Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះសំណាក់យីហោ ឡេ​ស៊ី​ហ្វី​ស ជា​សម្បុក​អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​បង្ក្រាប​នៅក្នុង​ទឹកដី​ខណ្ឌដូនពេញ

spot_img

​ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្សព្វផ្សាយ​ពី​លទ្ធផល​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ ឈានដល់​បើក​ការបង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ និង​សម្រួល​ទីតាំង​ឲ្យ​ប្រើ​ប្រាប់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ទីតាំង​ផ្ទះសំណាក់ យីហោ ឡេ​ស៊ី​ហ្វី​ស ដែលមាន​ចំនួន​១៨​បន្ទប់ ក្នុងនោះ​សមត្ថកិច្ច​យើង​បាន​ត្រួតពិនិត្យ​ឃើញ​មាន​ចំនួន​១៣​បន្ទប់ ដែល​បាន​សម្រួល​ទីតាំង​ឲ្យ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​។​

​នគរបាល​មូលដ្ឋាន ដែល​ចុះ​ប្រតិបត្តិការ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១និង៣០​នាទី ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋាន ប៉ុស្តិ៍នគរបាល បាន​បើក​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ និង​សម្រួល​ទីតាំង​ឲ្យ​ប្រើ​ប្រាប់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅក្នុង​ទីតាំង ផ្ទះសំណាក់ យីហោ ឡេ​ស៊ី​ហ្វ ផ្លូវ​៨១ ភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​២ ដែលជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​ណ៍​នេះ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់ (​ស្រី​៣​នាក់​) រួមមាន ​៖ ១ ឈ្មោះ ផៃ គ​ន្ធី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ម្ចាស់​ផ្ទះសំណាក់ ២ ឈ្មោះ ឈួន ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​បន្ទប់​លេខ​០០៣ មុខរបរ​មិន​ពិត​ប្រាក​ដ (​ជួញដូរ ) ៣ ឈ្មោះ ម៉ាក់ សូវ​ត្ថិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ទីតាំង​ខាងលើ​មុខរបរ​អ្នកមើលការខុសត្រូវ ៤ ឈ្នោះ រ៉ា ស៊ុមឆាយ​ឆា​ញ​ស៊ុំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​ទីតាំង​ខាងលើមុខ​របរ​សន្តិសុខ ៥ ឈ្មោះ ឡេ​ន មករា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មើល​ការ​នៅផ្ទះ​សំណាក់ គីម​សួរ (​ប្រើប្រាស់​) ៦ ឈ្មោះ ទុំ សុភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ (​ប្រើប្រាស់​) ៧ ឈ្មោះ ឡុង ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ មុចរ​បរប​គ្មាន (​ប្រើប្រាស់​) ៨ ឈ្មោះ ទុន ចរិយា ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ មុខរបរ​គ្មាន (​ប្រើប្រាស់​)​។ វត្ថុតាង​ចាប់​យក​រួមមាន ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៤​កញ្ចប់ កាំភ្លើងខ្លី មួយ​ដើម​មិន​ស្គាល់​ម៉ាក​ដាវ​​កែ​​ច្នែ និង​កាំបិត​ចំនួន​០៣​ដើម ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួនធំ ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

​ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ ប៉ុ​សិ៍្ត បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តតាម​នីតិវិធី​៕​ដោយ​៖​កូ​ឡាប​

spot_img
×