសរាន់​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ឲ្យ​បាន​ទាន់ពេលវេលា ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅតាម​ធនាគារ​កាណាឌីយ៉ា ក​. អ ឬ​នៅ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ឬ​នៅ​ធនាគារ​កម្ពុជា​សាធារណៈ​​ភីអិលស៊ី ឬ​នៅ​ធនាគារ​វឌ្ឍនៈ ឬ​នៅ​ធនាគារ​អេ​អិន​ហ្សិត​រ៉ូយ៉ាល់ ឬ​នៅតាម​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ចៀសវាង​នូវ​ការកក​ស្ទះ និង​ការ​ប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំ​ឲ្យ​កើតមាន​នូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​។​

​ក្នុងករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់ពេលវេលា​តាម​ការកំណត់​ខាងលើ ម្ចាស់​យានយន្ត​នឹងត្រូវ​ទទួលរង​នូវ​
​ទោសទណ្ឌ​តាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ​ជាពិសេសឧត​របាល​ចរាចរណ៍​ដើម្បី​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ប្រមូល​ពន្ធ​នេះ​ទៅតាម​ដងផ្លូវ​នានា ឬ​ខ្ជាប់​ពី​ការ​ប៉ទ​បញ្ចប់​ការប្រមូល​ពន្ធ​ ។​

​អគ្គនាយក​ដ្ឋា​ឲ​ពន្ធដារ​មាន​ក្តីសង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ម្ចាស់​យានយន្ត​ទាំងអស់​នឹង​យកចិត្តទុក​ដាក់​​តោរ​ព​កាតព្វកិច្ច​សារពើពន្ធ ស្របតាម​ការកំណត់រ​បស់​ច្បាប់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕ ដោយ​៖​កូ​ឡាប​

spot_img
×