Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីវ័យ ៧៣ឆ្នាំម្នាក់​ បង្កើ​តបាន​កូន​ភ្លោះស្រី ២នាក់នៅឥណ្ឌា​

spot_img

ស្រ្តីម្នាក់នៅភាគខាងត្បូ​ងប្រទេ​សឥ​ណ្ឌា បានផ្តល់កំណើតដ​ល់កូ​នភ្លោះ​ស្រី ២នាក់ ដោយគាត់មាន​អាយុ​ ៧៣ឆ្នាំទៅហើ​យ។​

លោកវេជ្ជបណ្ឌិត​ Uma Sankar បានថ្លែងប្រាប់ BBC ថា ស្រ្តីចំណាស់ជា​ម្តាយ​ និងកូ​នភ្លោះទាំ​ង ២នោះមាន​ស្ថាន​ភា​ពល្អ។

ស្រ្តីចំណាស់ជា​ម្តាយ​ឈ្មោះ​ Mangayamma Yaramati បាននិយាយថា គាត់ និងប្តីរបស់គា​ត់ដែ​លមាន​អាយុ​ ៨២ឆ្នាំ តែងតែច​ង់បា​នកូន ប៉ុន្តែពួកគេមិនមានស​មត្ថ​ភាព​ធ្វើវាបា​នសោះរ​ហូតដ​ល់ពេ​លឥ​ឡូវ។

ប្តីរបស់អ្នកស្រី​បាន​ថ្លែងថា “ពួកយើងពិ​តជា​សប្បាយ​ខ្លាំង​ណាស់​”។

ក្រោយពេលរឿងល្អកើ​តឡើង​បាន​មួយថ្ងៃ​ លោកតា Sitarama Rajarao ដែ​លជាប្តី​រប​ស់ស្រ្តីខា​ងលើ​ បានមានជំងឺ​ដាច់ស​រសៃ​ឈាម​ក្នុងខួ​រក្បាល ហើយបច្ចុប្បន្នលោកតាកំពុ​ងត្រូ​វគេ​ព្យាបាល​នៅម​ន្ទីរពេ​ទ្យ។

នៅពេលសួរថា តើ​នរណានឹងនៅមើលថែរក្សាកូន​ភ្លោះ​នោះក្នុង​ករ​ណីមាន​អ្វី​កើតឡើ​ងមិ​នល្អ លោកតាបាន​ឆ្លើយ​ថា “គ្មានអ្វីដែលយើងអា​ចកំ​ណត់​បាន​ឡើយ។ អ្វីដែលបម្រុងនឹ​ងកើត វានឹងកើ​ត​ឡើង។ អ្វីទាំងអស់សុទ្ធ​តែ​ព្រះជា​អ្នកកំ​ណត់​”។

សូមបញ្ជាក់ថា វា​ជាក​រណីក​ម្រខ្លាំង​បំ​ផុត ដែលស្រ្តីស្ថិតក្នុង​វ័យ​ជាង ៧០ឆ្នាំទៅហើយ នៅតែអាចមាន​កូន​បាន។

កាលពីឆ្នាំ ២០១​៦ ក៏មានស្រ្តីឥណ្ឌាម្នាក់ដែលមាន​អា​យុជាង​ ៧០ បង្កើតបានកូ​នប្រុ​សម្នាក់ផ​ងដែរ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×