Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើស​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត តាមរយៈ​ករណី​ថតរូប​ភាព ឬ​វីដេអូ​អាសអាភាស គំរាម​ទារប្រាក់​

spot_img

​ភ្នំពេញ ​៖ អ្នកជំនាញ​ខាងអាយ​ធី បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​លើ​បទល្មើស​នានា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ជាក់ស្តែង ជនល្មើស​បាន​ប្រើប្រាស់​នារី​ស្អាតៗ ដើម្បី​ទាក់ទាញ​ជនរងគ្រោះ ធ្វើការ​សន្ទនា​អន​ឡាញ ប្រើប្រាស់​សកម្មភាព​ស្រើបស្រាល អូសទាញ​ជនរងគ្រោះ​ប្រព្រឹត្ត​សកម្មភាព​រួមភេទ មុខ​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ និង​ធ្វើ​ការថត​សកម្មភាព​ទាំងនោះ គំរាម​ទារប្រាក់​។​

​នៅ​ថ្ងៃទី​៦​ខែកញ្ញា តាមរយៈ​ទំព័រ​បណ្តាញ​ទំនាក់​ទ​នង​សង្គម​ផ្លូវការ​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ នូវតែ​បន្ត​ផ្តល់​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​លើ​បទល្មើស​នានា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ជាក់ស្តែង បច្ចុប្បន្ន​ករណី​ថតរូប​ភាព ឬ​វីដេអូ​អាសអាភាស​គំរាម​ទារប្រាក់ (Sex Extortion) ជាច្រើន​កំពុង​កើតមានឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជនល្មើស​បាន​ប្រើប្រាស់​មធ្យោ​បាយ​​មួយចំនួន​រួមមាន​៖

​ទី​១ ៖ ប្រើប្រាស់​នារី​ស្អាតៗ ដើម្បី​ទាក់ទាញ​ជនរងគ្រោះ ធ្វើការ​សន្ទនា​អន​ឡាញ ប្រើប្រាស់​សកម្មភាពស្រើប​ស្រាល អូសទាញ​ជនរងគ្រោះ​ប្រព្រឹត្ត​សកម្មភាព​រួមភេទ មុខ​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ និង​ធ្វើ​ការថត​សកម្មភាព​ទាំងនោះ គំរាម​ទារប្រាក់​។​

​ទី​២៖ ប្រើប្រាស់​គេហទំព័រ​អាសអាភាស បញ្ចូល​កម្មវិធី​សន្ទនា​អន​ឡាញ ឬ​ផ្ទាំង​បើក​វីដេអូ ដែល​បញ្ជា Webcam ដើម្បី​លួច​ថត​សកម្មភាព​ជនរងគ្រោះ និង​ធ្វើការ​គំរាម​ទារប្រាក់​។​

ទី​៣៖ ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ ក្នុងការ​ចម្លង​មេរោគ​ទៅកាន់​ម៉ាស៊ីន​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ ប្រើប្រាស់ Webcam ថត​សកម្មភាព​ផ្សេងៗ និង​ធ្វើការ​គំរាម​ទារប្រាក់​។​

​ស្តែង​តាម​សកម្មភាព​ដែល​ជនល្មើស​បាន​ប្រើប្រាស់​មធ្យោបាយ​ខាងលើនេះ ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ដែលមាន ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហោ សំអាត ប្រធាន​នាយកដ្ឋាន​បាន​ដឹកនាំ​មន្ត្រី​ជំនាញ ដើម្បី​ផ្តល់នូវ​វិធានការ​ការពារ និង​ដោះស្រាយ​ដូចខាងក្រោម​៖ ១. ជួប​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើការ​ប្រឹក្សា ដាក់ពាក្យ​បណ្តឹង និង​ស្វែងរក​ជនល្មើស ២. ការបង់ប្រាក់​តាម​ជនល្មើស​វា​កំណត់​មិនមែនជា​មធ្យោបាយ​នោះទេ ព្រោះ​អ្នកនឹង​ត្រូវ​បង់​ជា​បន្តបន្ទាប់ ៣. ធ្វើ​ការបិទ​គណនី​បណ្តាញ​សង្គម​បណ្តោះអាសន្ន ៤. ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ ស្កេ​ន និង​សម្អាត​មេរោគ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ ៥. ប្រើប្រាស់ Sticker បិទ Webcam នៅពេល​មិន​ប្រើប្រាស់​៕ ដោយ​៖​កូ​ឡាប​

spot_img
×