Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ទឹក​ហូរ​ខ្លាំង បណ្ដាលឱ្យ​បាក់​ស្រុត​ស្ពាន​មួយកន្លែង នៅ​ស្រុក​ស្ទឹងត្រង់

spot_img

​កំពង់ចាម ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៨និង ៣០​នាទី ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្ពាន​ទួល​រកា ស្ថិតក្នុង​(​ភូមិ​ទួល​រកា និង​ភូមិ​ដី​លើ​) ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ករណី​ទឹក​ហូរ​ខ្លាំង បណ្តាល​ឲ្យ​ស្រុត​ស្ពាន (​បាក់​សសរ​អស់​ចំនួន​២) ជាហេតុ​ធ្វើ​ឲ្យមិន​អាចធ្វើ​ចរាចរណ៍​បាន ។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​ចាត់​ឲ្យ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ ចុះ​ត្រួតពិនិត្យ និង​បានដាក់​ស្លាក​សញ្ញា​ហាមឃាត់​ជា​បណ្ដោះអាសន្ន និង​យាម​ការពារ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ឡើយ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×