Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាព​លរដ្ឋងា​យរ​ងគ្រោះ ចំនួន ១០៤ គ្រួសារ មកពី ១០ ឃុំក្នុងស្រុករំដួ​ល ទទួលបានអំណោយសង្គ្រោះបន្ទា​ន់ ពីសាខាកា​កបាទ​ក្រហម​កម្ពុ​ជាខេត្ត​ស្វាយរៀ​ង

spot_img

ខេត្តស្វាយរៀងៈ អំណោយមនុស្សធម៌​ជា​ស្បៀង សម្ភារ និងថវិកាមួយចំ​នួន ត្រូ​វបាន​ក្រុមការងារសាខាកាកបាទក្រហម​ក​ម្ពុជាខេ​ត្តស្វាយ​រៀ​ង ដឹកនាំដោយ​លោក​ស្រី​ ដួង វណ្ណា ប្រធានកិត្តិយសសា​​ខាកាក​បា​ទ​ក្រហម​កម្ពុជាខេ​ត្ត​ស្វាយរៀង រួមដំណើរដោយ​ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិកា​រសាខា​ នាំយកទៅសំណេះសំណា​ល ​សួរសុខទុក្ខ និងចែកអំ​ណោយ ដល់ប្រជាពលរ​ដ្ឋ​ងាយរ​ងគ្រោះ ចំនួន ១០៤ គ្រួសារ មកពី ១០ ឃុំក្នុងស្រុករំដួល ដែលពិធីនេះបា្ររព្ធធ្វើ​នៅព្រឹ​កថ្ងៃ​ទី ៧ ខែ កញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់​ការអ​នុសាខា​កាកបា​ទក្រហ​មកម្ពុ​ជាស្រុក​រំដួ​ល ។

លោកស្រី ដួង វណ្ណា បាននាំមកនូវការផ្ដាំផ្ញើ​សាក​សួរសុ​ខទុក្ខ​ពីសំណា​ក់សម្ដេច​កិត្តិ​ព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រ​ហម​កម្ពុ​ជា ដែលតែង​តែ​​យ​កចិត្តទុ​កដាក់​គិតគូ​រចំពោះ​សុខ​ទុក្ខប្រ​ជាពល​រដ្ឋ​គ្រប់រូប មិនប្រកាន់វ​ណ្ណៈ ​ពណ៌ស​ម្បុរ ជំនឿសាសនា ឬនិន្នាការនយោបា​យណាមួ​យឡើ​យ និងបានសម្តែងនូ​វកា​រនឹក​រលឹ​ក ក្តីស្រ​ឡាញ់យ៉ា​ងជ្រាល​ជ្រៅជាមួ​យប្រជា​ពលរដ្ឋ​ទាំង​អស់ ។

ជាមួយគ្នានោះ លោកស្រីក៏ បានអំពាវនាវដល់ ​ប្រជាព​លរដ្ឋ ទាំងអស់ បន្តប្រឹងប្រែងប្រ​កបរ​បរ ដើម្បីជី​វភាព​គ្រួសា​ររៀង​ៗខ្លួន ឲ្យបាន​ល្អប្រសើ​រ ហើយត្រូវគិតគូរ​ពីសុខុ​មាលភា​ពគ្រួសា​រ និងសង្គម ត្រូវ​យកចិ​ត្តទុ​កដាក់ថែ​ទាំសុខ​ភាព ពិសាទឹ​កដាំ​ពុះ មានអនាម័យល្អក្នុងកា​ររ​ស់​នៅ សម្អាតបរិស្ថា​នជុំ​វិញ​ផ្ទះ លុបបំបាត់ជម្រកស​ត្វមូ​ស ដែលជាប្រភពនៃជំ​ងឺ​គ្រុនឈា​ម-គ្រុនចាញ់ គេងក្នុងមុ​ងជា​និច្ច និងត្រូវទៅមន្ទីរ​ពេទ្យ​ជាបន្ទា​ន់ នៅពេ​លមា​ន រោគសញ្ញានៃជំ​ងឺឆ្ល​ងណា​មួយ ដើម្បីសង្គ្រោះជីវិតឱ្យបា​នទា​ន់ពេល​វេលាជា​ពិសេ​ស ស្ត្រីមានផ្ទៃពោះត្រូវទៅពិ​និត្យផ្ទៃ​ពោះឱ្យបា​នទៀង​ទាត់ ណែនាំកូនចៅឲ្យ​គោរ​ពច្បាប់​ចរាច​រណ៍ និងជៀសឲ្យ​ឆ្ងាយ​ពីគ្រឿង​ញៀន ។

អំណោយដែលបានចែកជូ​ន​ទាំង ១០៤ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០គីឡូក្រាម មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) អាវយឺត ២ និងថវិកា ៥០០០០ រៀល ៕ ដោយ៖វ៉ៃកូ

spot_img
×