Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិនិយោគិន​ជប៉ុន ដែល​កំពុងមាន​ប្រតិបត្តិការ​នៅក្នុង​តំបន់ និង​នៅក្នុង​ប្រទេស​កម្ពុជា បាន​ស្វែងយល់​បន្ថែម ពី​កាលានុវត្តភាព​វិនិយោគលើ​វិស័យ​អាទិភាព​ចំនួន​៥

spot_img

​ភ្នំពេញ ​៖ ប្រតិភូ​វិនិយោគិន​ជប៉ុន​ដែល​កំពុងមាន​ប្រតិបត្តិការ​នៅក្នុង​តំបន់ និង​នៅក្នុង​ប្រទេស​កម្ពុជា បាន​ស្វែងយល់​បន្ថែម​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ដែល​វិស័យ​អាទិភាព​ទាំង​៥​ដែល​បានកំណត់​នៅក្នុង គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ជាពិសេស​វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​កែច្នៃ​ចំណីអាហារ ដែល​ក្រុមហ៊ុន​ជប៉ុន​មាន​បច្ចេកវិទ្យា​និង​ជំនាញ​។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា The Council for the Development of Cambodia បានប្រកាសថា នា​រសៀល​ថ្ងៃ​សុក្រ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ ក​.​អ​.​ក បានទទួល​ជួប​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​ចំនួន ១៤​រូប ដែល​កំពុងមាន​ប្រតិបត្តិការ​នៅក្នុង​តំបន់ និង​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងយល់​បន្ថែម​ពី​កាលា​នុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក​ប្រធាន​ផ្នែក​តំបន់​អាស៊ី​និង​អូ​សេ​អា​នី​នៃ​ធនាគារ មី​ហ្ស៊ូ​ហូ ដែលជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ធំជាងគេ​ទាំងបី នៅ​ប្រទេស​ជប៉ុន​។

​ជំនួប​ពិភាក្សា​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​​ជំរុញ​វិនិយោគ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ធនាគារ មី​ហ្ស៊ូ​ហូ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ សំដៅ​ជំរុញ​ការវិនិយោគ​របស់​ជប៉ុន​មក​កម្ពុជា និង​លើកកម្ពស់​ភាពជា​ដៃគូ​សហគ្រិន​​កម្ពុជា​-​ជប៉ុន​។​

​លោក សុខ ចិន្តា​សោភា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ និង​បាន​ជម្រាបជូន​គណៈ​ប្រតិភូ​​អំពី​ការវិវត្ត​សំខាន់ៗ​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​កាលានុវត្តភាព និង​សក្ដានុពល​ធុរកិច្ច​និង​វិនិយោគ ក៏ដូចជា​ការដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​។​

​ឆ្លើយតប​នឹង​សំណួរ​ពី​វិស័យ​ដែល​កម្ពុជា​ចង់ឃើញ​អ្នកវិនិយោគ​ជប៉ុន​ធ្វើការ​វិនិយោគ លោក​រដ្ឋមន្ត្រី​ប្រតិភូ​បាន​ជម្រាបជូន​គណៈប្រតិភូ អំពី​វិស័យ​អាទិភាព​ទាំង​៥​ដែល​បានកំណត់​នៅក្នុង គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ជាពិសេស​វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​កែច្នៃ​ចំណីអាហារ ដែល​ក្រុមហ៊ុន​ជប៉ុន​មាន​បច្ចេកវិទ្យា​និង​ជំនាញ ខណៈដែល​កម្ពុ​ជាមាន​ក​សិ​ផល​ដែលមាន​គុណភាព​ខ្ពស់​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×