Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​បក្ស​ខ្មែរ​ក្រោក​៖​យើង​ប្រឆាំង​មន្ត្រី​ខូច ព្រោះ​យើង​ដឹង​អារម្មណ៍​ថា​ត្រូវ​អ្នកមានអំណាច​ធ្វើបាប​វា​លំបាក​ប៉ុនណា

spot_img

​ភ្នំពេញ ៖ មិន​ថា​យប់ ឬ​ថ្ងៃ​ឡើយ ទីស្នាក់ការ​កណ្ដាល​រប​ស់​គណបក្ស​ខ្មែរ​ក្រោក នៅតែមាន​វត្តមាន ពុក​ម៉ែ​បងប្អូន​មាន​ជា​ហូរហែរ ដើម្បី​ដាក់ពាក្យ​បណ្ដឹង ក្រោយ​ពលរដ្ឋ​អស់ជំនឿ​លើ​អាជ្ញាធរ និង​ភាព​អសកម្ម​របស់​មន្ត្រី​មូលដ្ឋាន​ដែល​មិនបាន​បម្រើ​ពលរដ្ឋ​អស់ពី​លទ្ធភាព និង​សមត្ថភាព​។​

​លោក​សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី ០៦ ខែកញ្ញា​នេះ​ថា ជា​រៀងរាល់ថ្ងៃ​យើងខ្ញុំ​បាន​ខិតខំ​អស់ពី​លទ្ធភាព និង​សមត្ថភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​មន្ត្រី​ខូច តាមដាន​ស៊ើបអង្កេត​លើ​ការអនុវត្តន៍​ច្បាប់ ដើម្បី​យក​ទ្រូង​ការពារ​ប្រយោជន៍​ស្របច្បាប់​របស់​ពលរដ្ឋ​។​

​លោក​បាន​បន្ត​ឲ្យ​ដឹងថា មូលហេតុ​ដែល​យើង​ខិតខំ​យ៉ាងនេះ ព្រោះ​យើង​ដឹងថា អារម្មណ៍​របស់​អ្នកទន់ខ្សោយ ដោយ​កើតទុក្ខ​ព្រោះ​អ្នកមានអំណាច​ធ្វើបាប​វា​លំបាក​ប៉ុនណា ។​

​ក្នុងនាម​លោក​ជា​ប្រធាន លោក​នឹងមិន​ទុក​មុខ​ឲ្យ​ទេ​អស់លោក​ណាក៏ដោយ ឲ្យ​តែ​ធ្វើបាប នឹង​បង្ក​ការឈឺចាប់​ដល់​ពលរដ្ឋ ជាពិសេស​ធ្វើ​ឲ្យ​ប្រទេសជាតិ​ខាតបង់ បើទោះជា ស្អប់​ខ្ញុំ​ស្អប់​ទៅ គុំ​ខ្ញុំ​គុំ​ទៅ លោ​កថា​អត់​ឈឺក្បាល​ជាមួយ​ទេ​។​

​លោក​បាន​បន្ថែមទៀតថា ទោះ​អស់​លោកធំៗ​មួយចំនួន​ខឹង​ខ្ញុំ​ស្អប់​ខ្ញុំ ព្រោះ​ខ្ញុំ បកអាក្រាត​អស់លោក ខ្ញុំ​ចង់​ឲ្យ​អស់លោក​ដឹងថា​ទង្វើ​អស់លោក​ធ្វើ​ឲ្យ​ពលរដ្ឋ​ទទួលបាន​ភាពឈឺចាប់​តើ​គាត់​មាន​អារម្មណ៍​លំបាក​ប៉ុនណា ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×