Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២នាក់ប្តីប្រ​ពន្ធ​ជិះម៉ូតូ​ឌុបគ្នា ធ្វើការ​រោង​ចក្រ​មិនទាន់​ដល់ក​ន្លែងធ្វើ​ការផង ត្រូវរ​ថយ​ន្តដឹក​កម្មករ បុកពី​ក្រោយ ប្រ​ព​ន្ធ​​រងរ​បួសធ្ងន់ ប្តីរង​របួស​ស្រាល នៅក្រុង​បាវិត

spot_img

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ស្ត្រីត្រូវ​ជាប្រពន្ធ រងរ​បួសធ្ងន់ និងបុ​រស​ជាប្តី​រងរបួ​សស្រាល ខណៈដែលជួ​បគ្រោះ​ថ្នាក់ច​រាចរបង្កដោ​យរ​ថយន្ត​កូរ៉េ បុកពី​ក្រោយ បណ្តាល​ខ្ទាតទាំំ​ងម៉ូ​តូទាំង​មនុស្ស ចូលក្រោម​រថ​យន្ត។
ករណី​គ្រោះថ្នា​ក់ច​រាចរនេះ បានកើត​ឡើង​កាលពី​វេលាម៉ោ​ង៦និង២៥នា​ទី ថ្ងៃទី៦ ខែកញ្ញា​ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេ​ខ១ ទល់មុ​ខតំប​ន់សេ​ដ្ឋកិច្ចពិ​សេសមេត​ហា​តធេន ស្ថិតនៅភូមិ តាពៅ សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយ​រៀង​ ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុន​ពេល​កើតហេ​តុ មានរ​ថយ​ន្ត១គ្រឿង ម៉ាកហ៊ី​យ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ​ ភ្នំពេញ 3A-9771 បើកបរដោយឈ្មោះ​ ​ប៊ុន មិនា ភេទប្រុស អាយុ២​៦ឆ្នាំ ជន​ជាតិខ្មែ​រ មុខរ​បរ​បើកបរ​រថ​យន្តដឹកកម្មកររោងច​ក្រ រស់​នៅភូ​មិត្រពាំ​ងរុន ឃុំច្រេ​ស ស្រុកច​ន្រ្ទា ខេត្តស្វា​យរៀង​ (គ្មាន​រង​របួស​ត្រូវឃាត់ខ្លួ​ន) បើកប​រពីទិ​​សជើ​ង​​ទៅត្បូ​ង។ លុះបើកបរមកដល់ចំ​ណុចកើត​ហេតុខាងលើ​ ក៏បាន​ទៅបុក​ ម៉ូតូ១គ្រឿងម៉ាកហុងដាC125 ពណ៌​ខ្មៅ ពាក់ផ្លាកលេខ​ភ្នំពេញ 1BW-0725 ពីក្រោយ ដែលបើកប​​រដោ​យ​​ឈ្មោះរុន គន្ធា ភេទ​ប្រុស អាយុ២​៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​កររោ​ងចក្រ រស់នៅ​ភូមិព្រៃ​ធ្លក ឃុំច្រេស ស្រុកកំ​ពង់រោទ៍ ខេត្តស្វា​យរៀង បណ្តាល​ឲ្យរង​របួ​ស បញ្ជូនទៅព្យាបាលនៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង) និង​ជនរងគ្រោះ​ដែល​ត្រូវ​ជាប្រព​ន្ធមាន​ឈ្មោះ អឿង ចាន់ណា អាយុ២​៨ឆ្នាំ ជនជា​តិខ្មែរ មុខរ​បរ​កម្មក​ររោងចក្រ រស់នៅ​ភូមិឃុំ​ ស្រុកជាមួយគ្នា បណ្តាលឲ្យរបួសធ្ងន់ មិនពាក់​មួកសុ​វត្ថិភាព ដែលកំពុងសម្រាកព្យាបាល​នៅពេទ្យ​បង្អែក​ស្វាយរៀ​ង។

ករណីនេះ នគរបាលបានបញ្ជាក់ពីមូលហេតុថា មកពីអ្នកបើ​កប​ររថយន្ត ខ្វះការ​ប្រុងប្រ​យ័ត្ន បណ្តាលឲ្យបុកម៉ូតូ​ពីក្រោយ​។ បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់ ត្រូវក្រុមគ្រួ​សារ​បានបញ្ជូនទៅសម្រាកព្យាបាល​នៅពេទ្យ​បង្អែក​ខេត្តស្វា​យរៀង។

ចំពោះមធ្យោបាយ​ទាំង២គ្រឿង ខូចខាតធ្ងន់ម៉ូតូ១គ្រឿង និងរថយន្តខូចខាតស្រាល១គ្រឿង។ សមត្ថកិច្ចបាន យកម​ក រក្សាទុកនៅ​ អធិការដ្ឋាននគ​របា​ល​​ក្រុង​​បាវិត ដើម្បីកសាង​សំណុំ​រឿង តាមនីតិវិ​ធីច្បាប់៕ ដោយ៖វ៉ៃកូ

spot_img
×